Cleopatra (69 BCE-30BCE) ទ្រង់គឺជាមេដឹកនាំចុងក្រោយគេបង្អស់នៃរដ្ឋ Ptolemaic របស់អេហ្ស៊ីប។ ទ្រង់បានដឹកនាំការពារប្រទេសអេហ្ស៊ីបពីការពង្រីកឡើងរបស់អាណាចក្ររ៉ូមាំង។ អាស្រ័យនឹងការធ្វើរឿងនេះផងដែរ ទ្រង់ក៏បានបង្កើតចំណងទំនាក់ទំនងរឹងមាំជាមួយនឹងមេដឹកនាំរ៉ូមកំពូលៗទាំងពីរ គឺMarc Anthony និង Julius Caesar។
Ada Lovelace (1815-1852) នាងគឺជាគណិតវិទូជនជាតិអង់គ្លេសម្នាក់។ នាងត្រូវបានចាត់ទុកជាកំព្យូទ័រប្រូក្រាម័រដំបូងគេបំផុត ធ្វើអោយខុសពីការរំពឹងទុករបស់មនុស្សជាច្រើនថានៅក្នុងវិស័យដែលគ្របដណ្តប់ដោយបុរសបែបនេះ កំព្យូទ័រប្រូក្រាម័រដំបូងគេបំផុតបែរជាមនុស្សស្រីទៅវិញ។
Florence Nightingale (2820-1910) នាងគឺជាគិលានុបដ្ឋយិកាជនជាតិអង់គ្លេស ដែលបានបំរើនៅក្នុងសង្គ្រាមគ្រីមៀន។ ការបំរើរបស់នាងបានធ្វើអោយទទួលបានការស្ញប់ស្ញែងជាខ្លាំង និងដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងការព្យាបាលទាហានរងរបួស។
Marie Curie (1867-1934) អ្នកវិទ្យាសាស្រ្តជនជាតិប៉ូឡូញកាត់បារាំងមួយរូប ដែលក្លាយជាស្រ្តីដំបូងបំផុតទទួលបានពានរង្វាន់ Nobel និងមនុស្សដំបូងគេទទួលបានពានរង្វាន់ Nobel ដល់ទៅ២។ ពានរង្វាន់ទី១គឺសម្រាប់ផ្នែករូបវិទ្យាលើការស្រាវជ្រាវវិទ្យុសកម្ម និងពានរង្វាន់ទី២គឺសម្រាប់ផ្នែកគីមីវិទ្យា។ ប៉ុន្មានឆ្នាំក្រោយមក នាងក៏ជួយក្នុងការផលិតម៉ាស៊ីន X-ray ដំបូងគេបំផុត។
Helen Keller (1880-1968) ថ្វីបើនាងជាស្រ្តីថ្លង់ និងពិការភ្នែកម្នាក់ ប៉ុន្តែនាងបានរៀនសរសេរ និងអាន រហូតក៏បានជួយជ្រោមជ្រែង និងលើកសុខុមាលភាពរស់នៅរបស់អ្នកថ្លង់ជាច្រើននាក់។
Rachel Carson (1907-1964) នាងគឺជាជីវវិទូសិក្សាពីភាវរស់នៃសមុទ្រ ដែលបានប្រើប្រាស់ចំណេះដឹងរបស់នាង ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងដែលបានត្រួសត្រាយដឹកនាំការការពារបរិស្ថាន។ ការសិក្សារបស់នាងមួយមានឈ្មោះថា«Silent Spring» បានប្រាប់ពីគ្រោះថ្នាក់ដល់បរិស្ថាននៃការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដោយមិនសមស្រប។
Rosalind Franklin (1920-1958) នាងគឺជាគីមីវិទូជនជាតិអង់គ្លេសម្នាក់ ដែលបានផ្តល់ការពន្យល់ទាក់ទងពីទំរង់ DNA និង RNA ដែលដឹកនាំទៅរករបកគំហើយ DNA double helix។ នាងក៏បានធ្វើការសិក្សានៅលើពីគីមីវិទ្យានៃធ្យួង និងវីរុសផងដែរ។