BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

1NE ទំលាក់បទ “YESSIR YOU’RE NOOB” 20/10/2023

ថ្ងៃសុក្រ, 20 ខែតុលា 2023 16:01  BeeTube News

392951652_850803837052017_768424137628996605_n

បទដែលទស្សនិកជនទាំងអស់គ្នាបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរគឺ «YESSIR YOU’RE NOOB» របស់លោក1NE និងក្រុម GO SQUAD ទីបំផុតត្រូវបានលោក 1NE ក៏ដូចជាផលិតកម្ម CG Movement រ​​​បស់លោកទម្លាយជាផ្លូវការហើយថានឹងចេញផ្សាយនៅម៉ោង៧យប់នេះ។ 

393301581_852174093581658_2541747140901897327_n

ផលិតកម្ម CG Movement ដែលបានដកឃ្លាមួយរយៈបានធ្វើការចេញផ្សាយឡើងកាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅនេះ ថាពួកគេបានត្រលប់មកវិញដោយបាននាំយកបទចម្រៀង«YESSIR YOU’RE NOOB» របស់លោក1NE មកជាមួយផងដែរតាមរយៈការ Upload នូវរូបភាព Cover បទចម្រៀង។ ខណៈលោក 1NE វិញជាថ្មីម្តងទៀតក៏បានធ្វើការប្តូររូបភាព Cover របស់លោកឡើងជាមួយនឹងបទចម្រៀងថ្មី ព្រមទាំងបានចែករំលែក Teaser នៃបទចម្រៀងមួយនេះដំបូងបំផុតនៅលើគេហទំព័រហ្វេសប៊ុករបស់លោកផងដែរ ដែលសាងការរំជើបរំជួលចិត្តយ៉ាងខ្លាំងដល់ទស្សនិកជន។

393720277_850805000385234_76975925762793695_n

លោក 1NE ក៏បានភ្ជាប់ជាមួយនឹងខេបសិនអមនឹងវិដេអូនោះថា«1NE is back» និងបានបញ្ជាក់ឡើងជាមួយនឹងចំណងជើងបទចម្រៀងនោះពិតប្រាកដថា «អន់» រឺ «NOOB» ដែលនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី២០ ខែតុលានេះ។ ជាញឹកញាប់មហាជនតែងតែចងចាំបទចម្រៀងមួយនេះឡើងតាមរយៈឃ្លាចំរៀងខ្លីៗដែលត្រូវបានទម្លាយខ្លះៗពីមុនមក យ៉ាងទាក់ទាញអារម្មណ៍តែម្តងជាពិសេសត្រង់ឃ្លាថា«YES SIR YOU NOOB! អ្នកអន់នៅតែអន់ហើយអន់ នៅតែប៉ុណ្ណឹងអន់ទៀតទៅចឹង»។

387204006_844282977704103_6984266918342513085_n

គួរបញ្ជាក់ផងដែរថា បទ«អន់» រឺ«NOOB» ត្រូវបានដឹកនាំសម្តែងឡើងដោយផលិតកម្ម CG Movement ផ្ទាល់ដែលជាខ្នងបង្អែកដ៏ក្រាស់សម្រាប់តារារ៉េបកូនពៅប្រចាំផលិតកម្ម 1NE របស់យើង និងត្រូវបាននិពន្ធនិងផលិតឡើងដោយលោក 1NE ផ្ទាល់តែម្តង។ ចង់ដឹងថាបទចម្រៀងនេះគឺមានភាពឡួយទាក់ទាញយ៉ាងណាខ្លះជាមួយនឹង Gang GO SQUAD របស់លោកតោះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅពេលបន្តិចទៀតនេះ!


ថ្ងៃសុក្រ, 20 ខែតុលា 2023 16:01  BeeTube News