អាកាសធាតុអាក្រក់ និងការកើនឡើងករណី COVID-19 កំពុងបន្តធ្វើឱ្យផែនការរបស់អ្នកដំណើរមានភាពច្របូកច្របល់។ បន្ទាប់ពីអាកាសធាតុអាក្រក់ និងការកើនឡើងនៃករណីឆ្លងមេរោគកូវីត-១៩ បានធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសក្នុងអំឡុងថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំថ្មី មានការលុបចោលជើងហោះហើររាប់ពាន់នាក់។ ជើងហោះហើរជិត 2,700 ត្រូវបានលុបចោលនៅទូទាំងពិភពលោកមកទល់ពេលនេះនៅថ្ងៃអង្គារ បន្ទាប់ពីមានជើងហោះហើរជាង 3,200 ត្រូវបានលុបចោលកាលពីថ្ងៃចន្ទ នេះបើយោងតាម FlightAware.com ។
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា នៅទូទាំងពិភពលោក ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរជាង 6,000 នៅចុងសប្តាហ៍បុណ្យណូអែល ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។ នោះនាំឱ្យចំនួនជើងហោះហើរសរុប ដែលត្រូវបានលុបចោលជើងហោះហើររហូតដល់មកដល់ពេលនេះប្រហែល 12,000 ចាប់តាំងពីបុណ្យណូអែល។ ក្រុមហ៊ុនអាកាសចរណ៍បានចង្អុលបង្ហាញទៅលើអាកាសធាតុរដូវរងាមិនល្អ និងកង្វះបុគ្គលិក ដោយសារការរីករាលដាលយ៉ាងទូលំទូលាយនៃជំងឺបម្លែងថ្មីអូមីក្រុង ដែលឆ្លងដល់កម្មករ ឬធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពការងាររបស់ពួកគេ ដោយសារតែការដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីការមានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល។ កំឡុងពេលជុំវិញថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំថ្មី គឺជាពេលវេលាធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំ។
ក្រុមហ៊ុនអាកាសចរ United បានលុបចោលជើងហោះហើរចំនួន 129 របស់ខ្លួនកាលពីថ្ងៃអង្គារ ប្រហែល 6% នៃចំនួនសរុបដែលបានគ្រោងទុក នេះបើយោងតាម FlightAware ។ អ្នកនាំពាក្យរបស់ United បាននិយាយកាលពីថ្ងៃច័ន្ទថា "ការកើនឡើងទូទាំងប្រទេសនៅក្នុងករណីជំងឺបម្លែងថ្មីអូមីក្រុង បានជះឥទ្ធិពលដោយផ្ទាល់ទៅលើបុគ្គលិកហោះហើររបស់យើង និងអ្នករួមដំណើរនៅក្នុងប្រតិបត្តិការរបស់យើង" ។ "ជាលទ្ធផល យើងត្រូវលុបចោលជើងហោះហើរមួយចំនួន ហើយកំពុងជូនដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់ មុនពេលពួកគេមកអាកាសយានដ្ឋាន។ យើងសូមអភ័យទោសចំពោះការរំខាន និងកំពុងប្រឹងប្រែងធ្វើការកក់សំបុត្រឡើងវិញឱ្យបានច្រើនតាមតែអាចធ្វើទៅបាន និងជូនពួកគេទៅកាន់ទិសដៅរបស់ពួកគេ ក្នុង អំឡុង ពេល វិស្សមកាលខាងមុខនេះ»។
ការធ្វើដំណើរជាទូទៅបានក្លាយជាសំណួរមួយ នៅពេលដែលក្រុមគ្រួសារបានគិតឡើងវិញនូវផែនការជួបជុំថ្ងៃឈប់សម្រាករបស់ពួកគេ ចំពេលមានការកើនឡើងនៃករណីជំងឺបម្លែងថ្មីអូមីក្រុង ហើយអ្នកដែលជាប់គាំងជាមួយនឹងផែនការធ្វើដំណើររបស់ពួកគេនៅចុងសប្តាហ៍ ទំនងជាពិបាកក្នុងការទៅដល់គោលដៅរបស់ពួកគេ។ កាលពីថ្ងៃអាទិត្យបានឃើញករណីថ្មីនៃ COVID-19 ច្រើនជាង 189,000 នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមអ្នកតាមដានមេរោគ The New York Times ។
អត្ថបទដកស្រង់ពី Roger Cheng, Joan E. Solsman
បកប្រែនិងកែសម្រួលដោយ Mr. Blue