Beijing, AP-
ចិនបានបញ្ជូនបុគ្គលិកសុខភាពប្រហែលជាង១ម៉ីននាក់ ពីទូទាំងប្រទេសទៅកាន់ទីក្រុងសៀងហៃ រួមបញ្ចូលទាំងបុគ្គលិកវេជ្ជសាស្ត្រយោធាចំនួន 2,000នាក់ ដើម្បីជួយកម្ចាត់នូវការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនូវកូវីដ-19 ដែលបានផ្ទុះនៅក្នុងទីក្រុងដ៏ធំនៃប្រទេស។ ទីក្រុងនេះបានធ្វើតេស្តមនុស្សដែលមានចំនួនយ៉ាងច្រើនរហូតដល់២៥លាននាក់ កាលពីថ្ងៃច័ន្ទ ខណៈដែលគេសន្មតថាជាការបិទខ្ទប់២តំណាក់កាល ដែលបានឈានចូលដល់សប្តាហ៍ទី២។ ខណៈដែលរោងចក្រជាច្រើន និងក្រុមហ៊ុនហិរញ្ញវត្ថុនៅតែអាចប្រតិបត្តិការណ៍ដោយដាក់និយោជិករបស់គេឲ្យនៅដោយឡែក។
ដោយមានការព្រួយបារម្ភកាន់តែកើនឡើងអំពីផលប៉ះពាល់សក្តានុពលសេដ្ឋកិច្ច ដោយសារតែការពន្យារពេលនៃការបិទខ្ទប់ក្នុងប្រទេសចិន និងទីក្រុងហិរញ្ញវត្ថុនិងជាទីក្រុងកំពង់ផែ និងជាមជ្ឍមណ្ឌលផលិតកម្ម។ ការឆ្លងរាលដាលយ៉ាងខ្ពស់នៃអូមីក្រុង BA2 វីរុសត្រូវបានធ្វើតេស្ត ដោយសាកល្បងនូវសមត្ថភាពរបស់ចិនដើម្បីការពារនូវវិធីសាស្ត្រមិនឲ្យមានកូវីដ ក្នុងគោលបំណងបញ្ឈប់នូវការឆ្លងរាលដាលដោយបានដាក់ឲ្យនៅដាច់ដោយឡែកចំពោះអ្នកណាដែលធ្វើតេស្តវិជ្ជមាន ថាតើពួកគេមានរោគសញ្ញាឬអត់។
ទិក្រុងសៀងហៃ បានបង្វែរមន្ទីរតាំងពិពណ៌ និងកន្លែងដ៏ទៃទៀតទៅជាមជ្ឍមណ្ឌលដាក់ដោយឡែកយ៉ាងធំ ជាកន្លែងសំរាប់ដាក់មនុស្សដែលស្ថិតនៅក្នងស្ថានភាពមធ្យមនិងគ្មានរោគសញ្ញា ដែលមើលទៅដូចជាសមុទ្ទគ្រែ ដែលចែកដាច់ជាបណ្តោះអាសន្ន។ ខេត្តជាច្រើនទៀតដូចជា Jiangsu, Zhejiang និងទីក្រុងប៉េកាំង បានបញ្ជូនបុគ្គលិកពេទ្យទៅកាន់ទីក្រុងសៀងហៃ បើយោលទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលជាការប៉ាន់ស្មានប្រហែលជាច្រើនជាង ១០,០០០នាក់។
នេះគឺជាការឆ្លើយតបយ៉ាងធំនៃសាធារណៈសុខាភិបាល ចាប់តាំងពីមានការដោះស្រាយនៃការចាប់ផ្តើមដំបូងនៃការផ្ទុះឡើងនៃវីរុស19 នៅក្នុងទីក្រុង វូហាន ដែលជាកន្លែងដែលមេរោគវីរុសនេះត្រូវបានរកឃើញនៅក្នុងឆ្នាំ២០១៩។ ក្រមប្រឹក្សាររដ្ឋបាននិយាយថា កងទ័ពចិនបានបញ្ជូនបុគ្គលិកពេទ្យយោធាប្រហែលជា ៤,០០០នាក់ ទៅកាន់ខេត្ត Huawei នៃក្រុង វូហាន នៅក្នុងពេលនោះ៕