BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក​កំពុង​បញ្ជូន​អាវុធដល់អ៊ីស្រាអែល​​ស្ងាត់ៗ​,កងកម្លាំងអាមេរិកត្រូវបានវាយប្រហារ4ដងពីស៊ីរី,មជ្ឈិមបូព៌ាធ្វើពហិការប្រឆាំងលោកខាងលិច

ថ្ងៃពុធ, 15 ខែវិច្ឆិកា 2023 14:53  BeeTube News

Untitled design - 2023-11-15T143230.907 (2)

ម៉ាកយីហោអាមេរិក និងអឺរ៉ុបកំពុងរងការវាយប្រហារដោយការធ្វើពហិការនៅទូទាំងមជ្ឈិមបូព៌ា ដោយអ្នកប្រើប្រាស់ងាកទៅរកជម្រើសក្នុងស្រុក ក្នុងការតវ៉ាប្រឆាំងនឹងការគាំទ្ររបស់រដ្ឋាភិបាលលោកខាងលិចចំពោះអ៊ីស្រាអែលនៅខណៈពេលមានសង្រ្គាមនៅតំបន់ហ្គាហ្សា។

  1. អាមេរិក​កំពុង​បញ្ជូន​អាវុធដល់អ៊ីស្រាអែល​​ស្ងាត់ៗ​

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី15 ខែវិច្ឆិកាបានអោយដឹងថា មន្ទីរបញ្ចកោណបានបង្កើនជំនួយយោធាដល់អ៊ីស្រាអែលដោយស្ងាត់ៗដោយផ្តល់តាមសំណើដែលរួមមានកាំជ្រួចដឹកនាំដោយឡាស៊ែរបន្ថែមទៀតសម្រាប់កងនាវាកាំភ្លើង Apache ក៏ដូចជាគ្រាប់ផ្លោង 155មីលីម៉ែត្រ ឧបករណ៍មើលពេលយប់ គ្រាប់បែកបង្កប់ក្នុងលេនដ្ឋាន និងរថក្រោះកងទ័ពថ្មីនេះ​បើ​យោង​តាម​​ក្រសួង​ការពារ​ជាតិ។

ការផ្តល់អាវុធ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​កំពុង​កើនឡើង​ហួស​ពី​ការ​រំពឹងទុកត្រឹមឧករណ៍​ស្ទាក់​ចាប់មីស៊ីល Iron Dome និង​គ្រាប់បែក​ឆ្លាតវៃ Boeing Co. ។ វាមានការកើនឡើងបើទោះបីជាមន្ត្រីរដ្ឋបាលលោក Biden ព្រមានអ៊ីស្រាអែលកាន់តែខ្លាំងឡើងអំពីការគប្បីបញ្ចៀសការស្លាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប។

-1x-1-5

 

  1. កងកម្លាំងអាមេរិកត្រូវបានវាយប្រហារយ៉ាងហោចណាស់ 4ដងពីស៊ីរី

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី13 ខែវិច្ឆិកាបានអោយដឹងថា កងកម្លាំងអាមេរិកបានរងការវាយប្រហារយ៉ាងហោចណាស់បួនដងថែមទៀតដោយកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីបន្ទាប់ពីយោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅដែលពាក់ព័ន្ធជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យនេះបើតាមមន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN ។

ការ​វាយ​ប្រហារ​ទាំង​បួន​លើកបាន​កើត​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​ទីកន្លែង​ហ្វឹក​ហាត់​និង​ផ្ទះ​សុវត្ថិភាព​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ជិត​ទីក្រុង Abu Kamal និង Mayadin រៀង​ខ្លួន។ នៅពេលនេះមន្ទីរបញ្ចកោណមិនទាន់បានតាមដានការរងរបួសឬការខូចខាតណាមួយពីការវាយប្រហារចុងក្រោយទាំងបួននេះទេ។

រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យថា"ប្រធានាធិបតីមិនមានអាទិភាពខ្ពស់ជាងការការពារសុវត្ថិភាពរបស់កងទ័ពអាមេរិកនោះទេ សហរដ្ឋអាមេរិកនឹងការពារខ្លួន បុគ្គលិករបស់ខ្លួន និងផលប្រយោជន៍របស់ខ្លួន" ។

230717131059-military-typo-email-mishap

 

  1.  មជ្ឈិមបូព៌ាធ្វើពហិការប្រឆាំងលោកខាងលិច

យោងតាមសារព័ត៌មាន Telegraph ចុះផ្សាយថ្ងៃទី12 ខែវិច្ឆិកាបានអោយដឹងថា ម៉ាកយីហោអាមេរិកនិងអឺរ៉ុបកំពុងរងការវាយប្រហារដោយការធ្វើពហិការនៅទូទាំងមជ្ឈិមបូព៌ាដោយអ្នកប្រើប្រាស់ងាកទៅរកជម្រើសក្នុងស្រុកក្នុងការតវ៉ាប្រឆាំងនឹងការគាំទ្ររបស់រដ្ឋាភិបាលលោកខាងលិចចំពោះអ៊ីស្រាអែល នៅខណៈពេលមានសង្រ្គាមនៅតំបន់ហ្គាហ្សា។

ម៉ាកល្បីៗមួយចំនួនរបស់អាមេរិក រួមមាន McDonalds, Starbucks, Coca-Cola និង Domino's Pizza ត្រូវបានជាគោលដៅកំណត់ការវាយប្រហារដោយយុទ្ធនាការធ្វើពហិការរួមជាមួយនឹងម៉ាក Puma របស់ប្រទេសអាល្លឺម៉ង់ និងCarrefour របស់បារាំង។

ចាប់ពីសប្តាហ៍នេះអ្នកនយោបាយទួរគីប្រហែលជានឹងលែងស្រេកឃ្លានជាមួយកូកា-កូឡា ឬញ៉ាំអាហារសម្រន់ Nestlé ផលិតនៅប្រទេសស្វីសទៀតហើយ ដោយសារម៉ាកយីហោលោកខាងលិចត្រូវបានដកចេញពីអគារសភា។

TELEMMGLPICT000356313139_16997852232030_trans_NvBQzQNjv4BqTO9G2fTUj_VpppKqhBaAmEQbiSbF9YTMp0KDMbWh32U


 


ថ្ងៃពុធ, 15 ខែវិច្ឆិកា 2023 14:53  BeeTube News