ឥណ្ឌូនេស៊ី: នៅថ្ងៃទី 4 កញ្ញាឆ្នាំ 2021 នេះសារព័ត៌មានបរទេសបានផ្សាយ ទាក់ទិនទៅនិងការផ្សាយ របស់សារព័ត៌មាន ចាការតា ផុស (Jakarta Post) របស់ប្រទេសឥណ្ឌូនេស៊ីដែលបានរាយការណ៍ថា ÷ សហរដ្ឋអាមេរិក នៅតែមិនអាចបញ្ជាក់បានថា ប្រភពចាប់ផ្ដើមវីរុស កូរ៉ូណា បំលែងថ្មីនេះវីរុសកូវីដ-19 ចេញមកពីណានោះទេ។
សារព័ត៌មាន ចាការតា ផុស (Jakarta Post) បានផ្សាយទាក់ទិនទៅនឹងសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី 27 សីហាកន្លងទៅ ដោយមិនបានបដិសេធ ពីដើមកំណើតនៃ វីរុសកូរ៉ូណា បម្លែងថ្មីបានឆ្លងរាតត្បាតតាមបែបធម្មជាតិ ហើយដែលវីរុសនេះមានប្រភព គឺបណ្តាលមកពីឧប្បត្តិហេតុនៃបន្ទប់ពិសោធន៍។
សារព័ត៌មាន ចាការតា ផុស (Jakarta Post) បានបញ្ជាក់ទៀតថា ចិនបានប្រឆាំងហើយ មិនទទួលស្គាល់ជាដាច់ខាត ដោយថ្លែងការណ៍ពីស្ថានឯកអគ្គរាជទូតចិនប្រចាំសហរដ្ឋអាមេរិចបានដឹងថា ការផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បើគិតពីផ្នែកវិទ្យាសាស្ត្រគឺមិនគួរឲ្យទុកចិត្តនោះទេ៕
អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក