BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បន្ទាប់ពីស្កេនសាកល្បងតភ្ជាប់តាមបច្ចេកវិទ្យា3Dបង្ហាញច្បាស់ថា ព្រះហស្តទាំងពីរជារបស់ព្រះបាទជ័យវរ័្មនទី៧

ថ្ងៃចន្ទ, 30 ខែមករា 2023 13:39  មានជ័យ

2023-01-30 13.31.04

សារមន្ទីរជាតិបានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា បំណែកព្រះហស្ថស្តាំនៃរូបព្រះបាទជ័យវរ័្មនទី៧បានរកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ហើយបំណែកទាំងពីរនេះត្រូវបានអ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថា បំណែកទាំងពីរនេះជាបំណែកព្រះហស្ថរបស់ព្រះបាទជ័យវម៌្មទី៧។ សម្មតិកម្មនេះបានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា3Dស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះបង្ហាញថា បំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវរ័្មនទី៧ពិតប្រាកដមែនព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០ភាគរយ។

បន្ទាប់ពីលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា3Dរួចមកថ្នាក់ដឹកនាំសារមន្ទីរជាតិបានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះមករក្សាទុកនៅសារមន្ទីរ នៅឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។ រហូតមកដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាង និងអភិរក្សថ្ម និងសាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរនាពេលខាងមុខ។ បើតាមសារមន្ទីរជាតិគោលបំណងនៃការអភិរក្ស និងជួសជុលនេះគឺដើម្បីលើកតម្កើងកិត្យានុភាពនិងរំព្ញកគុណូបការៈពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនៃយើង។

2023-01-30 13.30.39

គួររំលឹកថា ព្រះបាទជ័យវរ្ម័នទី៧គឺជាស្តេចដែលមានកត្តិនាមច្រើនជាងគេក្នុងព្រះរាជពង្សាវតាខ្មែរ ហើយព្រះអង្គត្រូវបានគេចាត់ទុកជាស្តេចធំបង្អស់នៅស្រុកខែ្មរ។ ព្រោះព្រះអង្គគឺជាស្តេចពង្រីកអាណាខេត្តដរាបដល់កម្រិតជាទីបំផុត។ នៅដើមសតវត្សរ៍ទី១៣ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរបច្ចុប្បន្នរាប់ទាំងដែនដីកម្ពុជាក្រោមផង ប្រទេសចំប៉ាទាំងមូលផង ទឹកដីប្រទេសឡាវ និងប្រទេសថៃសព្វថ្ងៃផងរួមទាំងមួយភាគនៃជ្រោយកោះម៉ាឡាស៊ីរហូតដល់ជ្រោយកោះក្រា ហើយនិងប្រទេសភូមារហូតដល់ទន្លេសាលវិនផងដែរ។

យោងតាមឯកសារសិក្សាស្រាវជ្រាវរបស់លោក ស៊ក្ស សីដេស ដែលជាចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាបានបង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧គឺជាស្តេចប្រសូតឡើងនៅរវាងឆ្នាំ១១២០ ឬបើយ៉ាងហោចណាស់ក្នុងឆ្នាំ១១២៥ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។ ព្រះបាទជ័យវរ្ម័នទី៧ជាព្រះរាជបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ និងព្រះមាតាព្រះនាម ចូឌាមណី។ ព្រះអង្គគឺជាស្តេចដែលមានឬទ្ធាអំណាចខ្លាំងក្លាព្រមទាំងជួយឲ្យអាណាចក្រខ្មែរនៅសម័យអង្គររុងរឿងស្ទើរគ្រប់វិស័យមិនថាខាងផ្នែកសឹកសង្រ្គាម នយោបាយ ការពង្វាតទឹកដី សុខាភិបាល វិស័យសំណង់ អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ វប្បធម៌ អរិយធម៌ល្បីរន្ទឺ រហូតមកដល់សព្វថ្ងៃ តួយ៉ាងដូចជាប្រាសាទអង្គរធំ ប្រាសាទបាយ័នជាដើម។

2023-01-30 13.30.45

ព្រះបាទជ័យវរ្ម័នទី៧ក៏ត្រូវបានគេចាត់ទុកថា ជាស្តេចដែលគិតពីផលប្រយោជន៍ជាតិជាធំ ស្រឡាញ់ និងដឹងពីសុខទុក្ខរបស់ប្រជាជនផងដែរ។ ព្រះបាទជ័យវរ្ម័នទី៧ត្រូវបានគេដឹងថា បន្ទាប់ពីទ្រង់បានរៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវីមកព្រះអង្គបានប្តូរពីការគោរពព្រាហ្មណ៏សាសនាមកជាព្រះពុទ្ធសាសនាមហាយានវិញ។ ការណ៍ទាំងនេះបានធ្វើឲ្យខ្សែររាជវង្សចាស់ៗដែលគោរពនូវព្រហ្មញ្ញសាសនានោះកើតក្តីមិនពេញចិត្តឡើយ។ ក្រោយពីព្រះបាទជ័យវរ្ម័នទី៧សោយទិវង្គតជម្លោះសាសនាបានកើតឡើង ហើយប្រភពដែលធំបំផុតគឺចេញពីខ្សែររាជវង្សដែលនៅតែប្រកាន់យកព្រហ្មញ្ញសាសនា។

រូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧នៅពេលរកឃើញគឺខុសសភាពដើមដោយត្រូវបានគេកាប់បំផ្លាញឲ្យខូចនូវទ្រង់ទ្រាយដើមដូចជាកំបុតព្រះហស្ថ ឆែបព្រះកេស ជាដើម។ បើទោះបីជា ក្រោយកំណាយបានរកឃើញថា រូបសំណាក់របស់ព្រះអង្គត្រូវបានបាត់បង់នូវសភាពដើម ដែលជាហេតុធ្វើឲ្យអ្នកប្រវត្តិវិទូពិបាកនៅក្នុងការកំណត់ពីរូបរាងរបស់ព្រះអង្គជារូបភាពដើមក៏ដោយថ្មីៗនេះអ្នកស្រាវជ្រាវបង្ហាញពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក ជាវ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។

ចំពោះការអះអាងបែបនេះក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យាការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។ ការរកឃើញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំង និងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់ និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាវិញ៕ 

2023-01-30 13.30.56

2023-01-30 13.31.00

2023-01-30 13.30.52


 


ថ្ងៃចន្ទ, 30 ខែមករា 2023 13:39  មានជ័យ