BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

4T5 ដាក់លក់ Unreleased អាល់ប៊ុម “4LIFE5BACK” ជាផ្លូវការ!!

ថ្ងៃសុក្រ, 21 ខែមិថុនា 2024 11:04  BeeTube News

photo_2024-06-21_11-01-07 (1)

លោក 4T5 រឺហៅថា Four Five បានប្រកាសដាក់លក់អាល់ប៊ុម«4Life5Back»របស់លោកជាផ្លូវការកាលពីយប់ថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា អាល់ប៊ុម«4LIFE5BACK»របស់លោកនេះគឺ ជាអាល់ប៊ុមដែលលោកបានប្រមូលផ្តុំនូវបទចម្រៀងដែលលោកមិនធ្លាប់បានធ្វើការ Release ពីមុនមក ដែលមានសរុបទាំងអស់ចំនួន១៥បទ។ លោក 4T5 បានលើកឡើងតាមរយៈវិដេអូរបស់លោកថា មូលហេតុដែលលោកបានសំរេចចិត្តធ្វើការដាក់លក់នេះ ក៏ព្រោះតែលោកចង់ស្វែងរកកំរៃមកវិញខ្លះ ខណៈពេលដែលការផលិតបទទាំងនេះក៏បានចំណាយថវិកាអស់មួយចំនួនផងដែរ។ យ៉ាងណាមិញ នៅលើអាល់ប៊ុមមួយនេះផងដែរ លោក 4T5បានដាក់លក់ឡើងនៅក្នុងតំលៃ 9.99 ដុល្លានិងអាចធ្វើការបញ្ជាទិញបានតាមរយៈឆាណែលតេឡេក្រាមរបស់លោក។ 

photo_1_2024-06-21_10-57-19

សង្កេតឃើញថា ស្នាដៃអាល់ប៊ុមមួយនេះរបស់លោក 4T5 ទទួលបានការគាំទ្របញ្ជាទិញជាច្រើន រហូតដល់ក្រុមការងារលោក 4T5 ស្ទើរតែតបឆាតមិនទាន់ទៅហើយ! ទាំងនេះគឺបង្ហាញពីការគុណតំលៃមួយនៃស្នាដៃរ​​​បស់សិល្បករខ្មែរ ដែលកាន់តែកើនឡើងកំរិត និងគុណភាព និងការលើកស្ទួយនូវចម្រៀង Original របស់សិល្បករនៅក្នុងផ្ទៃប្រទេស។ យ៉ាងណាមិញ នៅក្នុងស្នាដៃចំរៀងទាំង១៥បទនោះ សង្កេតឃើញថារួមមានចំណងជើង«I Got No Time» «Ah huh»​​​ «One of One» «Douch Jeng» «Fear» «The Gangster Luv Story» «Dat Feel» «1Luv» «4What» «Mad Man» «Kid» «Gun Sound»​​​ «Sontaro» «Still On» និង «Sweet Heart»។ តើទស្សនិកជនបានធ្វើការបញ្ជាទិញអាល់ប៊ុមនេះហើយរឺនៅ? កុំភ្លេចរួសរាន់ណា លឺសូរថាមានចំនួនកំំណត់ត្រឹមតែ៣០០០នាក់ប៉ុណ្ណោះ!

photo_2_2024-06-21_10-57-19

photo_3_2024-06-21_10-57-19


 


ថ្ងៃសុក្រ, 21 ខែមិថុនា 2024 11:04  BeeTube News