BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីអាហ្សង់ទីនកាត់បន្ថយក្រសួងពី18 ទៅ 9, Zelensky ជួបជាមួយ Orban នៅអាហ្សង់ទីន, នាវាហ្វីលីពីនមិនគោរពការព្រមានរបស់ចិន

ថ្ងៃចន្ទ, 11 ខែធ្នូ 2023 15:19  BeeTube News

Untitled design - 2023-12-11T151810.606 (1)

ប្រធានាធិបតីអាហ្សង់ទីនសេដ្ឋកិច្ចវិទូសេរីនិយមលោក Javier Milei ដែលបានចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ បានព្រមានឡើងនៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោកថាលោកគ្មានជម្រើសផ្សេងដើម្បីដោះស្រាយបញ្ហាសារពើពន្ធដ៏លំបាកនៅក្នុងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនៅប៉ុន្មានទសវត្សរ៍នេះទេ ដោយអតិផរណាមានឡើងខ្ពស់រហូតទៅដល់ 200% ។

  1. ប្រធានាធិបតីអាហ្សង់ទីនកាត់បន្ថយក្រសួងពី18 ទៅ 9

យោងតាមសារព័ត៌មាន​​​ Reuters ចុះផ្សាយថ្ងៃទី១១ ខែធ្នូបានអោយដឹងថា ប្រធានាធិបតីអាហ្សង់ទីនសេដ្ឋកិច្ចវិទូសេរីនិយមលោក Javier Milei ដែលបានចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ បានព្រមានឡើងនៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោកថាលោកគ្មានជម្រើសផ្សេងដើម្បីដោះស្រាយបញ្ហាសារពើពន្ធដ៏លំបាកនៅក្នុងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនៅប៉ុន្មានទសវត្សរ៍នេះទេ ដោយអតិផរណាមានឡើងខ្ពស់រហូតទៅដល់ 200% ។

លោកបាននិយាយថាជំហានសំខាន់ៗនឹងរួមបញ្ចូលការកែសម្រួលសារពើពន្ធដែលស្មើនឹង 5%នៃ GDP របស់ប្រទេស តាមរយៈការកាត់បន្ថយលើវិស័យ “រដ្ឋ” ប៉ុណ្ណោះ និងមិនមែនវិស័យឯកជននោះទេ។

ក្រោយមកនៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ លោកបានលើកយុទ្ធនាការសន្យាមួយតាមរយៈបណ្តាញសង្គម X ថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីកាត់បន្ថយចំនួនក្រសួងទាំងអស់បានចំនួនពាក់កណ្តាលដោយពី 18 ទៅជា 9 ក្រសួង។

unnamed-1

 

  1. Zelenskyy ថាបានពិភាក្សាជាមួយ Orban របស់ហុងគ្រី

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១ ខែធ្នូបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកបានមានការជជែកគ្នា "ដោយត្រង់ៗ" ជាមួយនឹងលោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban នៅខាងក្រៅពិធីអបអរស្វាគមន៍លោកប្រធានាធិបតីអាហ្សង់ទីន Javier Milei កាលពីថ្ងៃអាទិត្យ។

លោក Zelenskyy បាននិយាយតាមរយៈវិដេអូបង្ហោះឡើងនៅលើ Telegram របស់លោកកាលពីព្រឹកថ្ងៃចន្ទថា "វាជាបទសន្ទនាមួយដែលស្មោះត្រង់ចំពោះគ្នាតាមដែលអាចធ្វើទៅបាន ហើយពិតជាស្មានមិនខុស ប្រធានបទច្បាស់ជាអំពីកិច្ចការអឺរ៉ុបរបស់យើងនោះឯង" ។

លោក Zelenskyy និងលោក Orban ​​​បានសន្ទនាគ្នាប្រហែលជា 20 វិនាទី ខណៈដែលបន្ទាប់មកពួកគេក៏បានចូលលាយឡំជាមួយភ្ញៀវផ្សេងទៀតនៅក្នុងសភាអាហ្សង់ទីន។ ដោយនៅពេលខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលEU ធ្វើឡើងនៅថ្ងៃទី14-15 ខែធ្នូ ដែលអាចនឹងពិភាក្សាការចាប់ផ្តើមសមាជិកភាពជាមួយអ៊ុយក្រែនឬយ៉ាងណា។

យ៉ាងណាមិញលោក Orban កន្លងមកតែងតែបានរារាំង រឺជំទាស់ នឹងជំនួយសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនជាញឹកញាប់ និងការចូលជាសមាជិកភាពរបស់អ៊ុយក្រែនទៅក្នុងប្លុក។​​​

X4MUVPXOPZIQFDNUZNPN62IRRY

 

  1. នាវាហ្វីលីពីនមិនគោរពការព្រមានរបស់ចិន

យោងតាមសារព័ត៌មាន Global Times ចុះផ្សាយថ្ងៃទី១០ ខែធ្នូបានអោយដឹងថា ឆ្មាំសមុទ្រចិន (CCG) កាលពីថ្ងៃអាទិត្យបានចាត់វិធានការរឹតបន្តឹងនៅពេលដែលនាវាហ្វីលីពីនជាថ្មីម្តងទៀតបានបើកចូលដែនសមុទ្រចិនខាងត្បូង ហើយបានបើកបុកដោយចេតនាចូលមករកនាវារបស់ចិន បណ្តាលអោយមានអ្នកសង្កេតការណ៍មួយចំនួនបានរិះគន់មកលើហ្វីលីពីនថាបានបំបែកភាពយោគយល់អនុគ្រោះជាមួយចិន និងដំណើរប្រតិបត្តិការដោយគ្មានវិជ្ជាជីវៈ និងរិះគន់​ចំពោះ​សហរដ្ឋ​អាមេរិក​ដែលជាអ្នកគាំទ្រ​ហ្វីលីពីននៅពីក្រោយ។

នាវាឆ្មាំឆ្នេរសមុទ្រពីរ មួយជានាវារបស់រដ្ឋាភិបាល និងមួយទៀតជានាវាដឹកជញ្ជូនមកពីប្រទេសហ្វីលីពីន បានព្យាយាមបញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាចម្បាំងរបស់ខ្លួនដែលបានចុះចតដោយខុសច្បាប់នៅលើកោះ Ren'ai Jiao កាលពីថ្ងៃអាទិត្យ។

ក្រោយមកនៅព្រឹកថ្ងៃអាទិត្យ នាវាហ្វីលីពីន Unaiza May1 បានបំពានបទប្បញ្ញត្តិអន្តរជាតិសម្រាប់ការទប់ស្កាត់ការប៉ះទង្គិចគ្នានៅសមុទ្រ ដោយបានបើកដោយចេតនាចូលទៅប៉ះជាមួយនឹងនាវាឆ្មាំសមុទ្ររបស់ចិន 21556 ដែលកំពុងស្ថិតក្នុងបេសកកម្មអនុវត្តការងាររបស់ខ្លួនជាប្រចាំ។

2365243


 


ថ្ងៃចន្ទ, 11 ខែធ្នូ 2023 15:19  BeeTube News