BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពូទីនមិនផ្តល់សន្តិភាពអ៊ុយក្រែនមុនបោះឆ្នោតអាមេរិក,វេណេហ្ស៊ុយអេឡាអាចនឹងឈ្លានពានGuyana,ការស្លាប់ចំណាប់ខ្មាំងអ៊ីស្រាអែល

ថ្ងៃសុក្រ, 01 ខែធ្នូ 2023 09:01  BeeTube News

Untitled design - 2023-12-01T085933.733 (1)

កងកម្លាំងប្រដាប់អាវុធប្រេស៊ីលត្រូវបានរាយការណ៍ថាកំពុងត្រូវបានដាក់ក្នុងស្ថានភាពត្រៀមខ្លួនជាស្រេច ដោយសារតែចលនាដ៏ធំមួយនៃក្រុមកងកម្លាំងបរិក្ខារយោធា និងទាហានបានប្រាកដខ្លួនឡើងនៅភាគខាងកើតនៃប្រទេសវេណេហ្ស៊ុយអេឡាតាមបណ្តោយព្រំដែននៃប្រទេសហ្គីយ៉ាណាដែលថ្មីៗនេះត្រូវបានប្រទះឃើញ ជាមួយនឹងក្រុមមន្ត្រីកំពុងជឿជាក់ថា ប្រទេសវេណេហ្ស៊ុយអេឡាអាចនឹងឈ្លានពានប្រទេសអាមេរិកខាងត្បូងដែលតូចមួយនេះក្នុងពេលឆាប់ៗនេះហើយ។

  1. ពូទីននឹងមិនផ្តល់សន្តិភាពដល់អ៊ុយក្រែននៅមុនបោះឆ្នោតអាមេរិក2024 

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៩​​​ ខែវិច្ឆិកាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនព្រមផ្តល់សន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ដរាបណានៅមុនពេលដែលលោកបានទទួលដឹងលទ្ធផលនៃការបោះឆ្នោតអាមេរិក នៃខែវិច្ឆិកា ឆ្នាំ 2024 នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ នៅខណៈពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា ជ័យជម្នះដែលអាចសម្រេចបានសម្រាប់តំណែងប្រធានាធិបតីអាចនឹងក្លាយជារបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតលើកនេះ ហើយនឹងអាចធ្វើអោយរង្គោះរង្គើការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុងគៀវ។

ដោយលោក Trump ដែលកំពុងស្វែងរកតំណែងជាប្រធានាធិបតីម្តងទៀតនៅក្នុងឆ្នាំ 2024 ជាបេក្ខជនឈានមុខគេមកពីគណបក្សសាធារណរដ្ឋ បានធ្លាប់រិះគន់យ៉ាងខ្លាំងចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទីក្រុង Kyiv ពីមុនមក។

មន្ត្រីជាន់ខ្ពស់មួយរូបនេះបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចូលរួមកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសណាតូនៅទីក្រុងព្រុចសែលថា សម្ព័ន្ធភាពណាតូបានតែងតែរំលឹកឡើងនូវការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែនទោះបីជាដឹងថាកិច្ចព្រមព្រៀងសន្តិភាពនៅឆ្នាំក្រោយហាក់ដូចជាមិនអាចសម្រេចទៅបានក៏ដោយ។

លោកបានបន្តថា"ការរំពឹងទុករបស់ខ្ញុំគឺថាលោកពូទីននឹងមិនយល់ព្រមបង្កើតសន្តិភាពនៅមុនពេលដែលលោកបានឃើញលទ្ធផលនៃការបោះឆ្នោតរបស់យើងនោះទេ"។

1807617365

 

  1. វេណេហ្ស៊ុយអេឡាអាចនឹងឈ្លានពានប្រទេសមួយនៃអាមេរិកខាងត្បូង

យោងតាមសារព័ត៌មាន abc News និង OSINTdefender ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកាបានអោយដឹងថា កងកម្លាំងប្រដាប់អាវុធប្រេស៊ីលត្រូវបានរាយការណ៍ថាកំពុងត្រូវបានដាក់ក្នុងស្ថានភាពត្រៀមខ្លួនជាស្រេច ដោយសារតែចលនាដ៏ធំមួយនៃក្រុមកងកម្លាំងបរិក្ខារយោធា និងទាហានបានប្រាកដខ្លួនឡើងនៅភាគខាងកើតនៃប្រទេសវេណេហ្ស៊ុយអេឡាតាមបណ្តោយព្រំដែននៃប្រទេសហ្គីយ៉ាណាដែលថ្មីៗនេះត្រូវបានប្រទះឃើញ ជាមួយនឹងក្រុមមន្ត្រីកំពុងជឿជាក់ថា ប្រទេសវេណេហ្ស៊ុយអេឡាអាចនឹងឈ្លានពានប្រទេសអាមេរិកខាងត្បូងដែលតូចមួយនេះក្នុងពេលឆាប់ៗនេះហើយ ដើម្បីបញ្ចូលតំបន់ "Guayana Esequiba" ដែលគ្របដណ្តប់ជាង 60% នៃទឹកដីរបស់ប្រទេសនេះ និងត្រូវបានទាមទារគ្រប់គ្រងដោយរដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា។

នៅក្នុងខណៈនេះផងដែរ ក៏សង្កេតឃើញថាមានអ្នកកាន់សាសនាមួយចំនួននៅក្នុងវិហារ Anglican ដែលស្ថិតនៅក្នុងភូមិព្រៃរនាមមានប្រជាជនតិចនៃប្រទេស Guyana កំពុងតែធ្វើពិធីបួងសួងស្វែងរកសន្តិភាពសម្រាប់សហគមន៍របស់ពួកគេ នៅខណៈដែលពួកគេកំពុងតែមើលឃើញពីការគំរាមកំហែងដែលនឹងចូលមកដល់។

download (15)

 

  1. ការស្លាប់របស់គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលប៉ះទង្គិចដល់ការចរចា

យោងតាមសារព័ត៌មាន The Business Standard ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកាបានអោយដឹងថា ការចរចានៅនាទីចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដើម្បីបន្តបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានប៉ះទង្គិចកាលពីថ្ងៃពុធនេះ ដោយមានការអះអាងឡើងថាទារកអាយុ10 ខែដែលជាចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលម្នាក់ និងគ្រួសាររបស់គេត្រូវបានសម្លាប់។

មិនយូរប៉ុន្មាននៅមុនពេលការដោះលែងចំណាប់ខ្មាំងស្ត្រី និងកុមារចុងក្រោយដែលគ្រោងធ្វើឡើងនៅក្រោមបទឈប់បាញ់ ក្រុមហាម៉ាសបាននិយាយថា ចំណាប់ខ្មាំងក្មេងជាងគេគឺជាទារក Kfir Bibas ដែលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅពេលមុននេះ រួមជាមួយនឹងម្តាយ និងបងប្រុសរបស់គេដែលមានអាយុ 4 ឆ្នាំឈ្មោះថា Ariel។ ឪពុករបស់ពួកគេក៏ត្រូវបានជាប់ឃុំខ្លួនផងដែរ។

អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលការអះអាងនេះ ដោយអាចនឹងបណ្តាលអោយមានប្រតិកម្មផ្ទុះឡើងជាខ្លាំង ដោយសារតែគ្រួសារនេះស្ថិតក្នុងចំណោមចំណាប់ខ្មាំងជនស៊ីវិលដែលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុត។

2023-11-28T205452Z_1931968205_RC2CM4AGR09P_RTRMADP_3_ISRAEL-PALESTINIANS-FESTIVAL-DJS


 


ថ្ងៃសុក្រ, 01 ខែធ្នូ 2023 09:01  BeeTube News