BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

2021មិនត្រឹមតែជាឆ្នាំដ៏ពិបាកបំផុតសម្រាប់មនុស្សធម្មតានោះទេ ក្នុងនោះក៏មានមហាសេដ្ឋីលំដាប់ពិភពលោក Bill Gates ផងដែរ

ថ្ងៃសុក្រ, 10 ខែធ្នូ 2021 10:39  BeeTube News

photo_2021-12-10_10-13-48 (2)m

ប្រសិនបើឆ្នាំ 2021 ពិបាកសម្រាប់អ្នក នោះអ្នកមិនមានតែម្នាក់ឯងនោះទេ។ សហស្ថាបនិក និងជាមហាសេដ្ឋី Microsoft លោក Bill Gates បាននិយាយថា ឆ្នាំនេះគឺជា "ឆ្នាំមិនធម្មតា និងលំបាកបំផុត" នៃជីវិតរបស់គាត់។ ការលែងលះរបស់គាត់ពី Melinda French Gates ភាពឯកោនៃជំងឺរាតត្បាត និងការប្រែក្លាយជាឪពុកដែលមិនមានកូនៗនៅជិត បានជះឥទ្ធិពលដល់គាត់ជាខ្លាំង នេះបើយោងតាមការសរសេររបស់លោក នៅលើប្លក់ GatesNotes កាលពីថ្ងៃអង្គារ។

លោក Gates បានសរសេរថា "ទោះបីជាខ្ញុំគិតថាកិច្ចការដែលខ្ញុំកំពុងធ្វើ គឺជាផ្នែកដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ខ្ញុំក៏ដោយ ខ្ញុំដឹងថា មនុស្សជាច្រើនចង់ដឹងចង់លឺអំពីប្រធានបទដែលទាក់ទងនឹងជីវិតគ្រួសាររបស់ខ្ញុំ គឺការលែងលះរបស់ខ្ញុំ" "Melinda និងខ្ញុំបន្តដំណើរការគ្រឹះស្ថានរបស់យើងជាមួយគ្នា ហើយបានរកឃើញចង្វាក់ការងារថ្មីដ៏ល្អ ប៉ុន្តែខ្ញុំមិនអាចបដិសេធបានទេថា វាជាឆ្នាំដែលពោរពេញទៅដោយភាពសោកសៅយ៉ាងខ្លាំងសម្រាប់ខ្ញុំ" ។

ការលែងលះរបស់ The Gates នៅក្នុងខែសីហា បន្ទាប់ពីគូស្នេហ៍មួយគូនេះបានប្រកាសកាលពីខែឧសភាថា ពួកគេបានបែកគ្នាបន្ទាប់ពីរៀបការបាន 27ឆ្នាំ។ បន្ទាប់ពីការប្រកាសខាងលើនេះកាសែត The Wall Street Journal បានរាយការណ៍ថា លោក Bill Gates មានទំនាក់ទំនងមិនសមរម្យជាមួយបុគ្គលិក Microsoft ខណៈពេលដែលគាត់នៅរៀបការនៅឡើយ ដែលនាំឱ្យគាត់លាលែងពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។

កូនស្រីរបស់ Gates ឈ្មោះ Jennifer ជានិស្សិតពេទ្យបានរៀបការក្នុងការប្រារព្ធពិធីដ៏ឧឡារិកក្នុងទីក្រុង New York ក្នុងខែតុលា។ កូនពីរនាក់ទៀតរបស់គាត់គឺ Phoebe និង Rory នៅឆ្ងាយពីផ្ទះ ព្រោះពួកគេនៅបន្តសិក្សានៅមហាវិទ្យាល័យ។ លោក Gates បានសរសេរថា "ខ្ញុំនឹកការដែលមានពួកគេនៅផ្ទះ ទោះបីជាវាងាយស្រួលជាងក្នុងការផ្តោតទៅលើការអានសៀវភៅ ឬធ្វើការងារឱ្យរួចរាល់ក្នុងមួយរយៈពេលនេះក៏ដោយ" ។ "វាជាបទពិសោធន៍ដ៏ចម្លែក និងគួរឱ្យព្រួយបារម្ភ ពិភពលោកផ្ទាល់ខ្លួនរបស់ខ្ញុំមិនដែលមានអារម្មណ៍ថា ចង្អៀតដូចនៅក្នុងរយៈពេល 12 ខែចុងក្រោយនេះទេ"។

លោក Gates និយាយថា លោកបានសង្ឃឹមថាឆ្នាំ 2021 នឹងប្រសើរជាងឆ្នាំ 2020  ប៉ុន្តែលោកមិនបានគិតដល់អំពីការបំប្លែងខ្លួនរបស់ COVID-19 ទៅជា delta ឬក៏មានមនុស្សមួយចំនួននឹងបដិសេធមិនទទួលថ្នាំបង្ការ ឬពាក់ម៉ាស់។ ហើយសូម្បីតែជាមួយនឹងការបំប្លែងខ្លួនទៅជា omicron គាត់នៅតែមានសង្ឃឹមសម្រាប់ឆ្នាំ 2022 និងក្រោយៗទៀត នឹងល្អប្រសើរ។

photo_2021-12-10_10-13-48m

អត្ថបទដកស្រង់ពី cnet
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 10 ខែធ្នូ 2021 10:39  BeeTube News