Americanmilitarynews-
ចិនបានផាកពិន័យក្រុមហ៊ុន7-eleven ជាង២០,០០០ដុល្លារកាលពីសប្តាហ៍មុនក្នុងរដែលក្រុមហ៊ុននេះបានចុះបញ្ជីរថាតៃវ៉ាន់ជាប្រជាជាតិឯករាជ្យ។ដោយយោលទៅតាមកាសែត The South China Morning Post កាលពីថ្ងៃសុក្រ ,សាខាលក់ទនិញដ៏ធំនៅទីក្រុងប៉េកាំងទីក្រុងប៉េកាំង ត្រូវបានពិន័យជាប្រាក់ចំនួន២៣,៥០០ ក្នុងការបង្ហាញមិនអស់នូវផែនទីរបស់ប្រទេសចិន មន្ត្រីម្នាកនិយាយឲ្យដឹង។ មន្ត្រីក្នុងទីក្រុងប៉េកាំងបាននិយាយថាផែនទីបានបង្ហាញនូវកំហុសដែលខេត្តតៃវ៉ាន់ទៅជាប្រទេសមួយឯករាជ្យ។
ដឹកនាំដោយលោក Joseph DePinto ដែលបានចេញពីសាលាបណ្ឌិតសភាយោធា West Point កាលពីឆ្នាំ២០០៥ ,7-Eleven បានរៀបចំឲ្យមានជាង២៦០ហាងនៅក្នុងទីក្រុងប៉េកាំង រួមទាំង១៤០ហាងទៀតនៅទីក្រុងក្បែរនោះ Tanjing។ ក្នុងឆ្នាំ២០១៦ផ្នែកនិយ័តកម្មចិនដែលគ្រប់គ្រងលើផែនទីបានតម្រូវឲ្យផែនទីដែលប្រើប្រាស់ជាសាធារណៈត្រូវតែអនុម័ត្តដោយអាជ្ញាធរ ហើយក៏ពុំមានស្ថាប័ន្រឬបុគ្គលណាអាចអាចដាក់បញ្ចូលទិន្នន័យផែនទីដែលមានសមាសភាពមិនស្របច្បាប់បានឡើយ SCMP បានរាយការណ៍។
ការផាកពិន័យដែលប្រឆាំងទៅនឹង 7-Eleven នេះគឺជាលើកទី២ក្នុងរយៈពេលមិនដល់១ខែដែលផែនទីមួយបានបង្ហាញថាតៃវ៉ាន់ជាប្រជាជាតិឯករាជ្យដែលដាក់ចំណងជើងធំៗ។ នៅក្នុងពាក់កណ្តាលខែធ្នូ ឃ្លីបវីឌីអូរបស់រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាតៃវ៉ាន់ Audrey Tang’s ត្រូវបានកាត់ក្នុងអម្លុងពេលធ្វើបទបង្ហាញក្នុងកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យតាមវីឌីអូជាមួយលោក ប្រធានាធិបតី Joe-Biden បន្ទាប់ពីលោកស្រីបានបង្ហាញវីឌីអូដែលដាក់តាំងផែនទីរំលេចពណ៌តៃវ៉ាន់ច្បាស់ជាងចិននិងមានពណ៌ខុសគ្នា។
ក្នុងពេលនោះ ក្រសួងការបរទេសអាមេរិកបាននិយាយថា ឃ្លីបវីឌីអូរបស់អ្នកស្រី Tang’sត្រូវបានកាត់ចេញដោយសារមានបញ្ហាបច្ចេកទេស ប្រភពដែលបាននិយាយជាមួយ Reuters បាននិយាយថា ទស្សនីយ៍ភាពដែលបានដាក់តាំង បានធ្វើឲ្យសហរដ្ឋអាមេរិកមានការស្រងាកចិត្ត និងត្រូវបានកាត់ដោយសារមានបញ្ជាពីសេតវិមានលោក Biden។ ការដាក់តាំងរបស់អ្នកស្រី Tang’s បានបង្ហាញពីប្រទេសអាស៊ីមួយចំនួន ត្រូវានដាក់ពណ៌ទៅតាមសេរីភាពរបស់ពលរដ្ឋដែលពាក់ព័ន្ធទៅនឹងច្បាប់របស់ប្រទេស។ ផែនទីដែល Tang’s បានដាក់តាំង ចិនមានពណ៌ក្រហម តៃវ៉ាន់មានពណ៍បៃតង។