Brussels-
កម្មវិធីមួយរបស់អង្គការសុខភាពពិភពលោក WHO បានធានាចំពោះប្រទេសដែលក្រីក្រថានឹងបានទទួលនូវវ៉ាក់សាំង កូវីដ-19,ការធ្វើតេស្ត , ហើយនឹងការព្យាបាលដ៏ត្រឹមត្រូវ ដែលមានគោលបំណងនឹងថែររក្សារសុវត្តិភាពនិងធានានូវថ្នាំលេបសំរាប់អ្នកជម្ងឺដែលមានរោគសញ្ញាតិចតួចក្នុងតម្លៃ១០ដុល្លារអាមេរិកក្នុងមួយលេប, ពង្រាងឯកសារដែលបានឃើញដោយទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយ។
Merck និងCO’s ក្រុមហ៊ុនដែលបានធ្វើការពិសោធន៍រួចហើយនូវថ្នាំគ្រាប់ ម៉ុលនូពីរ៉ាវៀរ (Molnupiravir)ទំនងជានឹងត្រូវបានជ្រើសរើសយកមកប្រើប្រាស់គួបផ្សំជាមួយនឹងប្រភេទថ្នាំដ៏ទៃទៀតសំរាប់អ្នកជម្ងឺដែលមានរោគសញ្ញាតិចតួចដែលកំពុងធ្វើការវិវត្តិន៍។ ឯកសារដែលបានពង្រាងនៅក្នុងបំណងដើម្បីព្យាបាល កូវីដ-19នេះ បាននិយាយថាកម្មវិធីនឹងផ្តល់ថ្នាំចំនួន១ពាន់លានគ្រាប់ទៅកាន់ប្រទេសដែលក្រីក្រ និងទិញថ្នាំនេះដើម្បីព្យាបាលអ្នកជម្ងឺចំនួន១២០លាននាក់ទូទាំងពិភពលោក ក្នុងចំណោមអ្នកជម្ងឺថ្មីចំនួន២០០លាននាក់ ក្នុងរយៈពេល១២ខែទៀត។
កាលពីពេលមុន មានថ្នាំដែលមានតម្លៃថោកនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងពេលដែលជម្ងឺនេះបានរាតត្បាតពេញពិភពលោក ។ AstraZenica បានអះអាងថានឹងលក់ក្នុងតម្លៃ ៤ ដុល្លារ ក្នុង១ដូស និង Pfizer បានលក់ទៅឲ្យរដ្ឋាភិបាលអាមេរិកក្នុងតម្លៃ ៧ដុល្លារក្នុង១ដូស។ វ៉ាក់សាំងទាំង២មុខនេះបានផ្តល់ទៅកាន់ប្រទេសមួយចំនួន តាមរយះកម្មវិធីដែលហៅថា Covax ចំនួន១ពាន់លានដូស។
វ៉ាក់សាំងកូវីដ-19 បានក្លាយទៅជាប្រភពប្រាក់ចំណូលដ៏មហិមាសំរាប់អ្នកផលិតវ៉ាក់សាំងនៅសហរដ្ឋអាមេរិក។ ពួកគេបានលក់ទៅឲ្យប្រទេសអ្នកមានក្នុងតម្លៃ២០ដុល្លារក្នុង១ដូស ហើយបានលក់រាប់ពាន់លានដូសរួចទៅហើយ ក្នុងរយៈពេលដំបូង ហើយនឹងមានការការរពឹងថានឹងបានទទួលប្រាក់ចំណូលចំនួន៣៣ពាន់លានដូសទៀតនៅក្នុងឆ្នាំនេះ។