ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងចិនចំនួន19គ្រឿង មានទាំងយន្តហោះប្រយុទ្ធនិងទម្លាក់គ្រាប់បែក បានហោះចូលក្នុងតំបន់ដែលគេហៅថា តំបន់សំគាល់ដែនអាកាស(ADIZ)។
តៃវ៉ាន់បានធ្វើការតវ៉ាអស់រយះពេលជាងមួយឆ្នាំមកហើយ ចំពោះបេសកកម្មរបស់កងទ័ពអាកាសចិនដីគោកម្តងហើយម្តងទៀតមកជិតដែនកោះរបស់ខ្លួន។ចិនបានចាត់ទុកថាតៃវ៉ាន់គឺជាអាណាខេត្តដែលបំបែកខ្លួនចេញពីចិន តែតៃវ៉ាន់បានចាត់ទុកខ្លួនគេថាជារដ្ឋអធិបតេយ្យ។
រដ្ឋមន្រ្តីក្រសួងការពារជាតិ តៃវ៉ាន់បានបញ្ជាក់ពីថ្ងៃអាទិត្យថាកងអាកាសចិនដែលរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកH-6 ដែលអាចផ្ទុកនូវគ្រាប់នុយគ្លេអ៊ែរនិងអាចប្រឆាំងទៅនឹងនាវាផ្ទុកយន្តហោះផងដែរ។
ចិនមិនបានធ្វើប្រតិកម្មឆ្លើយតបទៅនឹងការចោទប្រកាន់នេះទេប៉ុន្តែជាញឹកញយចិនតែងតែធ្វើកិច្ចប្រតិបត្តិការណ៍របៀបនេះ ដែលជាការបង្ហាញនូវការមិនសប្បាយចិត្ត ចំពោះពាក្យសំដីរបស់តៃវ៉ាន់ក៏ដូចជាឆ្លើយតបទៅនឹងសកម្មភាពគាំទ្ររបស់អាមេរិកចំពោះតៃវ៉ាន់។