BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

1NE “D.O.B Happy Birthday” រសជាតិបទថ្មីឌឺសង្សារចាស់

ថ្ងៃអង្គារ, 02 ខែកក្កដា 2024 13:42  BeeTube News

photo_3_2024-07-02_13-37-21

ខានបានស្គាល់រសជាតិផ្តឺសង្សារចាស់ពីតារារ៉េបយូរហើយ!ដូចជាបទ«កុលាបខ្មៅ» រឺ«ចំរៀងជូនEx» របស់លោកវណ្ណដា មានអីលោក 1NE បានចេញបទថ្មីរំលឹកនូវរសជាតិទាំងនេះឡើងវិញក្រោមទំនុកស្ទាយល៍របស់លោកដែលមានចំណងជើងថា«D.O.B Happy Birthday»។ មិនត្រឹមតែរសជាតិនិងស្ទាយល៍ច្រៀងប្លែកប៉ុណ្ណោះទេ តាមរយៈបទចម្រៀងនេះផងដែរ លោក 1NE ក៏បានផ្តល់កិត្តិយសអោយមិត្តស្រីរបស់លោកចូលរួមច្រៀង និងសម្តែង ដោយកញ្ញាត្រូវបានស្គាល់ឡើងដោយឈ្មោះថា Dydy។ នេះគឺត្រូវរាប់បានថាជាបទចម្រៀងរសជាតិថ្មីមួយទៀតហើយពីតារារ៉េបក្នុងស្រុក1NE របស់យើង បន្ទាប់ពីបទផ្ទុះល្បីៗរបស់លោកជាច្រើនបទត្រូវបានទំលាក់ដូចជា «2k24» «អន់ Noob» «អួត Smoke gang» និងរួមទាំងបទ«ខ្ញុំអញ្ចឹង I'm like this» ជាដើម។ 

photo_2_2024-07-02_13-37-21

សង្កេតឃើញថាប្រជាប្រិយរបស់លោក 1NE បានកើនឡើងជាគំហុករាប់ចាប់តាំងពីបទ«ច្បារអំពៅBoy» មក។ ដោយលោកមិនត្រឹមតែធ្វើអោយគេគ្រប់គ្នាស្គាល់ថាលោកជាសិល្បករមួយរូបរបស់ផលិតកម្ម CG Movement ប៉ុណ្ណោះទេ តែក៏បានធ្វើអោយគេចាប់អារម្មណ៍លោកក្នុងនាមជាតារារ៉េបមួយរូបដែលមានឈ្មោះថា 1NE ជាមួយនឹងភាពលេចធ្លោរបស់លោក។ ស្របពេលដើរទន្ទឹមគ្នានឹងការផលិតបទចម្រៀងនៅក្នុងផលិតកម្ម លោក 1NE ក៏បានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនបង្ហោះឡើងនៅលើឆាណែលយូធូបដាច់ដោយឡែករបស់លោក រួមទាំងគ្រប់គ្រងនូវក្រុមដែលលោកបង្កើតនិងដឹកនាំដោយខ្លួនឯងផ្ទាល់មានឈ្មោះថា«Go Squad»ផងដែរ។ គួរបញ្ជាក់ផងដែរថា ពិតដូចជាបទចម្រៀងនេះ បទ«D.O.B Happy birthday» ត្រូវបានទំលាក់ឡើងនៅក្នុងថ្ងៃខួបកំណើតរបស់លោកតែម្តងនៅថ្ងៃទី28 ខែមិថុនា។ តើទស្សនិកជនពេញចិត្តនូវបទរសជាតិថ្មីនេះខ្លាំងកម្រិតណា?

photo_4_2024-07-02_13-37-21

photo_1_2024-07-02_13-37-21


 


ថ្ងៃអង្គារ, 02 ខែកក្កដា 2024 13:42  BeeTube News