The Hallyu Korean Wave បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ដោយមានការចាប់ផ្តើមជាមួយនឹងប្រជាប្រិយភាពរបស់ K-dramas នៅដើមទសវត្សរ៍ឆ្នាំ 2000, Hallyu Wave បានពង្រីកខ្លួនកាន់តែធំឡើង ដោយសារប្រទេសជាច្រើនកំពុងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើ K-dramas និង K-pop ។
ជាមួយនោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានធ្វើការស្ទង់មតិទូទាំងពិភពលោក ដោយស្នើឱ្យបុគ្គលមកពីប្រទេសផ្សេងៗ ជ្រើសរើសតារាកូរ៉េល្បីៗ ទាំងតារាចម្រៀង និងតារាសម្តែង។ ក្រសួងបានបញ្ចេញទិន្នន័យបង្ហាញពីសិល្បករ និងតារាកូរ៉េដែលមានប្រជាប្រិយភាពបំផុតដែលបានបោះឆ្នោតដោយមនុស្សជុំវិញពិភពលោក។
យោងតាមតារាងចំណាត់ថ្នាក់, BTS បានជាប់ចំណាត់ថ្នាក់លេខ 1 ដោយមានសំឡេងគាំទ្រសរុប 26.7%។ BTS បានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងការបោះឆ្នោតចំនួន 16 ក្នុងចំណោម 19 ប្រទេស។ ពួកគេត្រូវបានតាមពីក្រោយដោយ BLACKPINK ទទួលបាន 10.4%, បន្ទាប់មក IU ទទួលបាន 2.8%, Lisa ទទួលបាន 2.4% និង Psy មាន 2.2%។ សិល្បករផ្សេងទៀតនៅក្នុងចំណាត់ថ្នាក់រួមមាន TWICE, EXO, Big Bang, G-Dragon, Jungkook, GOT7, Super Junior, V និង Jimin ។
សម្រាប់តារាសម្ដែង, Lee Min Ho ឈរនៅលេខរៀងទី 1 ដោយទទួលបានសំឡេងគាំទ្រ 9.3%។ Lee Min Ho ជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការបោះឆ្នោតចំនួន 15 ក្នុងចំណោម 19 ប្រទេស។ គាត់ត្រូវបានតាមពីក្រោយដោយ Hyun Bin ទទួលបាន 3.1%, បន្ទាប់មក Gong Yoo 2.8%, Song Hye Kyo 2.2% និង Song Joong Ki ទទួលបាន 2.1%។ តារាសម្ដែងផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់រួមមាន Lee Jong Suk, IU, Jung Ho Yeon, Kim Soo Hyun, Suzy, Park Seo Joon, Ji Chang Wook, Lee Jung Jae និង Park Shin Hye៕
អត្ថបទដកស្រង់ពី Sophie-Ha
បកប្រែនិងកែសម្រួលដោយ Mr. Blue