BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

4T5 Drop teaser បទ “Phum II” លើឆាណែល Telegram

ថ្ងៃពុធ, 08 ខែវិច្ឆិកា 2023 14:41  BeeTube News

394286448_860267715471867_603831049225771736_n

អត្តសញ្ញាណ Rapper នីមួយៗមានភាពខុសប្លែកគ្នា និងគួរអោយចាប់អារម្មណ៍។ ធ្លាក់មកដល់បទក្រោយរបស់តារាចម្រៀងរ៉េប 4T5 នេះផងដែរ កត់សម្គាល់ឃើញថាលោកនៅតែរំលឹកទស្សនិកជនអោយទទួលបានស្ទាយល៍ និងរសជាតិរបស់លោកសារជាថ្មីបន្ទាប់ពីបែកគ្នាអស់រយៈពេលប្រហែលជិតកន្លះឆ្នាំ។ នៅក្នុងបទថ្មីរបស់លោក 4T5 ផងដែរ មិនទាន់ចេញជាផ្លូវការនៅឡើយ ទេ ត្រឹមតែជា Teaser highlight ចំរៀងខ្លីៗ និងសកម្មភាពថតដែលលោកបានបង្ហោះឡើងនៅលើ Story ក៏ដូចជានៅលើឆាណែល Telegram តែប៉ុណ្ណោះ។ 

395580185_861908895307749_2247907251566307022_n

ប៉ុន្តែក៏គួរអោយកត់សម្គាល់ផងដែរថា បទចម្រៀងនេះមានរសជាតិប្លែកខ្លាំងណាស់ ហាក់ដូចជាពិពណ៌នាពីអារម្មណ៍ចាស់ៗកាលពីមុនដែលលោកមានកាលរស់នៅភូមិស្រុកកំណើត។ គួរបញ្ជាក់ផងដែរថា បទនេះមានចំណងជើងថា«Phum II» និងត្រូវបានបង្ហោះឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងទៅនេះ។ក្រោយបានស្តាប់ Teaser ប្រហែល១០វិនាទីនេះ ធ្វើអោយអ្នកស្តាប់ទទួលបានអារម្មណ៍ហាក់ដូចជានឹកអាឡោះអាល័យដល់កុមារភាពរបស់ពួកគេគឺជ្រួតជ្រាបប៉ះដល់បេះដូងតែម្តង នេះក៏ធ្វើអោយទស្សនិកនឹកឃើញឡើងវិញដល់ស្ទាយល៍ចាស់របស់លោក 4T5 ដែលជាអត្តសញ្ញាណសម្រាប់លោកនោះគឺភាពស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯង។ 

394430866_860267705471868_2623387833025144118_n

បទចម្រៀងរបស់លោក ​​​4T5 បាននាំអារម្មណ៍ទស្សនិកជនខិតជិតទៅដល់បេះដូងរបស់ពួកគេផងដែរ ខណៈពេលដែលមនុស្សគ្រប់គ្នារវល់និងស្ទើរតែភ្លេចនូវកុមារភាពរបស់ពួកគេទៅហើយ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់បទចម្រៀងមួយនេះ? យ៉ាងណាមិញផងដែរ គួររំលឹកថាលោក 4T5 បានជ្រើសរើសដើរលើផ្លូវជាសិល្បករឯករាជ្យដោយចាកចេញពីផលិតកម្ម CG Movement ប៉ុន្តែសង្កេតឃើញថាលោកនៅតែមានទំនាក់ទំនងល្អជាមួយផលិតកម្ម ក៏ដូចជា Rapper ផ្សេងទៀតដែលនៅក្នុងផលិតកម្មដោយតាមរយៈឃើញពីការបង្ហាញការគាំទ្រគ្នាទៅមក។


ថ្ងៃពុធ, 08 ខែវិច្ឆិកា 2023 14:41  BeeTube News