អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានលុបចោលជំនួបចំនួនពីរនៅរដ្ឋ Iowa កាលពីថ្ងៃទី13 ខែមករា ដោយសារកត្តាអាកាសធាតុមិនសូវល្អ ប៉ុន្តែបានហោះចូលទៅក្នុងរដ្ឋនៅពេលល្ងាចនិងបានធ្វើជំនួបតូចមួយជាមួយប្រធានក្រុមនិងអ្នកគាំទ្រផ្សេងទៀត។ប្រទេសឥណ្ឌាបានប្រារព្ធខួបលើកទី 76 នៃទិវាកងទ័ពរបស់ខ្លួនយ៉ាងក្លៀវក្លា និងក្តីមោទនភាពជាតិ។ យោធាបារាំងបានដាក់ការបញ្ជាទិញក្នុងតម្លៃជាង៥ពាន់លានអឺរ៉ូស្មើនឹង៥,៥ពាន់លានដុល្លាពីក្រុមហ៊ុនផលិតយន្តហោះ Dassault Aviation និងដៃគូសហការ Thales, Safran និង MBDA សម្រាប់យន្តហោះចម្បាំង Rafale ចំនួន ៤២ គ្រឿងបន្ថែមទៀត។
-
ត្រាំថាគូប្រជែងមកពីគណបក្សសាធារណរដ្ឋជាអ្នក“សកលនិយម’’
យោងតាមសារព័ត៌មាន Crux ចុះផ្សាយថ្ងៃទី១៤ ខែមករាបានអោយដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានលុបចោលជំនួបចំនួនពីរនៅរដ្ឋ Iowa កាលពីថ្ងៃទី 13 ខែមករា ដោយសារកត្តាអាកាសធាតុមិនសូវល្អ ប៉ុន្តែបានហោះចូលទៅក្នុងរដ្ឋនៅពេលល្ងាចនិងបានធ្វើជំនួបតូចមួយជាមួយប្រធានក្រុម និងអ្នកគាំទ្រផ្សេងទៀតសម្រាប់នៅរយៈពេល២ថ្ងៃទៀតនៅមុនការប្រណាំងប្រជែងជ្រើសរើសប្រធានាធិបតីគណបក្សរបស់លោកដោយចាប់ផ្តើមឡើងពីក្រុមសាធារណរដ្ឋនៅរដ្ឋ Iowa។ ក្រោមការសួរដេញដោលដ៏រាក់ទាក់ពីអគ្គមេធាវីរដ្ឋ Iowa អ្នកស្រី Brenna Bird លោក Trump បានចោទប្រកាន់គូប្រជែងឆ្នាំ2024របស់លោកអ្នកស្រី Nikki Haley មកពីគណបក្សសាធារណរដ្ឋ ថាជា"អ្នកសកលនិយម" ដែលគិតខ្ពស់ពីការឧបត្ថម្ភច្រើនជាង និងបានព្យាយាមបង្ហាញថាសេដ្ឋកិច្ចក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden គឺស្ថិតក្នុងសភាពអន់ថយ។
-
ឥណ្ឌាប្រារព្ធខួបលើកទី 76 នៃទិវាកងទ័ព
យោងតាមសារព័ត៌មាន The India Times ចុះផ្សាយថ្ងៃទី15 ខែមករាបានអោយដឹងថា ប្រទេសឥណ្ឌាបានប្រារព្ធខួបលើកទី 76 នៃទិវាកងទ័ពរបស់ខ្លួនយ៉ាងក្លៀវក្លា និងក្តីមោទនភាពជាតិ ដោយរំលឹកដល់ថ្ងៃដែលលោក Field Marshal Kodandera M Cariappa បានឡើងកាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពឥណ្ឌាដំបូងគេពីឧត្តមសេនីយ៍ Francis Butcher ដែលជាអគ្គមេបញ្ជាការអង់គ្លេសចុងក្រោយបង្អស់នៅឆ្នាំ ១៩៤៩ ។
ទិវាកងទ័ពមិនត្រឹមជាការប្រារព្ធពិធីមួយប៉ុណ្ណោះទេ តែវាជាថ្ងៃសម្រាប់ឆ្លុះបញ្ចាំង និងចងចាំពីការលះបង់របស់ទាហានដែលបានបូជាជីវិតដើម្បីជាតិ និងការពារព្រំដែន។ ថ្ងៃនេះក៏បង្ហាញពីការលះបង់របស់គ្រួសារពួកគេផងដែរ។
-
បារាំងដាក់បញ្ជាទិញយន្តហោះចម្បាំង Rafale ថ្មីចំនួន ៤២ គ្រឿង
យោងតាមសារព័ត៌មាន Breaking Defense ចុះផ្សាយថ្ងៃទី12 ខែមករាបានអោយដឹងថា យោធាបារាំងបានដាក់ការបញ្ជាទិញក្នុងតម្លៃជាង៥ពាន់លានអឺរ៉ូស្មើនឹង៥,៥ពាន់លានដុល្លាពីក្រុមហ៊ុនផលិតយន្តហោះ Dassault Aviation និងដៃគូសហការ Thales, Safran និង MBDA សម្រាប់យន្តហោះចម្បាំង Rafale ចំនួន ៤២ គ្រឿងបន្ថែមទៀត ដែលនឹងត្រូវដឹកជញ្ជូននៅចន្លោះឆ្នាំ ២០២៧ ដល់ឆ្នាំ ២០៣២។
លោក Sebastien Lecornu រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង បាននិយាយថា បទបញ្ជានេះ "គឺជាដំណឹងដ៏ល្អសម្រាប់អធិបតេយ្យភាព សន្តិសុខរបស់យើង និងកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលនឹងទទួលបានអត្ថប្រយោជន៍ពីយន្តហោះ Rafales បន្ថែម ជាមួយនឹងសមត្ថភាពប្រតិបត្តិការទំនើបកម្មរបស់វា" ។
លោកបានកត់សម្គាល់ថាការបញ្ជាទិញនេះនឹង "រួមចំណែកផ្តល់អោយការងារជាង 7,000 នៅក្នុងក្រុមហ៊ុនចំនួន 400 នៅក្នុងប្រទេសបារាំង" ដោយបន្ថែមថា "ការវិនិយោគជាង 5 ពាន់លានអឺរ៉ូនេះនឹងស្រោចស្រពតំបន់ជាច្រើន" ។