BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

1NE ft MC Sey “អួត” Remix ទទួលបាន Top 3 លើតារាងយូធូបកម្ពុជា

ថ្ងៃចន្ទ, 29 ខែមករា 2024 13:50  BeeTube News

9-1

ពិតជាមានការភ្ញាក់ផ្អើល ដែលបទជាច្រើនចេញផ្សាយនៅក្នុងដើមឆ្នាំ២០២៤នេះ មានតែប៉ុន្មានបទកំពូលៗប៉ុណ្ណោះត្រូវបានជាប់ចំណាត់ថ្នាក់ Trending នៅលើតារាងយូធូបកម្ពុជាប្រចាំសប្តាហ៍។ ដោយសង្កេតឃើញថាមានសិល្បករមួយចំនួនក៏បានធ្វើការ Release ជាអាល់ប៊ុមតែម្តង ដូចជាអាល់ប៊ុម Sonmalai របស់លោក Kwan និងអាល់ប៊ុម Achieve របស់ក្រុម La Cima Cartel ជាដើម ចំណែកឯមានសិល្បករខ្លះទៀតក៏បានចេញផ្សាយបទថ្មីៗរបស់ខ្លួន រាប់តាំងពីតារារ៉េប Star លោកយូហៃ លោកវណ្ណដា លោកជីដេវីត និងតារា Pop Star លោកស៊ូលីផេងជាដើម។

ប៉ុន្តែដោយឡែកនៅក្នុងតារាយូធូបកម្ពុជានាសប្តាហ៍នេះ​​​ មានតែបទលេចធ្លោមួយចំនួនប៉ុណ្ណោះដែលអាចដណ្តើមយកចំណាត់ថ្នាក់កំពូលៗបាន។ ដោយក្នុងនោះគឺមានបទ«6 Years In The Game» របស់លោកវណ្ណដា បទ«គាំងចិត្ត» របស់លោកជីដេវីត ដែលសុទ្ធសឹងជាបទថ្មីៗរបស់ពួកលោក និងទី៣គឺបទ“Smoke Gang” Remix Version របស់លោក1NE និងលោក MC Sey តែម្តង ដោយគួរអោយចាប់អារម្មណ៍បានថាបទនេះ Original Version ត្រូវបានទម្លាក់ឡើងចាប់តាំងពីឆ្នាំមុនមកម្ល៉េះ និងនៅតែអាចដណ្តើមយកតំណែងរបស់បទថ្មីៗនៅក្នុងដើមឆ្នាំ២០២៤បានផងដែរ។ ចំណែកទី៤គឺបទ«មេឃបើកថ្ងៃរបស់លោក Kwan និងលោកវណ្ណដា ដែលពួកគេអាចដណ្តើមបានពីក្នុងអាល់ប៊ុម Sonmalai ទាំងមូលតែម្តង។ ចំណែកទី៩គឺបទ«1 Na» របស់លោកយូហៃ និងលោក Norith ដែលជាបទតែមួយគត់របស់ពួកគេ ក៏នៅអាចប្រជែងនឹងបទថ្មីៗ រឺអាល់ប៊ុមទាំងមូលរបស់កំពូលសិល្បករល្បីៗរបស់យើងផងដែរ។ 

photo_1_2024-01-29_13-34-48

photo_2_2024-01-29_13-34-48

photo_4_2024-01-29_13-34-48


 

 


ថ្ងៃចន្ទ, 29 ខែមករា 2024 13:50  BeeTube News