BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

1NE ចេញបទថ្មី "(អួត) SMOKE GANG" សម្រាប់ហ្គេម GTA

ថ្ងៃព្រហស្បតិ៍, 07 ខែធ្នូ 2023 14:57  BeeTube News

369644736_859995209466213_9013941011224571231_n

ម្ចាស់បទ«Noob»​​​ កំពុងផ្ទុះខ្លាំង លោក 1NE បានចេញផ្សាយបទចម្រៀងថ្មីមួយទៀតកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅនេះ ដែលមានចំណងជើងថា«អួត» រឺហៅម្យ៉ាងទៀតថា«SMOKE GANG» ដែលជាបទប្រើប្រាស់សម្រាប់នៅក្នុងហ្គេម GTA តំណាងអោយក្រុម Smoke Gang ដែលនៅក្នុងនោះ។ 

401090910_868255548640179_4028614224036520087_n

កាលពីថ្មីៗនេះផងដែរ លោក​​​1NE ក៏ទើបតែបានចូលរួមជាមួយនឹងកម្មវិធី «អ្នកជិតខាង» នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ PNN និងមានសកម្មភាពសម្តែងនៅក្នុងក្លឹបកំសាន្តពេលរាត្រីជាច្រើនដែលកាន់តែបង្ហាញអោយឃើញថាប្រជាប្រិយភាពរបស់លោកគឺកាន់់តែលោតផ្លោះបន្ទាប់ពីលោកបានចេញផ្សាយ និងធ្វើអោយកក្រើកឡើងជាមួយនឹងបទ«Noob» រឺហៅថា«អន់» របស់លោក។ ជាក់ស្តែងនៅក្នុងវិដេអូសម្ភាន៍របស់លោកនៅក្នុងកម្មវិធី«អ្នកជិតខាង» មានចំនួនទស្សនារហូតដល់1.1លាន View ឯណោះ។ 

404549287_356885980059131_2893177847883527737_n

បើនិយាយពី Color នៃបទចម្រៀងរបស់លោកពីមួយបទទៅមួយបទវិញ កត់សម្គាល់ឃើញថាមានភាពស៊ីសង្វាក់គ្នាល្អ ដែលបង្ហាញពីតំលៃរួមមួយនៃសមត្ថភាពរបស់លោកក្នុងការរំលេចចេញនូវភាពមានមោទនភាព និងកិត្តិយសសម្រាប់ខ្លួនឯងក្នុងនាមជាបុគ្គលម្នាក់។ គួររំលឹកផងដែរថា កាលពីនៅក្នុងកម្មវិធី«អ្នកជិតខាង» លោក 1NE ក៏បានបកស្រាយទាក់ទងនឹងអត្ថន័យប៉ារ៉ូលចំរៀងដ៏ល្បីរបស់លោកមួយឃ្លាថា«គ្នាខ្ញុំតិចតែតាន់» ដូចគ្នា ដោយលោកបានលើកឡើងថាលោកចង់សំដៅដោយភាពសាមគ្គីភាព និងស្មារតីតែមួយ ថ្វីបើយើងមានគ្នាតិច តែកំលាំងរួបរួមរបស់យើងនឹងអាចបុកចូលបានខ្លាំង។

404102631_863158168596008_3165663859286053742_n

ចំណែកកាលពីពេលថ្មីៗនេះ លោកក៏បានចូលរួមសម្តែងជាកិត្តិយសនៅក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិកផងដែរនូវបទ«Fight For Nation» សម្រាប់នៅក្នុងវិញ្ញាសា Mobile Legends: Bang Bang។ ចុះតើទស្សនិកជនពេញចិត្តបទថ្មីរបស់លោក 1NE កម្រិតណា?

 


ថ្ងៃព្រហស្បតិ៍, 07 ខែធ្នូ 2023 14:57  BeeTube News