សារ៉ា ហាឌីង បានទទួលមរណៈភាពដោយសារមហារីកសុដន់នៅវ័យ39ឆ្នាំ
សារ៉ា ហាឌីង ជាតារាចម្រៀងជនជាតិអង់គ្លេសដែលកើតថ្ងៃទី17 វិច្ឆិកា ឆ្នាំ1989 និងបានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី05 ខែកញ្ញា ឆ្នាំ2021 ដោយជំងឺមហារីកសុដន់។នាងជាបេក្ខនារីដែលឈ្នះក្នុងកម្មវីធីដ៏ល្បីំមួយគឺកម្មវិធី Popstar The Rivals របស់ប្រទេសអង់គ្លេសនៅឆ្នាំ2002។ នាងបានបង្កើតក្រុមចម្រៀង Girl Aloud និងចាប់ផ្តើមចេញអាល់ប៊ុមក្រុមចម្រៀងនៅឆ្នាំ2002។ ក្រៅពីតារាចម្រៀង នាងក៏ជាតារាបង្ហាញម៉ូដ និងតារាសម្តែងផងដែរ។
កាលពីខែសីហា ឆ្នាំ2020 នាងបានទទួលដំណឹងដ៏គួរឲ្យតក់ស្លុតថានាងមានជំងឺមហារីសុដន់កម្រិតធ្ងន់ ដែលមេរោគបានរីករាលដាលទៅផ្នែកផ្សេងទៀតក្នុងរាងកាយនាងទៅហើយ។ នៅខែមិនា ឆ្នាំ2021នេះនាងបានប្រាប់ពីស្ថានភាពជំងឺរបស់នាងថា ”ស្ថានភាពជំងឺរបស់នាងគឺកាន់តែធ្ងន់ធ្ងរ ហើយនាងគ្មានឱកាសបានចូលរួមបុណ្យគ្រីសម៉ាសឆ្នាំនេះទេ” ហើយនៅព្រឹកថ្ងៃទី5 ខែកញ្ញា ឆ្នាំ2021នេះនាងក៏បានលាចាកលោកទៅ។
បទច្រៀងល្បីៗដែលជាសមិទ្ធផលរបស់នាង មានដូចជា ៖ I will stand by you, Walk this way, The Promise និងបទចម្រៀងជាច្រើនទៀត ហើយសមិទ្ធផលក្រោយរបស់នាងគឺសៀវភៅដែលមានចំណងជើងថា “Hear me out” ។