BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សៀងហៃ ផ្អាកជើងហោះហើរ៥០០ បិទសាលារៀន ព្យួរសេវាកម្មមន្ទីរពេទ្យដោយមានការឆ្លងកូវីដ-19 ៣នាក់

ថ្ងៃចន្ទ, 29 ខែវិច្ឆិកា 2021 13:27  គុន ច័ន្ទរដ្ឋា

photo_2021-11-29_12-15-34 (1)

Insider -

មជ្ឍមណ្ឌលហិរញ្ញវត្ថុ សៀងហៃ បានផ្អាកជើងហោះហើរយន្តហោះចំនួន ៥០០ ជើងហោះហើរ បិទសាលារៀន និងព្យួរកម្មវិធីសេវាទេសចរណ៍ កាលពីថ្ងៃសុក្របន្ទាប់ពីមានពលរដ្ឋចំនួន៣នាក់បានឆ្លងជម្ងឺ កូវីដ-19 នៅក្នុងទីក្រុង។​ ដោយយោងទៅតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលក្រុង ,មនុស្ស៣នាក់ដែលវិជ្ជមានគឺជាមិត្តភ័ក្រ្តរបស់ទីក្រុងមួយដែលនៅជាប់គ្នា Suzhou ដែលបានមកចូលរួមនៅក្នុងសិក្ខាសាលាអំពីស្ថាបត្យកម្មបុរាណកាលពីអាទិត្យមុន។ ពួកគេបានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងមនុស្សប្រហែលជិត២០០នាក់ ដែលជំរុញឲ្យមន្ទីរពេទ្យចំនួន២០ ផ្អាកការព្យាបាលអ្នកជម្ងឺពីខាងក្រៅនិងអ្នកជម្ងឺសង្រ្គោះបន្ទាន់ក្នុងរយៈពេល៣ថ្ងៃ បើយោងទៅតាមសេចក្តីថ្លែងការណ៍។ អ្នកទាំង៣នោះបានចាក់វ៉ាក់សាំងគ្រប់ដូសហើយបំរាមនេះគឺជាផ្នែកមួយនៃនយោបាយរបស់ទីក្រុងប៉េកាំងដើម្បីមិនឲ្យមានកូវីដ-19។

ចំនួនប្រហែលជា៣០%នៃជើងហោះហើរនៃព្រលានយន្តហោះដ៏ធំ២ត្រូវបានផ្អាក បន្ទាប់ពីបានរកឃើញការឆ្លងកាលពីថ្ងៃព្រហស្បត៍ នេះបើតាមកាសែតក្នុងស្រុក Jiemian News ។ TheGuardianបានធ្វើការប៉ាន់ស្មានថាប្រហែលជា៥០០ ជើងហោះហើរត្រូវបានផ្អាក ដែលជាទិន្នន័យពីកន្លែងត្រួតពិនិត្យការហោះហើរ។ អាជ្ញាធរទីក្រុង សៀងហៃ ក៏បានប្រាប់ផងដែរទៅកាន់ក្រុមហ៊ុនហោះហើរឲ្យផ្អាកការហោះហើរនៅក្នុងទីក្រុងឬក៏កម្មវិធីហោះទៅកាន់ខេត្តដ៏ទៃ កាសែតក្នុងស្រុក Yicai News បានរាយកាណ៍។

ទីក្រុងដែលមានប្រជាពលរដ្ឋចំនួន ២៩,៤លាននាក់ ក៏បានធ្វើការបិទខ្ទប់ទីលានសាធារណៈនិងដោយជឿជាក់ថានឹងមានការឆ្លងរាលដាលខ្លាំង។ "ចិនបានប្រមូលផ្តុំនូវបទពិសោធន៍ក្នុងការការពារ" មិនឲ្យមានកូវីដ-19 “ដូច្នេះយុទ្ធសាស្ត្ររបស់យើងនឹងមិនផ្លាស់ប្តូរទេ” Zhang wenhong ដែលជាប្រធានការពារជម្ងឺឆ្លង បាននិយាយ”។ ក្នុងពេលអនាគត រឿងនេះវានឹងក្លាយទៅជាឆាកការពារជម្ងឺឆ្លងធម្មតានៅក្នុងរដូវរងារនិងរដូវក្តៅ ស្ថានភាពស្រដៀងគ្នានឹងកើតមាននៅក្នុងពេលអនាគត Zhang បាននិយាយ ហើយលោកបានបន្ថែមទៀតថាការផ្តោតរបស់ទីក្រុងបច្ចុប្បន្ននេះគឺកាត់បន្ថយជម្ងឺឆ្លងដើម្បីឆ្លើយតបទៅនឹងការរំខានដល់ប្រជាពលរដ្ឋ។

កាលពីពេលមុន សៀងហៃ បានរកឃើញករណីកូវីដ-19 ដែលឆ្លងក្នុងស្រុក គឺនៅពេលដែលយើងបានបិទពិធីបុណ្យអបអរសាទរ City’s Disneyland បន្ទាប់ពីបានរកឃើញករណីឆ្លងនៅក្នុងយប់បុណ្យ Halloween។ ភ្ញៀវទេសចរជាង៣០,០០០ នាក់បានបង្ខំឲ្យធ្វើតេស្តមុនពេលនឹងអនុញ្ញាតិឲ្យចាកចេញ។


ថ្ងៃចន្ទ, 29 ខែវិច្ឆិកា 2021 13:27  គុន ច័ន្ទរដ្ឋា