BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តំណែងជានាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ និងរដ្ឋមន្ត្រី5រូបទៀតនៅតែដដែល

ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 09:30  Nimoul Soth

ប្រទេសថៃ: ទីបំផុតតំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចាន់អូឆានៅតែបន្តជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិដដែល និងរដ្ឋមន្ត្រី 5 រូបទៀតក៏នៅតែបន្តតំណែងដូចធម្មតា។ 

23(23)



ក្រោយពីបក្សមិនស្របរដ្ឋាភិបាលបានលើកឡើងដើម្បីសួរដេញដោលនៅក្នុងសភាអស់រយៈពេល 4 ថ្ងៃ ដើម្បីដកបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ និងបេក្ខភាពរបស់រដ្ឋមន្ត្រី 5 រូបទៀត នៅក្នុងការប្រជុំសភាជំនាន់ទី 25 ឆ្នាំទី3 លើកទី 17 នៅតែមិនអាចធ្វើអីលោកប្រាយុទ្ធបានដដែល។

24(24)


ការប្រជុំសភានេះមានសមាជិកចូលរួមទាំងអស់ 482 នាក់ក្នុងនោះបក្សរដ្ឋាភិបាលមានចំនួន 271 នាក់ និងបក្សដែលមិនស្របរដ្ឋាភិបាលមានចំនួន 211នាក់ ដោយយោងតាមរដ្ឋធម្មនុញថៃមាត្រា150 ឆ្នាំ 2017 ការឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភា ត្រូវមានសម្លេង លើសពីពាក់កណ្តាល ស្មើនិង 242 សម្លេងទើបអាចឆ្លងផុតពីបញ្ហាចោទដេញដោលនេះបាន។

25(25)

បន្ទាប់ពីមានការប្រជុំសភានៅប្រទេសថៃអស់រយៈពេល 4ថ្ងៃគឺចាប់ពីថ្ងៃទី 31 សីហាឆ្នាំ 2021 ដល់ថ្ងៃទី 3 កញ្ញាឆ្នាំ 2021 ដោយលោក ប្រាយុទ្ធ និង រដ្ឋមន្រ្តីទាំង 5 រូបត្រូវបកស្រាយគ្រប់សំនួរដែលបក្សប្រឆាំងចោទសួរ ដូចជា បញ្ហាការឆ្លងរាតត្បាតនៃមេរោគកូវីដ-19 មិនអាចទប់ស្កាត់បាន បញ្ហារកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ បញ្ហាសេដ្ឋកិច្ចជាតិធ្លាក់ចុះ និងបញ្ហាពលករអត់មានការងារធ្វើជាដើម។

26(26)

 

27(27) Caption


ទីបំផុតតំណែងជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោកប្រាយុទ្ធចាន់អូឆានៅតែបន្តដដែល ដោយសរុបលទ្ធផលនៃការប្រជុំសភារយៈពេល 4 ថ្ងៃកន្លងមកនៅថ្ងៃទី 4 កញ្ញាឆ្នាំ 2021 នេះមានសមាជិកដែលបោះឆ្នោតទាំងអស់ចំនួន 475 សំឡេងបោះគាំទ្រឲ្យលោកប្រាយុទ្ធ 264 សំឡេងបោះដកសេចក្តីទុកចិត្តពីលោក ប្រាយុទ្ធចំនួន 208 សំឡេង អនុប្បវាទ 3សំឡេង ដូច្នេះហើយតំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ និងរដ្ឋមន្ត្រីទាំង 5 រូបទៀត ក៏ទទួលបានសំឡេងលើសពាក់កណ្ដាលដូចជាលោក ប្រាយុទ្ធ ចាន់អូឆា អញ្ចឹងដែរដូច្នេះហើយសរុបលទ្ធផលការប្រជុំសភាអស់រយៈពេល 4 ថ្ងៃមកនេះតំណែងជានាយករដ្ឋមន្ត្រីរបស់លោកប្រយុទ្ធនិងរដ្ឋមន្ត្រី 5 រូបទៀតនៅតែបន្តតំណែងដូចប្រក្រតី។

 

28(28)


អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក


ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 09:30  Nimoul Soth