BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជីវិតស្នេហាដែលបានបែកបាក់គ្នារបស់តារាល្បីៗក្នុងឆ្នាំ 2021

ថ្ងៃអង្គារ, 04 ខែមករា 2022 17:11  BeeTube News

មួយ​ឆ្នាំ​ទៀតហើយបានកន្លងផុតទៅ ចំណែកឯតារា​ល្បី​ៗមួយ​ក្រុម​ក៏បាន​បែក​គ្នាផងដែរ។ ដូច្នេះហើយ យើងនឹងបង្ហាញតារាល្បីទាំងអស់ដែលបានបែកបាក់គ្នានៅឆ្នាំ 2021 ហើយអ្វីដែលបណ្តាលឲ្យមានរឿងនេះកើតឡើងនៅក្នុងទំនាក់ទំនងរបស់ពួកគេ។

  1. Kim Kardashian និង Kanye West

10621-kanye-west-kim-kardashian

នៅក្នុងអ្វីដែលអាចជាការបែកបាក់ដ៏ធំបំផុតប្រចាំឆ្នាំគឺ Kanye West និង Kim Kardashian បានដឹកដៃគ្នាទៅការលែងលះ បន្ទាប់ពីរៀបការជិតប្រាំពីរឆ្នាំ។ គូស្វាមីភរិយានេះ មានឆ្នាំដ៏ច្របូកច្របល់នៅក្នុងភ្នែកសាធារណៈជន ចំពេលយុទ្ធនាការប្រធានាធិបតីដែលបរាជ័យរបស់លោក West និងការប្រយុទ្ធដែលកំពុងបន្តរបស់គាត់ជាមួយនឹងជំងឺបាយប៉ូឡា។

ទោះបីជាពួកគេព្យាយាមធ្វើអ្វីៗឱ្យដំណើរការ ដោយការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារជាច្រើនក៏ដោយ ទីបំផុតគូស្នេហ៍កំពូលតារាទាំងពីរនេះ បានសម្រេចចិត្តចែកផ្លូវគ្នា។

  1. Addison Rae និង Bryce Hall

addison-rae-bryce-hall-25

តារា TikTok កញ្ញា Addison Rae និង លោក Bryce Hall បានសម្រេចចិត្តចែកផ្លូវគ្នានៅខែមីនា ឆ្នាំ 2021។

ពួកគេចាប់​ផ្ដើម​មាន​ទំនាក់ទំនងស្នេហា​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ ​បន្ទាប់​ពី Hall មានពាក្យចចាមអារ៉ាម​ថា បានលួចក្បត់ចិត្ត​ Rae។ គាត់បានបដិសេធការអះអាងនេះ ប៉ុន្តែ Rae ហាក់ដូចជាបញ្ជាក់ពីស្ថានភាពនៅលីវរបស់នាងដោយសំដៅទៅលើ "អតីតមិត្តប្រុស" ខណៈពេលដែលពិភាក្សាអំពីបទចម្រៀងដំបូងរបស់នាងដែលមានចំណងជើងថា "Obsessed" ។

  1. Jennifer Lopez និង Alex Rodriguez

jennifer-lopez-alex-rodriquez-44

នៅក្នុងខែមីនា Jennifer Lopez និង Alex Rodriguez ដែលបានភ្ជាប់ពាក្យនៅឆ្នាំ 2019 បានសម្រេចចិត្តដើរផ្លូវផ្សេងគ្នា បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល 4 ឆ្នាំមកនេះ។

ទោះបីជាយ៉ាង​ណា​ក៏​ដោយ អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​ផ្តល់​ឱកាស​ឱ្យ​ទំនាក់​ទំនង​របស់​ពួក​គេ​ម្ដង​ទៀត ប៉ុន្តែអ្វីៗមិនដំណើរការនោះទេ។ ដូច្នេះកាលពីខែមេសា ពួកគេបានផ្តាច់ពាក្យ ហើយក៏ចាត់ទុកគ្នាក្នុងនាមជា “មិត្ត” វិញ។

  1. Bill និង Melinda Gates

gates_foundation_annual_letter_104753631-copy

លោក Bill Gates បានប្រកាសថា លោក និងភរិយា Melinda បានចែកផ្លូវគ្នា បន្ទាប់ពីរៀបការបាន 27 ឆ្នាំ កាលពីថ្ងៃទី 3 ខែឧសភា។ សហស្ថាបនិកក្រុមហ៊ុន Microsoft បានសរសេរនៅលើ Twitter ថា "បន្ទាប់ពីការគិតយ៉ាងម៉ត់ចត់ ហើយនឹងការធ្វើការងារជាច្រើនលើទំនាក់ទំនងរបស់យើងក៏ដោយ យើងបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់យើង" ។ "យើងលែងជឿថា យើងអាចរីកចម្រើនជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធក្នុងដំណាក់កាលបន្ទាប់នៃជីវិតរបស់យើងឡើយ"។

  1. Liam Payne និង Maya Henry

liam-payne-maya-henry

Liam Payne បានបញ្ជាក់កាលពីខែមិថុនាថា គាត់ និងគូដណ្តឹង Maya Henry បានបញ្ចប់ជាមួយគ្នាហើយ ដោយតារាចម្រៀងរូបនេះបានបន្ទោសខ្លួនឯង ចំពោះការភ្ជាប់ពាក្យដែលបានដាច់ចំណងនេះ។

អតីតប្រធានក្រុម One Direction បាននិយាយនៅលើផតឃែស្ថ "Diary of a CEO" ថា "ខ្ញុំមានការខកចិត្តលើខ្លួនខ្ញុំផ្ទាល់ជាខ្លាំង ដែលខ្ញុំបន្តធ្វើបាបមនុស្សជុំវិញខ្លួនខ្ញុំ។ ខ្ញុំគ្រាន់តែមិនសូវពូកែក្នុងការរក្សាទំនាក់ទំនងប៉ុណ្ណោះ"។

Payne និង​តារា​ម៉ូដែល​បាន​ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ 2020 ក្រោយ​ទាក់ទង​គ្នា​បាន​ប្រហែល​ពីរ​ឆ្នាំ។

  1. Elon Musk និង Grimes

elon-musk-grimes-00

ការបែកគ្នារបស់ Grimes និង Elon Musk បានកើតឡើងនៅក្នុងខែកញ្ញា។ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រាប់សារព័ត៌មានថា គាត់ និង Grimes "នៅតែជួបគ្នាញឹកញាប់ និងមានទំនាក់ទំនងដ៏ល្អមួយ"។ គាត់បានបន្ថែមថា "ភាគច្រើន ការងាររបស់ខ្ញុំនៅ SpaceX និង Tesla តម្រូវឱ្យខ្ញុំនៅរដ្ឋតិចសាស់ ឬធ្វើដំណើរទៅក្រៅប្រទេស ហើយការងារចម្បងរបស់នាងគឺនៅ LA"។ “ដូច្នេះ នាង​នៅ​ជាមួយ​ខ្ញុំ​ឥឡូវ​នេះ ហើយ Baby X ដែលជាកូនរបស់ពួកគេ គឺ​នៅ​ក្នុង​បន្ទប់​ជាប់​គ្នា”។

  1. Gigi Hadid និង Zayn Malik

zayn-malik-yolanda823_

Zayn Malik និង​តារា​ម៉ូដែល Gigi Hadid បាន​ប្រកាស​ថា ​បាន​បែកគ្នាជា​ថ្មី​ម្តង​ទៀត ​បន្ទាប់​ពី​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នាអស់​រយៈ​ពេល ៥ ឆ្នាំ។

ដំណឹងនៃការបែកគ្នារបស់ពួកគេបានកើតឡើងបន្ទាប់ពីម្តាយរបស់តារាម៉ូដែល “RHOBH” alum Yolanda Hadid បានចោទប្រកាន់ Malik ពីបទប្រើអំពើហឹង្សា និងប្រើពាក្យអសុរោះទៅលើរូបនាង ក្នុងអំឡុងពេលមានជម្លោះកាលពីចុងខែកញ្ញា។ អតីតសមាជិកក្រុម One Direction រូបនេះបានអង្វរដោយគ្មានការតវ៉ាចំពោះការចោទប្រកាន់ពីបទបៀតបៀន តែបដិសេធមិនបានប្រើអំពើហឹង្សាដល់រូបរាងកាយរបស់ Yolanda ។

  1. Shawn Mendes និង Camila Cabello

shawn-mendes-camila-cabello

Shawn Mendes និង Camila Cabello បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីខែវិច្ឆិកាថា ពួកគេបានសម្រេចចិត្តបែកគ្នា បន្ទាប់ពីទំនាក់ទំនងអស់រយៈពេលពីរឆ្នាំ។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ចាប់​ផ្តើម​ថា “សួស្តី​អ្នក​ទាំង​អស់​គ្នា យើង​បាន​សម្រេច​ចិត្ត​បញ្ចប់​ទំនាក់​ទំនង​ស្នេហា​របស់​យើង ប៉ុន្តែ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​រឹង​មាំ​ជាង​មុន​ទៅ​ទៀត”។

“យើងបានចាប់ផ្តើមទំនាក់ទំនងរបស់យើងក្នុងនាមជាមិត្តល្អបំផុត ហើយនឹងនៅបន្តជាមិត្តល្អបំផុត។ យើងមានការពេញចិត្តចំពោះការគាំទ្ររបស់លោកអ្នកតាំងពីដើមដំបូង និងពេលតទៅមុខទៀត។ Camila និង Shawn ។

  1. Trevor Noah និង Minka Kelly

noah-kelly-split

Trevor Noah និង Minka Kelly បានបែកបាក់គ្នា នេះបើយោងតាមសារព័ត៌មាន People បានរាយការណ៍នៅថ្ងៃទី 16 ខែឧសភា បន្ទាប់ពីពួកគេមានទាក់ទងជាមួយគ្នាជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ 2020។ ការបែកគ្នាបានកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពី Noah បានទិញវិមាន Bel Air តម្លៃ 27.5 លានដុល្លារសម្រាប់ពួកគេ។

  1.  Dua Lipa និង Anwar Hadid

dua-lipa-anwar-hadid-64

តារាម៉ូដែល Anwar Hadid និងម្ចាស់ពានរង្វាន់ Grammy, Dua Lipa ត្រូវបានគេរាយការណ៍ថាបានចែកផ្លូវគ្នាក្នុងខែធ្នូ ឆ្នាំ 2021 បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេលជាង 2 ឆ្នាំ។

ប្រភព​មួយ​បាន​ប្រាប់ People ថា "Dua និង Anwar បច្ចុប្បន្ន​កំពុងចំណាយពេលផ្ទាល់ខ្លួន ហើយរស់នៅឆ្ងាយពីគ្នា"។ ប្រភព​នេះ​បាន​បន្ថែម​ថា​៖ «​​នៅ​ពេល​នេះ​ ពួកគេ​កំពុង​រកដំណោះស្រាយលើទំនាក់ទំនងរបស់ពួកគេ។

អត្ថបទដកស្រង់ពី Page Six Team

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃអង្គារ, 04 ខែមករា 2022 17:11  BeeTube News