ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានក្រុមការងារចុះជួយ ឃុំព្រៃដើមថ្នឹង បានដឹកនាំសមាជិក និងសមាជិកាឃោសនាដើម្បីផ្សព្វផ្សាយកម្មវិធី នយោបាយរបស់គណបក្សប្រជាជនកម្ពុជាឆ្នាំ២០២៣-២០២៨ នៅថ្ងៃឃោសនាទី០៦ ខែកក្កដា ២០២៣។គួរបញ្ជាក់ផងដែរថា ការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ គឺមានរយៈពេល២១ថ្ងៃ រាប់ចាប់តាំងពីថ្ងៃទី០១ ដល់ថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០២៣។កត់សម្គាល់ឃើញផងដែរថា ឯកឧត្តម ជាម ប៉េអា បានបញ្ចេញវិដេអូក្បួនដង្ហែរបស់លោក និងផ្សព្វផ្សាយឡើងតាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃអង្គារ៍ទី០៤ ខែកក្កដានេះថា៖ "គណបក្សប្រជាជនកម្ពុជាប្តេជ្ញាគាំទ្រគោលនយោបាយសន្តិភាពពិភពលោក ដោយអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ ពង្រឹងចំណងសាមគ្គីភាព-មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីខាងក្រៅតាមគ្រប់រូបភាពដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។" ជាមួយគ្នានេះដែរ លោកក៏បានឃោសនាឡើងថា៖ "ជយោ! គណបក្សយើងលេខរៀងទី១៨ ជយោ! គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចិរភាព"។