BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ូលីសបានរកឃើញសាកសពរបស់ក្មេងប្រុសជនជាតិបែលហ្ស៊ិកអាយុ 4 ឆ្នាំ

ថ្ងៃពុធ, 19 ខែមករា 2022 10:43  BeeTube News

photo_2022-01-19_10-27-26C (1)

ប៉ូលីសហូឡង់បានប្រកាសថា សាកសពក្មេងប្រុសជនជាតិបែលហ្ស៊ិកអាយុ 4 ឆ្នាំដែលបានបាត់ខ្លួនកាលពីសប្តាហ៍មុនត្រូវបានរកឃើញនៅក្នុងប្រទេសហូឡង់។
កុមារឈ្មោះ Dean Verberckmoes ត្រូវបានក្រុមគ្រួសាររាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីអ្នកមើលថែក្មេងរបស់គាត់មិនបានយកគាត់ទៅផ្ទះយាយតារបស់គាត់។

កាលពីថ្ងៃច័ន្ទ ប៉ូលីសបានរកឃើញសាកសពរបស់គាត់នៅលើកោះសិប្បនិម្មិតមួយក្នុងខេត្ត Zeeland របស់ប្រទេសហូឡង់។ ប៉ូលីសហូឡង់បានប្រកាសថា  ពួកគេបានចាប់ខ្លួនបុរសជនជាតិបែលហ្ស៊ិកអាយុ ៣៤ឆ្នាំម្នាក់។ ប៉ូលីសបាននិយាយថា បុរសដែលគេមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានចាប់ខ្លួននៅទីក្រុង Meerkerk របស់ប្រទេសហូឡង់ ចម្ងាយប្រហែល 120 គីឡូម៉ែត្រ ភាគឦសាននៃកន្លែងដែលសាកសពក្មេងប្រុសត្រូវបានរកឃើញ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហូឡង់បានរាយការណ៍ថា កុមារឈ្មោះ Dean Verberckmoes បានស្នាក់នៅជាមួយគ្រួសាររបស់មិត្តភក្តិ មុនពេលគាត់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។ ប៉ូលីសបាននិយាយថា ជនសង្ស័យ និងក្មេងប្រុសនេះត្រូវបានគេឃើញជាលើកចុងក្រោយកាលពីថ្ងៃពុធ នៅទីក្រុង Sint Niklaas ប្រទេសបែលហ្ស៊ិក ក្បែរទីក្រុង Antwerp ។ មន្ត្រីនៅក្នុងប្រទេសហូឡង់បានចាប់ផ្តើមប្រតិបត្តិការស្វែងរកដ៏ធំសម្បើមមួយ បន្ទាប់ពីទទួលបានព័ត៌មានថា Verberckmoes អាចស្ថិតនៅក្នុងប្រទេស។

បន្ទាប់ពីការចាប់ខ្លួនបុរសនេះ ប៉ូលីសបានដាក់ចេញ "ការដាស់តឿនមួយ" ដែលជាការជូនដំណឹងមួយ បានផ្ញើចេញនៅក្នុងករណីចាប់ពង្រត់កុមារ ជាមួយនឹងការពិពណ៌នាអំពីកុមារ និងរូបថតមួយសន្លឹក។ សេចក្តីថ្លែងការណ៍របស់ប៉ូលីសបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទបាននិយាយថា ឧទ្ធម្ភាគចក្រប៉ូលីសបានចូលរួមក្នុងការស្វែងរក ហើយអ្នកស៊ើបអង្កេតបានរកឃើញ "កន្លែងឧក្រិដ្ឋកម្មដែលអាចកើតមាន"។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រហែលម៉ោង 22:00 ម៉ោងក្នុងស្រុក (21:00 GMT) មន្រ្តីបានរកឃើញ "សាកសពរបស់កុមារ" ។

នៅក្នុងសារខ្លីមួយដែលត្រូវបានបង្ហោះក្នុង Twitter ប៉ូលីសបានបញ្ជាក់ថា សាកសពគឺជារបស់ក្មេងដែលទើបចេះដើរតេះតះដែលបាត់ខ្លួន ហើយបានថ្លែងអំណរគុណចំពោះអ្នកដែលពាក់ព័ន្ធក្នុងការស្វែងរក ក៏ដូចជាការផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារផងដែរ។

photo_2022-01-19_10-29-01M

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃពុធ, 19 ខែមករា 2022 10:43  BeeTube News