មាននាឡិកាឆ្លាតវៃដ៏អស្ចារ្យជាច្រើននៅលើទីផ្សារ ប៉ុន្តែវានឹងមានការពិបាកក្នុងការស្វែងរកនាឡិកាដៃដ៏ល្អបំផុតសម្រាប់ខ្លួនអ្នក។ នាឡិកាដៃឆ្លាតវៃមួយចំនួន ដើរតួជាអេក្រង់ទីពីរសម្រាប់ទូរស័ព្ទរបស់អ្នក ដោយអនុញ្ញាតឱ្យអ្នកអាចឆ្លើយតបសារ ឬហៅទូរសព្ទនៅពេលធ្វើដំណើរ។ ប៉ុន្តែប្រហែលជាអ្នកចង់បានអ្វីមួយដែលផ្តោតទៅលើកាយសម្បទាបន្ថែមទៀត ដើម្បីជួយរក្សាលំហាត់ប្រាណរបស់អ្នកឱ្យស្ថិតស្ថេរ។
នេះ គឺជាប្រមូលផ្តុំនាឡិកាដៃឆ្លាតវៃល្អបំផុត ដែលអ្នកអាចទិញបានក្នុងឆ្នាំ 2021 ដោយផ្អែកលើមុខងារ តម្លៃ និងការតភ្ជាប់របស់វា ដើម្បីជួយអ្នកក្នុងការសម្រេចចិត្តថា តើម៉ូដែលមួយណាដែលសាកសមសម្រាប់អ្នក។ តោះមកស្វែងយល់ពីនាឡិកាឆ្លាតវៃទាំងនេះ៖
នាឡិកាដៃ Apple ស៊េរី 7
Apple Watch Series 7 គឺជានាឡិកាដៃឆ្លាតវៃរបស់ Apple ដែលវាមិនត្រឹមតែមានអេក្រង់ធំជាង Apple Watchs ជំនាន់មុនប៉ុណ្ណោះទេ វាថែមទាំងប្រើប្រាស់បានយូរជាងមុន ដោយសារការរចនាឡើងដើម្បីធន់នឹងធូលី និងស្នាមប្រេះ។ វា មាន ឧបករណ៍ ចាប់ សញ្ញា អុកស៊ីហ្សែន ក្នុង ឈាម និង អេឡិចត្រូ បេះដូង (ECG ឬ EKG) ហើយ មាន ក្នុង ទំហំ 41mm ឬ 45mm។ អ្នកក៏អាចជ្រើសរើសម៉ូដែលទូរស័ព្ទចល័ត ឬ LTE ដែលអនុញ្ញាតឱ្យអ្នកទទួលការហៅទូរស័ព្ទ និងឆ្លើយតបសារពីកដៃរបស់អ្នក ដោយគ្មានទូរស័ព្ទរបស់អ្នក វាមានតម្លៃ $399។
ប៉ុន្តែ Apple Watch គឺអាចប្រើជាមួយទូរស័ព្ទ iPhone តែប៉ុណ្ណោះ ហើយវាមានថាមពលថ្មរយៈពេល 18 ម៉ោង ជាមួយនឹងការប្រើប្រាស់ធម្មតា។
Garmin Venu 2
នាឡិកាដៃ Venu 2 មានការរចនារាងមូលស្អាត ជាមួយនឹងអេក្រង់ភ្លឺ ដែលងាយស្រួលមើលក្រោមពន្លឺព្រះអាទិត្យ។ វាក៏អាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការ Android និង iOS ដែលមានមុខងារពិសេសសម្រាប់អ្នកចូលចិត្តហាត់កីឡា ដូចជាការតាមដានការហាត់ប្រាណ ដែលអាចប្រាប់អ្នកបានថា តើអ្នកគួរតែហាត់ប្រាណ ឬសម្រាកមួយថ្ងៃ រួមទាំងការតាមដានសុខភាពរបស់ស្ត្រីផងដែរ។ វាក៏អាចវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាមបាន ហើយថ្មរបស់វា អ្នកអាចប្រើប្រាស់បានជាច្រើនថ្ងៃ ជាមួយនឹងការប្រើប្រាស់កម្រិតមធ្យម។
គុណវិបត្តិរបស់វា គឺថាវាមិនមានមុខងារឆ្លាតវៃច្រើន ដូចនាឡិកាដៃផ្សេងទៀតនោះទេ រួមទាំងមិនមានបណ្តាញ LTE ឬការតភ្ជាប់ទៅនឹងកោសិកា បូករួមទាំងឧបករណ៍បំពងសម្លេង ឬមីក្រូហ្វូនផងដែរ។ វាមានតម្លៃ $399។
Samsung Galaxy Watch 4
Galaxy Watch 4 គឺជានាឡិកាដៃឆ្លាតវៃដំបូងគេដែលដំណើរការលើ Platform Google Wear ថ្មី ដែលសហការក្នុងការរចនាម៉ូតដោយ Samsung និង Google ។ វា មាន រាង មូល ជាមួយ ជម្រើស នៃ ការ កំណែទម្រង់ Classic ជាមួយ នឹងការបង្វិល bezel ។ ECG និង ការ តាមដាន អត្រា បេះដូង គឺ មាន នៅ លើនាឡិកានេះ ប៉ុន្តែ Samsung ព្យាយាម ធ្វើ ឱ្យនាឡិការបស់ ខ្លួន ខុស ប្លែក ពី នាឡិកា ដទៃ ជាមួយ នឹង ឧបករណ៍ ចាប់ សញ្ញា អគ្គិសនី ដែល ផ្អែក លើ impedance ដែល អាច ប្រាប់ អ្នក បន្ថែម ទៀត អំពី សមាសភាព ក្នុងរាងកាយ របស់ អ្នក។
ប៉ុន្តែមុខងារសំខាន់ៗមួយចំនួន ដូចជា ECG ត្រូវបានចាក់សោរទៅនឹងទូរស័ព្ទ Samsung ហើយថ្មរបស់វាអាចប្រើប្រាស់បានប្រហែល ៤០ ម៉ោង។ វាមានតម្លៃ $319។
នាឡិកា Apple SE
Apple Watch SE មានតម្លៃថោកជាង Apple Watch ស៊េរី 7 ជាមួ យនឹងមុខងារដ៏អស្ចារ្យជាច្រើនដូចគ្នា បូករួមទាំងមានថាមពលថ្មយូរជាងបន្តិច។ ក្រៅពីឧបករណ៍ចាប់សញ្ញាសុខភាពបន្ថែម (ECG និង SpO2) ភាពខុសគ្នាគួរឱ្យកត់សម្គាល់បំផុតរវាងឧបករណ៍ទាំងពីរនេះ គឺថា SE មិនមានមុខងារដែលធ្វើឲ្យអេក្រង់ភ្លឺពេលមើលទៅវានោះទេ។ វាមានតម្លៃ $280។
Fitbit Versa 3
Versa 3 អាចប្រើប្រាស់បានទាំងទូរស័ព្ទ iOS និង Android ហើយអនុញ្ញាតឱ្យអ្នកជ្រើសរើសរវាង Alexa ឬ Google Assistant ជាជំនួយការសំឡេងរបស់អ្នក។ វាមិនបានផ្តល់ជូននូវកម្មវិធី និងមុខងារឆ្លាតវៃ ដូចដៃគូប្រកួតប្រជែងមួយចំនួនរបស់វានោះទេ ប៉ុន្តែវាជានាឡិកាឆ្លាតវៃមួយដែលមានរាងមូល ជាមួយនឹងមុខងារសុខភាព និងកាយសម្បទាជាច្រើន ដូចជា GPS និងមានការផ្តល់ជូនដំណឹងពីចង្វាក់បេះដូង។ វាមានមុខងារតាមដានការគេងដ៏ល្អបំផុត ហើយថែមទាំងផ្តល់ឱ្យអ្នកនូវការបំបែកទិន្នន័យ SpO2 និងសីតុណ្ហភាពរាងកាយរបស់អ្នកពេញមួយយប់ (អ្នកប្រើប្រាស់ Fitbit Premium)។ ថាមពលថ្មររបស់វា អាចប្រើប្រាស់បានប្រហែលបួនថ្ងៃពេញ (និងយប់) នៃការប្រើប្រាស់ថ្មជាមួយនឹងអេក្រង់ភ្លឺជានិច្ច។ វាមានតម្លៃ $215។
អត្តបទដកស្រង់ពី CNet
បកប្រែនិងកែសម្រួលដោយ លោក គីម ម៉េង