BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

1NE ទម្លាយ២បទចូលឆ្នាំ “2K24”, “Madison មន្តស្នេហ៍”

ថ្ងៃចន្ទ, 01 ខែមេសា 2024 13:44  BeeTube News

photo_2_2024-04-01_13-39-40

​​​ម្ចាស់បទ«Noob»​​​លោក 1NE ដែលមានឈ្មោះពិតថាSouk Sovannpanhavorn បន្ទាប់ពីទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្ររបស់លោកថ្មីៗនេះរួច​​​ ក៏បញ្ចេញបទចម្រៀងថ្មីៗរបស់លោកជាបន្តបន្ទាប់យ៉ាងឆាប់រហ័សគួរអោយកត់សម្គាល់។ គួរអោយសង្កេតបានថាលោក 1NE គឺជាសិល្បកររបស់ក្រុម CG Movement មួយរូបដែលមានទេពកោសល្យ និងចំណង់ចំណូលចិត្តនឹងការងារសិល្បៈខ្លាំងមែនទែន ដោយសង្កេតឃើញថា តាមរយៈបទចម្រៀងនីមួយៗដែលលោកបានចេញផ្សាយកន្លងមក គឺសុទ្ធតែមានភាពលេចធ្លោ និងទាក់ទាញទាំងអស់។ 

photo_1_2024-04-01_13-39-40

យ៉ាងណាមិញ នៅក្នុងបទចម្រៀងថ្មីដែលទើបនឹងចេញផ្សាយរយៈពេល២ថ្ងៃកន្លងមកនេះ ក៏មិនធម្ម​​​តានោះដែរ! ដោយស្ងាត់ៗ លោក1NEក៏ទំលាក់បទដែលមាន Vibe ស្រដៀងនឹងបទ«Noob»សាជាថ្មី ! ខណៈពេលដែលជិតឈានចូលរដូវកាលបុណ្យចូលឆ្នាំនេះ! បទនេះមានចំណងជើងយ៉ាងទាក់ទាញថា«2k24»។ គួរអោយចាប់អារម្មណ៍ថាក៏នៅមានភាពទាក់ទាញជាច្រើនចំនុចទៀត ដូចជាប្លង់ឈុតឆាករថយន្ត Off-Road បើកយ៉ាងស្ទាវឡូយតែម្តង និងក្រុម Gang របស់លោក 1NE ដែលមើលទៅយ៉ាង Lit។ គួររំលឹកមួយទៀតផងដែរថា ក្រៅពីបទចម្រៀងនេះ លោក 1NE ក៏ទើបតែបានចេញផ្សាយបទចម្រៀងថ្មីមួយទៀតសម្រាប់រដូវកាលចូលឆ្នាំកាលពីសប្តាហ៍មុននោះទេ ដែលជាការបកស្រាយរួមគ្នានឹងលោក kingChi មានចំណងជើងថា «Madison មន្តស្នេហ៍»។

photo_3_2024-04-01_13-39-40


 


ថ្ងៃចន្ទ, 01 ខែមេសា 2024 13:44  BeeTube News