BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការក្ស័យធនទីក្រុងធំលំដាប់ទី2របស់ចក្រភពអង់គ្លេសគំរាមកំហែងដល់ប្រាក់ផោនហើយពូទីនកំពុងតាមឃ្លាំមើលបញ្ហានេះ

ថ្ងៃអង្គារ, 12 ខែកញ្ញា 2023 15:10  BeeTube News

Untitled design - 2023-09-12T150430.962 (1)

ចាប់ផ្តើមពីក្រុមប្រឹក្សាក្រុង Birmingham ដែលជាទីក្រុងធំជាងគេទីពីររបស់អង់គ្លេសនិងជាក្រុមប្រឹក្សាមូលដ្ឋានធំជាងគេនៅក្នុងទ្វីបអឺរ៉ុបទាំងមូលដែលបានប្រកាសជាផ្លូវការអំពីការក្ស័យធន និងចាប់ផ្តើមអនុវត្តន៍តាមមាត្រាទី114 ដែលត្រូវបានប្រើនៅពេលដែលក្រុមប្រឹក្សាមូលដ្ឋាននៅក្នុងទីក្រុងនានារបស់ចក្រភពអង់គ្លេសមិនអាចបំពេញបានកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ និងបង្កើតបំណុល។ ហេតុផលសម្រាប់ការក្ស័យធននៃទីក្រុង Birmingham របស់អង់គ្លេស គឺដោយសារកង្វះធនធានហិរញ្ញវត្ថុសម្រាប់ក្រុមប្រឹក្សាក្រុង ដែលគ្រប់គ្រងដោយគណបក្សការងារប្រឆាំង និងជាអាជ្ញាធរមូលដ្ឋានធំជាងគេនៅអឺរ៉ុប។

  1. ការក្ស័យធនទីក្រុងធំលំដាប់ទី2របស់ចក្រភពអង់គ្លេសគំរាមកំហែងដល់ប្រាក់ផោន

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០៦ ខែកញ្ញាបានអោយដឹងថា ទីក្រុងធំបំផុតទីពីររបស់ចក្រភពអង់គ្លេសបានប្រកាសថាខ្លួនក្ស័យធនកាលពីថ្ងៃអង្គារដោយបានបិទរាល់ការចំណាយដែលមិនមានសារៈសំខាន់ទាំងអស់បន្ទាប់ពីត្រូវបានចេញពាក់ព័ន្ធនឹងការគ្មានលទ្ធភាពបង់ប្រាក់ឈ្នួលដល់បុគ្គលិកស្មើភាពគ្នាក្នុងតំលៃទឹកប្រាក់សរុបរហូតទៅដល់ 760 លានផោន (ស្មើនឹង 954 លានដុល្លា) ។

ក្រុមប្រឹក្សាក្រុង Birmingham ដែលផ្តល់សេវាសម្រាប់មនុស្សជាងមួយលាននាក់បានដាក់សេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារ ដោយបានបញ្ឈប់រាល់ការចំណាយទាំងអស់ លើកលែងតែសេវាកម្មសំខាន់ៗ។

របាយការណ៍ជូនដំណឹងបាននិយាយថា ឱនភាពនេះបានកើតឡើងដោយសារតែការលំបាកក្នុងការបង់ប្រាក់ចន្លោះពី 650 លានផោន (ប្រហែល 816 លានដុល្លារ) និង 760 លានផោន (ប្រហែល 954 លានដុល្លារ) សំរាប់ការបង់ប្រាក់ឈ្នួលស្មើភាពគ្នា។

ឥឡូវនេះទីក្រុងនេះរំពឹងថានឹងមានឱនភាពចំនួន 87 លានផោន (109 លានដុល្លា) សម្រាប់ហិរញ្ញវត្ថុឆ្នាំ 2023-24 ។

2023-09-12 15.00.02

 

  1. អតីតមន្រ្តីចោទប្រកាន់ Sunak ​ពាក់ព័ន្ធនឹងវិបត្តិ​សាលា

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយទី៤ ខែកញ្ញាបានអោយដឹងថានាយករដ្ឋមន្ត្រីលោក Rishi Sunak បានប្រឈមមុខនឹងវិបត្តិកាន់តែខ្លាំងឡើងចំពោះសាលារៀនដែលងាយរលំបាក់របស់ចក្រភពអង់គ្លេស បន្ទាប់ពីអតីតមន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា លោកSunak បានបដិសេធមិនសាងសង់សាលាបន្ថែមទៀតខណៈពេលដែលលោកជាប្រធានរតនាគារ បើទោះបីជាមានការព្រមានថាបេតុងទម្ងន់ស្រាលដែលប្រើប្រាស់ក្នុងអគាររាប់រយនោះគឺជាសំណង់បង្កហានិភ័យដល់អាយុជីវិតមនុស្ស។

អតីតមន្ត្រីលោក Jonathan Slater ដែលកាន់តួនាទីជាន់ខ្ពស់បំផុតនៅក្នុងនាយកដ្ឋានអប់រំបាននិយាយថា នៅឆ្នាំ 2021 នៅពេលដែលលោក Sunak ជាអធិការបតីនៃ Exchequer លោកបានកាត់បន្ថយពាក់កណ្តាលនៃអនុសាសន៍ផ្ទៃក្នុងដើម្បីសាងសង់សាលារៀនឡើងវិញចំនួន100ខ្នង ជារៀងរាល់ឆ្នាំ។ ចំនួន​នោះ​ត្រូវ​បាន​ខុសមាត្រដ្ឋាននឹង​អនុសាសន៍​ដើម​រួចទៅហើយនៅក្នុងឆ្នាំ ២០១៨ ដែល​រដ្ឋាភិបាល​បានកំណត់​សាងសង់​សាលា​ឡើង​វិញ​ពី ៣០០ ទៅ ៤០០ ក្នុង​មួយ​ឆ្នាំ។

2023-09-12 14.59.53

 

  1. អ្នកស្រាវជ្រាវសភាអង់គ្លេសត្រូវបានចាប់ខ្លួន

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១១ ខែកញ្ញាបានអោយដឹងថា អ្នកស្រាវជ្រាវម្នាក់នៅសភាចក្រភពអង់គ្លេសត្រូវបានចាប់ខ្លួនក្រោមច្បាប់សម្ងាត់ផ្លូវការនៅខណៈពេលមានការអះអាងថាលោកកំពុងធ្វើចារកម្មឱ្យប្រទេសចិន។

ប៉ូលិស​បាន​បញ្ជាក់​ថា បុរស​ពីរ​នាក់​ម្នាក់​ក្នុង​វ័យ​២០​ឆ្នាំ និង​ម្នាក់​ទៀត​ក្នុងវ័យ​៣០​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួនក្រោមទង្វើនេះ​កាល​ពី​ខែ​មីនា។

ប្រភពបានប្រាប់ BBC ថាម្នាក់ក្នុងចំណោមពួកគេគឺជាអ្នកស្រាវជ្រាវសភាដែលពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិ។

ដូចដែលបានរាយការណ៍ជាលើកដំបូងនៅក្នុងកាសែត Sunday Times ត្រូវបានអោយដឹងថា អ្នកស្រាវជ្រាវបានចូលទៅកាន់សមាជិកសភាអភិរក្សមួយចំនួន។

2023-09-12 15.00.13


 


ថ្ងៃអង្គារ, 12 ខែកញ្ញា 2023 15:10  BeeTube News