BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រោះរញ្ជួយដី 6.2 រិចទ័រនៅខេត្ត Gansu, ឥណ្ឌា​ដាក់​នាវា​ពិឃាត​ពីរ​គ្រឿង​នៅ​ឆ្នេរ Aden, អេហ្ស៊ីបត្រូវតែប្រឆាំងនឹង Houthi

ថ្ងៃពុធ, 20 ខែធ្នូ 2023 14:36  BeeTube News

Untitled design - 2023-12-20T143150.241 (1)

មនុស្សយ៉ាងហោចណាស់ 127 នាក់បានស្លាប់នៅក្នុងតំបន់ភាគពាយព្យនៃប្រទេសចិននៅក្នុងគ្រោះរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសនេះនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ការរញ្ជួយដីនេះមានកម្រិត 6.2 រ៉ិចទ័រ បានវាយប្រហារខេត្ត Gansu ដែលស្តុកស្តម្ភដោយវាលភ្នំនៅវេលាពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ (ម៉ោង16:00 GMT) និងបានបង្កការរញ្ជួយដល់ខេត្ត Qinghai ដែលនៅជិតខាងនោះផងផងដែរ។

  1. គ្រោះរញ្ជួយដី 6.2 រិុចទ័រនៅខេត្ត Gansu ប្រទេសចិន

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៩ ខែធ្នូបានអោយដឹងថា មនុស្សយ៉ាងហោចណាស់ 127 នាក់បានស្លាប់នៅក្នុងតំបន់ភាគពាយព្យនៃប្រទេសចិននៅក្នុងគ្រោះរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសនេះនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

ការរញ្ជួយដីនេះមានកម្រិត 6.2 រ៉ិចទ័រ បានវាយប្រហារខេត្ត Gansu ដែលស្តុកស្តម្ភដោយវាលភ្នំនៅវេលាពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ (ម៉ោង16:00 GMT) និងបានបង្កការរញ្ជួយដល់ខេត្ត Qinghai ដែលនៅជិតខាងនោះផងផងដែរ។

ចំនួនអ្នកស្លាប់អាចកើនឡើង ដោយមនុស្សជាង 700 នាក់ត្រូវបានរាយការណ៍ថាបានរងរបួស។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឱ្យក្រុមជួយសង្គ្រោះរាប់ពាន់នាក់ទៅកាន់តំបន់នោះដែលជាតំបន់ក្នុងចំណោមតំបន់ក្រីក្របំផុតរបស់ប្រទេសចិន។

គ្រោះរញ្ជួយដីនេះ គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីឆ្នាំ 2014 មក នៅពេលដែលមនុស្សជាង 600 នាក់ត្រូវបានសម្លាប់ដោយគ្រោះរញ្ជួយដីនៅភាគនិរតីនៃខេត្តយូណាន។

កាល​ពី​ថ្ងៃ​អង្គារ មានវីដេអូ​នៅ​លើ​ទូរទស្សន៍​រដ្ឋ និង​បណ្តាញ​សង្គម​បាន​បង្ហាញឡើងនូវ​ភូមិ​ទាំង​មូល​ត្រូវបានបំបែកឡើង​ដោយ​ការ​រញ្ជួយ​ដី ព្រម​ទាំង​មានអគារ​និង​ផ្ទះ​ត្រូវ​បាន​បាក់រលំផងដែរ។

_132088570_index-shutterstock14263991a

 

  1. ឥណ្ឌា​ដាក់​នាវា​ពិឃាត​ពីរ​គ្រឿង​នៅ​ឆ្នេរ Aden សម្រាប់​សន្តិសុខ​ដែនសមុទ្រ​

យោងតាមសារព័ត៌មាន HindustanTimes ចុះផ្សាយថ្ងៃទី១៩ ខែធ្នូបានអោយដឹងថា ខណៈពេលដែលសហរដ្ឋអាមេរិកបានបង្ហាញអនុភាពនៃកងកម្លាំងជើងទឹកចម្រុះជាតិសាសន៍ដើម្បីការពារនាវាពាណិជ្ជករនៅសមុទ្រក្រហមពីកងជីវពល Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ឥណ្ឌាបានឈរជើងនាវាពិឃាតដឹកនាំដោយមីស៊ីលចំនួនពីរគ្រឿងនៅឆ្នេរសមុទ្រ Aden ដែលជាផ្នែកមួយនៃការរក្សាសន្តិសុខដែនសមុទ្រនៅសមុទ្រអារ៉ាប់ខាងជើង។

ទោះបីជារដ្ឋាភិបាលនៅតែមិនទាន់បានបង្ហើបឡើងជាសាធារណៈពីការអភិវឌ្ឍមួយនេះក៏ដោយ ប៉ុន្តែនាវាពិឃាតរបស់កងទ័ពជើងទឹកឥណ្ឌា INS Kochi ត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការជួយសំរួលដល់ការរងគ្រោះរបស់កប៉ាល់ឈ្មួញនានាដែលជាគោលដៅរបស់ចោរសមុទ្រសូម៉ាលីនៅមាត់សមុទ្រក្រហម។ ឥណ្ឌា​ក៏បាន​បញ្ជូន​នាវា​ពិឃាត​បំបាំងកាយដឹកនាំដោយ​មី​ស៊ី​ល​​មួយទៀត INS Kolkata ទៅ​ពង្រឹង​សន្តិសុខ​ដែនសមុទ្រ​នៅ​ឆ្នេរសមុទ្រ​អា​ដែន​ផងដែរ។

33YY3FF-highres

 

  1. អេហ្ស៊ីបត្រូវតែប្រឆាំងនឹង Houthi ដើម្បីការពារព្រែកជីកស៊ុយអេ

យោងតាមសារព័ត៌មាន CTECH ចុះផ្សាយថ្ងៃទី១៨ ខែធ្នូបានអោយដឹងថា ការប្រកាសដោយក្រុមហ៊ុនដឹកជញ្ជូនធំជាងគេទាំងបួនរបស់ពិភពលោកនៅចុងសប្តាហ៍មុន អំពីការផ្អាកសកម្មភាពនាវាចរណ៍តាមព្រែកជីក Suez ដោយសារតែការកើនឡើងនៃការវាយប្រហាររបស់ក្រុម Houthi នៅច្រកសមុទ្រ Bab el-Mandeb មិនត្រឹមតែជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺប៉ះពាល់ដល់សន្តិសុខជាតិរបស់អេហ្ស៊ីបផ្ទាល់។

កាល​ពី​ឆ្នាំ​សារពើពន្ធ​មុន ព្រែកជីក​នេះ​បាន​រួម​ចំណែកផ្តល់អោយប្រមាណជាង ៩,៤ ពាន់​លាន​ដុល្លាសម្រាប់សេដ្ឋកិច្ច​អេហ្ស៊ីប។

ជាមធ្យម ព្រែកជីកនេះរកចំណូលអោយអេហ្ស៊ីបបានពី25ទៅ 30លានដុល្លាជារៀងរាល់ថ្ងៃ តាមរយៈថ្លៃដឹកជញ្ជូន និងសេវាកម្មបន្ថែម។

លើសពីការខាតបង់ប្រាក់ចំណូល ចរាចរណ៍ដែលថយចុះនេះក៏បង្កជាបញ្ហាមុខមាត់សម្រាប់អេហ្ស៊ីបផងដែរ ដោយប្រទេសនេះចាត់ទុកព្រែកជីកនេះជានិមិត្តសញ្ញាជាតិ។

HyV11Lv68T_0_0_1066_600_0_x-large


 

 

 


ថ្ងៃពុធ, 20 ខែធ្នូ 2023 14:36  BeeTube News