ដោយស្របទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋអាមេរិក និងទៅតាមអ្វីដែលអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវយល់ឃើញថា÷ ការចាក់វ៉ាក់សាំងដើម្បី បណ្ដុះអង់ទីគ័រការពារជំងឺកូវីដ-19 ជាកត្តាសំខាន់ ដូច្នេះហើយរដ្ឋាភិបាលអាមេរិក បានពិភាក្សាជាមួយនឹងផ្នែកសុខាភិបាល ហើយបានយល់ស្របអោយមាន ការចាក់វ៉ាក់សាំងដូសទី 3 ជូនប្រជាពលរដ្ឋអាមេរិក ដោយការចាក់វ៉ាក់សាំងដូសទី 3 ឬ ដូសជំរុញ ជូនប្រជាពលរដ្ឋអាមេរិក នឹងចាប់ផ្ដើមពីថ្ងៃទី 20 កញ្ញាឆ្នាំ 2021 នេះតទៅ។
លោក ចេសាន់ ហ្គាលាហ្គ័រ (Jason Gallagher) អ្នកឯកទេសផ្នែកជំងឺឆ្លងនៃសកលវិទ្យាល័យ ថេមផល បានបញ្ជាក់ថាចំពោះអ្នកណាដែលមិនចង់ចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញ មិនសំខាន់ទេ សំខាន់គឺអ្នកនោះត្រូវតែចាក់ ដើម្បីបង្កើតអង់ទីគ័រការពារជំងឺកូវីដ-19 ដែលកំពុងតែឆ្លងនាពេលបច្ចុប្បន្ន ពីព្រោះប្រទេសសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងច្រើនជាងគេក្នុងសកលលោក។
សូមបញ្ជាក់ផងដែរថា÷ គិតត្រឹមថ្ងៃទី 2 កញ្ញាឆ្នាំ 2021 នេះ មានប្រជាពលរដ្ឋអាមេរិកជាង 66 លាននាក់ដែលមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែមួយដូស៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក