BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

1NE ពន្ញាក់អារម្មណ៍ដោយបទថ្មី“HI ចៃ” ជំនួសអោយបទ Yes Sir You Noob

ថ្ងៃសុក្រ, 15 ខែកញ្ញា 2023 15:10  BeeTube News

2023-09-15 15.00.30

កាលពីពេលថ្មីៗនេះ លោក 1NE ពិតជាបានធ្វើស៊ីផ្លូវចិត្តមែនទែន បន្ទាប់ពីរូបលោកបានបញ្ចេញ Tease បទចម្រៀង Yes Sir You Noob ជាច្រើនដង ទាំងវិដេអូចម្រៀងខ្លីៗ ក៏ដូចជារូបភាពបង្ហោះឡើងមួយចំនួន រួមជាមួយជាមួយនឹងខេបសិនទាក់ចិត្ត ថាបទចម្រៀងថ្មីមួយនេះនឹងត្រូវបញ្ចេញឡើងក្នុងពេលឆាប់ៗនេះ។

2023-09-15 15.00.21

ស្រាប់តែកាលពីយប់ថ្ងៃទី១៥​​​ ខែកញ្ញាកន្លងទៅនេះ បទចម្រៀងថ្មីរបស់លោក 1NE ពិតជាបានចេញលឿនដូចចិត្តមែន ប៉ុន្តែត្រូវលោក 1NE ធ្វើស៊ីលេងបាក់ចង្កេះហើយ ដោយបទចម្រៀងថ្មីដែលលោកបញ្ចេញឡើងមិនមែនបទ«Yes Sir You Noob» ជាមួយក្រុម Go Squad របស់លោកទេ តែជាបទថ្មីស្រឡាងមួយតែម្តង ដែលមានចំណងជើងថា«HI ចៃ»​​​ រឺចំណងជើងជាភាសាអង់គ្លេសហៅថា«Lice»។ 

2023-09-15 15.00.17

សង្កេតឃើញថាលោក 1NE គឺជាតារារ៉េបកម្ពុជាដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសជាក់ស្តែងសង្កេតឃើញតាមរយៈបទ«ច្បារអំពៅប៊យ ១ និង២» របស់លោក ដែលវាយលុកពិភពគុណហ៊ីបហប់យ៉ាងខ្លាំង។ លោកគឺ Rap Star មួយរូបដែលមានរូបសម្បត្តិ និងវោហាស័ព្ទអាចឆក់ទាញការចូលចិត្តរបស់មហាជនជាច្រើន។ 

2023-09-15 15.00.12

នៅលើប៉ារ៉ូលចម្រៀងនៅក្នុងបទ«HI ចៃ» នេះរបស់លោក ក៏សង្កេតឃើញថាមានប៉ារ៉ូលមួយលើកឡើងថា«ខ្ញុំគឺជាខ្ញុំ រស់ជាខ្ញុំមិនមែនគេទេ គ្មានហេតុផលយកធៀបអត់របៀបធ្វើដូចជាមេ» ដែលនេះបង្ហាញឡើងថាលោក 1NE ពិតជាមាន Aura មួយអាចអូសទាញមហាជនអោយស្គាល់លោកគឺជាលោក និង Inspire មនុស្សជាច្រើនដូចគ្នា។ 

2023-09-15 15.00.26

គួរបញ្ជាក់ផងដែរថា លោក 1NE បានផ្តើមឡើងជា Rap Star, Singer-Songwriter, និងជា Producer មួយរូបនៅក្នុងផលិតកម្ម CG Movement ហើយមកទល់នឹងពេលនេះលោកក៏បានក្លាយជា Founder របស់ក្រុម GO SQUAD ថែមទៀត ដែលប្រមែប្រមូលដោយក្រុមRapperជំនាន់ថ្មីជាច្រើននាក់។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់បទថ្មីរបស់លោក 1NE លើកនេះ?

 


ថ្ងៃសុក្រ, 15 ខែកញ្ញា 2023 15:10  BeeTube News