អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលក្រុមអ្នកតវ៉ានៅក្នុងប្រទេសថៃ ក្រោកឡើងតវ៉ាដើម្បីបណ្ដេញលោក ប្រាយុទ្ធ ចាន់អូឆា ឲ្យចុះចេញពីតំណែង ចាប់តាំងពីដើមខែកញ្ញា រហូតមកដល់ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2021 នេះក្រុមអ្នកតវ៉ាបានងើបឡើងធ្វើការតវ៉ា នៅកណ្ដាលទីក្រុងបាងកក និងនៅតាមបណ្ដាខេត្តនានា ដើម្បីបណ្តេញលោក ប្រាយុទ្ធ ចាន់អ៊ូឆា ឲ្យចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីថៃ។
ទោះបីជាមានការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារជាមួយនឹងសមត្ថកិច្ចថៃក៏ដោយ ក៏ក្រុមអ្នកតវ៉ានៅតែព្យាយាមតវ៉ាឥតឈប់ឈរ ទាល់តែគោលបំណងរបស់ពួកគេបានសម្រេច។ តែតាមប្រភពព័ត៌មាននៅក្នុងស្រុកបានបង្ហាញឲ្យឃើញថា ÷ ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូឆា មួយរយៈចុងក្រោយនេះហាក់បីដូចជា ខ្សោយកម្លាំងជាងមុន ទោះជាមានក្រុមជាច្រើនចូលរួមក៏ដោយ។
អ្វីដែលពួកគេសង្កេតឃើញ គឺក្រុមអ្នកតវ៉ាខ្វះមេដឹកនាំ ដូច្នេះហើយនៅថ្ងៃទី 11 កញ្ញា ក្រុមអ្នកតវ៉ាបានធ្វើការឲ្យមានការដោះលែងមេដឹកនាំរបស់ពួកគេទាំង 8 រូប ឬក៏ធានាឱ្យមេដឹកនាំរបស់គេទាំង 8 រូបដែលបានចាប់ខ្លួនកាលពីខែសីហាកន្លងទៅ ឱ្យធានានៅក្រៅឃុំ។
តែទោះបីជាពួកគេទាមទារ និងធ្វើការតវ៉ាយ៉ាងណាក្តី ក៏សមត្ថកិច្ចថៃហាក់បីដូចជា មិនអើពើក្នុងសកម្មភាពទាំងអស់នេះទេ៕
អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក