London- CNN
ចិនកំពុងរៀបចំសាកល្បងធ្វើតេស្តសំណាកឈាមមនុស្សជាច្រើនម៉ឺននាក់ដែលយកចេញពីធនាគារឈាមនៃទីក្រុងវូហាន ដែលជាផ្នែកមួយក្នុងការស្វែងរកប្រភពដើមនៃមេរោគកូវីដ-19,នេះបើយោងទៅតាមមន្ត្រីចិន,ទង្វើរនេះបានកើតចេញមកក្នុងអម្លុងពេលដែលមានការកើនឡើងនៃការអំពាវនាវឲ្យមានតម្លាភាពទៅលើការផុសចេញមកនៃមេរោគកូូរូណា។
សំណាកឈាមច្រើនជាង២០០,០០០ នាក់ដែលគេបានរក្សារទុក រួមបញ្ចូលទាំងសំណាកឈាមចុងខែនែឆ្នាំ ២០១៩ ត្រូវបានរក្សារទុកយ៉ាងគត់មត់នៅក្នុងខែកុម្ភះឆ្នាំនេះដោយក្រុមការងារស៊ើបអង្កេតអង្គការសុខភាពពិភពលោក (WHO) ជាប្រភពនៃព័ត៌មានគន្លឹះដែលអាចធ្វើទៅបាននឹងអាចជួយកំណត់នូវពេលវេលានិងទីកន្លែងដំបូងដែលមេរោគនេះឆ្លងទៅមនុស្ស។
សំណាកទាំងនោះត្រូវបានរក្សារទុកនៅក្នុងមជ្ឍមណ្ឌលឈាមក្រុងវូហាន ដែលស្ថិតនៅក្នុងចន្លោះពេលពីឆ្នាំ២០១៩ វានឹងអាចផ្តល់នូវសំណាកកោសិការដ៏ជាក់ស្តែងមួយដែលចេញពីចំនួនមនុស្សដ៏ច្រើននៅក្នុងទីក្រុងចិននេះ ដែលជាកន្លែងត្រូវបានគេគិតថាវាបានចម្លងទៅមនុស្សលើកដំបូង។សំណាកដែលនៅក្នុងធនាគារឈាមនេះត្រូវបានគេរក្សារទុកអស់រយៈពេល២ឆ្នាំ ,មន្ត្រីចិនបាននិយាយ,ក្នុងករណីដែលគេត្រូវការវាជាភស្តុតាងក្នុងបណ្តឹងក្តីក្តាំដែលពាក់ព័ន្ធទៅនឹងការធ្វើអំណោយឈាមដែលគេបានទទួល។
រយៈពេល២ឆ្នាំនៃការរង់ចាំវានឹងត្រូវផុតកំណត់យ៉ាងរហ័សបំផុតនៅក្នុងខែតុលានិងវិច្ឆិការ២០១៩ នៅពេលដែលអ្នកជំនាញភាគច្រើន គិតថាវីរុសអាចចម្លងទៅមនុស្សជាលើកដំបូង។ មន្រ្តីមកពីស្នងការសុខភាពចិនម្នាក់ បាននិយាយប្រាប់ CNN ថាការប្រុងប្រៀបរៀបចំក្នុងការធ្វើតេស្តបច្ចុប្បន្ននេះកំពុងដំណើរការ និងបានបញ្ជាក់ថាការធ្វើតេស្តនេះនឹងកើតមាន២ឆ្នាំម្តងទៅតាមកាលកំណត់ដែលមកដល់។
សំណាកឈាមទាំងនោះ បើសិនជាគេទុកដាក់វាឲ្យបានត្រឹមត្រូវ វាអាចរក្សារទុកសញ្ញាដ៏សំខាន់នៃ អង្គបដិបក្ខដែលបង្កើតឡើងដោយមនុស្សប្រឆាំងទៅនឹងមេរោគនោះ,អ្នកជំនាញបាននិយាយ។