BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកទោស41នាក់ស្លាប់ ដោយសារភ្លើងឆេះពន្ធនាគារ

ថ្ងៃពុធ, 08 ខែកញ្ញា 2021 14:25  Jasmine Tea

ហ្សាកាតា- អគ្គីភ័យបានឆាបឆេះអគារពន្ធនាគារមួយដែលមានអ្នកទោសដ៏ច្រើនកុះករនាវេលាទៀបភ្លឺថ្ងៃពុធ នៅពេលដែលអ្នកទោសកំពុងដេកលក់យ៉ាងស្កប់ស្កល់ បានធ្វើឲ្យមនុស្ស41នាក់ស្លាប់និងរងរបួសជាច្រើននាក់ទៀត បើតាមសេចក្តីរាយការណ៍របស់មន្រ្តីពន្ធនាគារ។ភ្លើងបានឆាបឆេះនៅក្នុងខេត្ត បានតិន ចាប់តាំងពីម៉ោង១រហូតដល់ម៉ោង២ទៀបភ្លឹនៅក្នុងពន្ធនាគារ តាំងហ្គេរ៉ាំង អគារC ដែលពោរពេញទៅដោយអ្នកទោសគ្រឿងញៀន ហើយត្រូវបានគេពន្លត់បានទាំងស្រុងនៅវេលាម៉ោង៣ទៀបភ្លឹថ្ងៃដដែល។

តាមរយះកញ្ចក់ទូរទស្សន៍ គេបានឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅនឹងមានផ្សែងខ្មួលខ្មាញ់ឡើងទៅលើចេញពីដំបូលអគារ ព្រមទាំងអ្នកពន្លត់អគ្គីភ័យកំពុងមមាញឹកក្នុងការពន្លត់ភ្លើង។អ្នកទោស41នាក់បានស្លាប់ 8នាក់រងរបួសធ្ងន់ និង70នាក់ទៀតរងរបួសស្រាល។

2021-09-08 14.10.29-2

2021-09-08 14.10.37-2

2021-09-08 14.10.44-2

2021-09-08 14.10.53-2

អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតអំពីមូលហេតុនៃការឆាបឆេះពន្ធនាគារដែលស្ថិតខាងក្រៅទីក្រុង ហ្សាកាតារមួយនេះ ដែលគេមានការសង្ស័យទៅលើខ្សែរភ្លើងប៉ះគ្នា ។ពន្ធនាគារនេះមានអ្នក ទោសរហូតដល់ទៅជាង2,000នាក់ ដែលសមត្ថភាពរបស់វាអាចដាក់មនុស្សបានតែ600នាក់ប៉ុណ្ណោះ។


ថ្ងៃពុធ, 08 ខែកញ្ញា 2021 14:25  Jasmine Tea