BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

(សង្គ្រាមរ៉េប2024)-Tep Piseth, ZOOMBIE, NPN (ភាគ២)

ថ្ងៃព្រហស្បតិ៍, 25 ខែមករា 2024 14:29  BeeTube News

 

4-10

កាន់តែក្តៅគគុក! ក្រោយលោក NPN ទម្លាក់បទរ៉េបថ្មីមានចំណងជើងថា«Nano» បន្តពីបទ«For Fun» របស់លោក​​​ ZOOMIE ដែលមហាជនយល់ឃើញថាគឺជាការ Disstrack ទៅកាន់លោក Tep Piseth។ ដោយកាលពី៣សប្តាហ៍មុន លោក Tep Piseth បានចេញផ្សាយបទចម្រៀងមួយបទមានចំណងជើងថា«My Soul» ដែលហាក់ដូចជាមានភាពរាងកាចបន្តិច និងពោរពេញដោយពាក្យផ្តឺផ្តង។ ដែលធ្វើអោយនៅប្រមាណជា១សប្តាហ៍ក្រោយមកក៏បានផ្ទុះឡើងនូវបទចម្រៀងថ្មីជាការឆ្លើយតបពីលោក ZOOMBIE វិញនូវបទ«For Fun» នេះ ធ្វើអោយមហាជនមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ 

លុះនៅក្នុងរយៈពេល២ថ្ងៃក្រោយមក ខាងលោក NPN ដែលជាបងប្អូននៅក្នុង Team តែមួយនឹងលោក Tep Piseth ក៏បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា«Nano»នេះ ដែលហាក់ក៏បង្ហាញភាពផ្តឺផ្តង រឺDisstrack ទៅកាន់នរណាម្នាក់ផងដែរ ដែលធ្វើអោយមហាជនមានការសន្និដ្ឋានឡើងថាអ្នកដែលលោកសំដៅដល់គឺជាលោក ZOOMBIE គូសត្រូវរបស់លោក Tep Piseth នេះឯង។ 

photo_2024-01-25_14-26-56

បន្ទាប់មកនៅក្នុងរយៈពេល១សប្តាហ៍កន្លងមកទៀត ទើបលោក ZOOMBIE បានទម្លាក់បទថ្មីចុងក្រោយបិទគូថថា«For Fun 2» ដែលលោកបានសំដៅផ្លែផ្កាចំៗតបទៅនឹងបទ«Nano» របស់លោក NPN តែម្តង នៅត្រង់ចំនុចដូចជាថា«អត់ដុតផងវាក៏ឆេះ កុំភ្លើទាំងបងនិងប្អូន អាហ្នឹងរឿងអញហ្អេ កុំមកចេះ ភាពអ្នកចម្បាំងNanoអន់ជាងខ្ញុំអ្នកខ្លាំងនៅនេះ ពួកឯងអ្នកជក់ចាំអញលក់អោយទាំងពីរ»ជាដើម។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់រដូវកាលរលក Disstrack ថ្មីនេះនៅក្នុងដើមឆ្នាំ២០២៤?

photo_2_2024-01-25_14-15-52


 


ថ្ងៃព្រហស្បតិ៍, 25 ខែមករា 2024 14:29  BeeTube News