BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទ 43 (FORTY-THREE) របស់ជីដេវីត ផ្ទុះនៅក្នុងបណ្តាញសង្គមម្តងទៀតបន្ទាប់ពីនិយាយទាក់ទងនឹង BlackHole

ថ្ងៃពុធ, 31 ខែសីហា 2022 15:27  BeeTube News

cygx1_ill

មនោគមន៍វិជ្ជា Black Hole របស់ប្រមុខដឹកនាំបក្សLDP លោក ខឹមវាសនាដែលបានធ្វើអោយមហាជនជាច្រើននឹកឡើងហួសចិត្តនិងធ្វើការចែករំលែកបន្តគ្នារហូតដល់ក្លាយជាពាក្យពេញនិយមទាក់់ទងពី Blackhole។ លោកខឹមវាសនាប្រមុខដឹកនាំបក្ស បានបញ្ជាក់ថាលោកទទួលដឹងនូវអភិនិហាអំពី Black hole នេះតាមរយៈខួរឆ្អឹងខ្នងរបស់លោកដែលធ្វើអោយលោកត្រាស់ដឹងពីគ្រោះធម្មជាតិនានាកើតឡើងមិនយូរមិនឆាប់ដោយលោកបានបង្ហាញតឹកតាងរូបភាពមួយចំនួនពីផ្ទៃមេឃកើតអភូត្តហេតុចំលែកៗទាំងនេះ។យ៉ាងណាមិញបណ្តាអ្នកគាំទ្ររបស់លោកជីដេវីតក៏បានគាស់រំលឹកបទចម្រៀងមួយដែលត្រូវបានបទស្រាយលោកជីដេវីតផ្ទាល់ កាលពីឆ្នាំ ២០១៩ គឺបទចំរៀង 43 FORTY-THREE នៅតាមបណ្តាញសង្គមផ្សេងៗជាពិសេសនៅលើ​​​TikTok ត្រង់ឃ្លាដែលនិយាយទាក់ទងពី Blackhole នេះ ។

maxresdefault (28)

ទំនុកច្រៀងនោះបានសរសេរឡើងថា«បើអូនព្រមស្រលាញ់បង ពួកយើងជិះ UFO យើងនឹងកាន់ដៃគ្នាគន់មើល Black hole បងធានាស្នេហ៍យើងពិតទំនើបខុសគេ» បានធ្វើអោយមហាជននិងជាពិសេសអ្នកលេងបណ្តាញសង្គមផ្សេងៗបានយកធ្វើជា Meme ដើម្បីTroll ជាមួយការរឿងរ៉ាវដែលទាក់ទងទៅនឹងទឹកជំនន់ដោយសារ Blackhole នេះ។ គួរបញ្ជាក់ផងដែរថាសកម្មភាពរបស់គណៈបក្ស LDP មួយចំនួនក៏ធ្លាប់ឃើញថាប៉ះពាល់ជាមួយតារាល្បីៗមួយចំនួន រួមទាំងលោកជីដេវីតម្នាក់ផងដែរ ដែលបានរិះគន់រូបលោកទៅលើការច្រៀង និងស្លៀកពាក់។ ឥឡូវនេះអាចនិយាយបានថាភាគីទាំងសងខាងមានពន្ទុស្មើគ្នាហើយ។ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ បានត្រៀមខ្លួនរួចរាល់ដើម្បីផ្លាស់ទីលំនៅទៅកាន់ភ្នំគូលេនហើយឬនៅ។ Let me know in the Comment below!


ថ្ងៃពុធ, 31 ខែសីហា 2022 15:27  BeeTube News