Singapore-(Reuters)
សឹង្ហបុរីនឹងត្រូវការពេលវេលាយ៉ាងច្រើន៦ខែដើម្បីឲ្យក្លាយទៅជារឿងថ្មីធម្មតាក្នុងការសម្រួលនូវការហាមឃាត់និងឲ្យប្រជាពលរដ្ឋបន្តការរស់នៅជាធម្មតាឡើងវិញរបស់ពួកគេ នៅក្នុងតំណាក់កាលរោគរាតត្បាតកូវីដ-19 ,លោកនាយករដ្ឋមន្ត្រី លីស៊ាងឡុងបាននិយាយកាលពីសៅរ៍។
លោក លី បាននិយាយក្នុងការថ្លែងទៅកាន់ប្រជាជាតិសឹង្ហបុរីថា "យើងនឹងត្រូវការពេលវេលាយ៉ាងហោចណាស់៣ខែ យ៉ាងយូរ៦ខែ ដើម្បីទៅដល់កន្លែងនោះ" ក្នុងការទប់ទល់ជាមួយវីរុសកុំឲ្យវាមានសន្ទុះលឿនពេក ដូចដែលយើងបានចាត់វិធានការណ៍ចាប់តាំងពីឆ្នាំមុនដោយប្រើវិធានការពាក់ម៉ាស់ តាមដានការធ្វើទំនាក់ទំនង ឬក៏បិទព្រំប្រទលជាដើម។
ជាទីក្រុងនៃរដ្ឋមួយនៅក្នុងអាស៊ីអគ្នេយ៍ ដែលមានប្រជាពលរដ្ឋចំនួន ៥,៤៥លាននាក់ ហើយដែលមានរបាយការណ៍មកថាមានអ្នកឆ្លង រហូតដល់ទៅជា៣ពាន់នាក់ក្នុង១ថ្ងៃ កាលពីប៉ុន្មានថ្ងៃមុននេះ ,ទោះបីជាភាគច្រើននៃពួកគេមិនមានបង្ហាញនូវរោគសញ្ញាឬក៏មានបន្តិចបន្តួចប្រហែលជា ៨៣%នៃប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងរួចរាល់ហើយ។
"បន្ទាប់ពីការកើនឡើងនេះមានស្ថុិរភាព យើងអាចនឹងតាមមើលការកើនឡើងក្នុងពេលអនាគតទៅទៀត ជាពិសេសបើការមានបំលែងចេញមកទៀត"។ "យើងនឹងបញ្ឈប់វាម្តងទៀត បើសិនជាមានរកើនឡើងយ៉ាងឆាប់រហ័ស ដើម្បីការពារប្រព័ន្ធថែទាំសុខភាពនិងសុខភាពរបស់បុគ្គលិកសុខាភិបាលរបស់យើង" លោកលីបានថ្លែងដូច្នេះ ។
ក្នុងពេលថ្មីៗនេះ សឹង្ហបុរីបានដាក់ចេញឡើងវិញនូវបំរាមសំរាប់អ្នកជម្ងឺកូវីដ-19 ដែលជាការទិញពេលដើម្បីរៀបចំក្នុងការរស់នៅជាមួយជម្ងឺនេះ ។ ជំហ៊ាននៃការរៀបចំនេះបានជួបប្រទះនឹងការស្រងាកចិត្តខ្លះៗ ខណៈដែលរដ្ឋាភិបាលបានធ្វើដំណើរទៅតាមខ្សែរបន្ទាត់ដ៏ត្រឹមត្រូវរវាងការបើកឡើងវិញនិងការការពារមិនឲ្យមន្ទីរពេទ្យហូរហៀទៅដោយអ្នកជម្ងឺ៕