BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជីដេវីត & ទេពបូព្រឹក្ស ចែករំលែកអារម្មណ៍ពិតនៅថ្ងៃខួប Anniversary ៦ឆ្នាំរបស់ពួកគេ

ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2022 11:42  BeeTube News

305795732_629324088557391_8892555203193453017_n

មួយប៉ព្រិចភ្នែកសោះ លោកជីដេវីត និងកញ្ញាទេពបូព្រឹក្សបានសាងស្នេហាជាមួយគ្នាអស់រយៈពេល៦ឆ្នាំមកហើយ។ ដំណើរនៅលើវិថីសិល្បៈ ស្របពេលកាន់ដៃគ្នាជាមួយស្នេហាដ៏ស្មោះស្ម័គ្រ វាគឺជារឿងមួយដែលធ្វើអោយបណ្តាអ្នកគាំទ្ររបស់ពួកគេទាំងពីរស្ញប់ស្ញែង រំភើប និងរីករាយខ្លាំងសំរាប់អ្នកទាំងពីរ។ យ៉ាងណាមិញផងដែរនៅថ្ងៃទី០៧ ខែកញ្ញាដែលជាថ្ងៃខួប Anniversary​​​ របស់ពួកគេផងនោះ លោកជីដេវីត និងកញ្ញាទេពបូព្រឹក្សក៏បានបង្ហោះរូបភាពញ៉ាំអាហារ Dinner Sweet Sweet ជាមួយកាន់បាចផ្កានៅលើហ្វេសប៊ុកផេកផ្លូវការផ្ទាល់របស់ពួកគេទាំងពីរនាក់ និងសរសេរសាររៀបរាប់ពីអារម្មណ៍នៅខាងលើផងនោះ។ លោកជីដេវីតបានប្រាប់អោយដឹងថាពួកគេទាំងពីរនាក់បានឆ្លងកាត់រឿងរ៉ាវជាមួយគ្នាអស់ជាច្រើនមកតែនៅតែបន្តដើរជាមួយគ្នាទៅមុខដោយមិនព្រមលែងដៃគ្នានោះទេ មិនថាជារឿងក្តៅត្រជាក់ អុចអាល មើលងាយ ស្រលាញ់និងគាំទ្រ។ 

305802570_629324175224049_2992514739550476672_n

ចំនែកកញ្ញាទេពបូព្រឹក្សវិញក៏បានបង្ហោះរៀបរាប់ផងដែរថាក្នុងឆ្នាំនេះនាងនឹងមានកាដូពិសេសជូនលោកជីដេវីតផងដែរ ដែលជាកាដូពិសេសពេញមួយជីវិតតែម្តង។​​​ ការបង្ហើបរបស់កញ្ញាទេពបូព្រឹក្សធ្វើអោយបណ្តាអ្នកគាំទ្ររបស់នាងមានការចង់ដឹងជាខ្លាំង ហើយអ្នកខ្លះក៏ទស្សន៍ទាយលេងថាសង្ស័យជាកាដូ Baby ហើយ តែយ៉ាងណាអេដមីនគិតថាច្បាស់ជាមានអី្វជ្រៅជាងនេះ កញ្ញាទេពបូព្រឹក្សគ្រាន់តែមានចេនាលេងសើចជាមួយអារម្មណ៍ហ្វេនៗរបស់កញ្ញាតែប៉ុណ្ណោះ។​​​ តោះអញ្ជឹងយើងនាំគ្នារង់ចាំមើលទាំងអស់គ្នា ថាអ្វីទៅជាកាដូពិសេសរបស់កញ្ញាទេពបូព្រឹក្សសំរាប់លោកជីដេវីត។ ចំនែកឯសិល្បករខ្មែរដទៃទៀតក៏បានចូលខមមែននៅលើការបង្ហោះរបស់អ្នកទាំងពីរផងដែរដូចជាកញ្ញា Sopheak Kosoma បានខមមែនថា ខ្ញុំចង់មានថ្ងៃ Anniversary ដូចគេ។ 

301779579_681232063366121_7848847006098241419_n

ហើយលោក Heng Sokvisal វិញក៏បានខមមែនរូបស្ទីកគ័រក្រពើCute Cuteជាប់នឹងស្នាមក្រែម ហាក់ដូចកំពុងចូលតួស្វីតជាមួយគេដែរហើយយ៉ាង។ ចំនែកឯកញ្ញា Yuk Thet Rotha ផងដែរក៏បានសរសេរថា Happy anniversary na bro n sis។ កញ្ញា Tim Rotha ក៏បានសរសេរសារជូនពរថា Happy anniversary oun wish u both getting marry soon។ លោក Chea Vanarith និងកញ្ញា Sovathdy Thearyka ក៏បានសរសេរសារអបអរសាទរផងដែរ។


ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2022 11:42  BeeTube News