BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] ដំណើរដើមទងនៃការកើនឡើងសង្គ្រាមតំបន់មជ្ឈិមបូព៌ា

ថ្ងៃពុធ, 07 ខែសីហា 2024 13:51  BeeTube News

photo_2_2024-08-07_13-43-32

សង្គ្រាមនៃតំបន់មជ្ឈិមបូព៌ាបានកើនឡើងសន្ធោសន្ធៅពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលនេះផងដែរ តំបន់មួយនេះបានជួបនូវព្រឹត្តការណ៍ថ្មីៗបន្ទាន់ៗគ្នាដូចជា មេដឹកនាំនៃក្រុមភេរវករហាម៉ាសត្រូវបានធ្វើឃាតដោយអ៊ីស្រាអែលនៅអ៊ីរ៉ង់ ហើយមិនយូរប៉ុន្មានមេដឹកនាំម្នាក់ទៀតនៃក្រុមភេរវករហេសបូឡាក៏ត្រូវបានធ្វើឃាតដោយអ៊ីស្រាអែលនៅប្រទេសលីបង់ផងដែរ។ ហេតុការណ៍ទាំងនេះបានធ្វើអោយផ្ទុះការព្រួយបារម្ភយ៉ាងខ្លាំង ថាអ៊ីរ៉ង់ដែលជាអ្នកនៅពីក្រោយក្រុមភេរវករទាំងនេះនឹងបកមកសងសឹងប្រទេសអ៊ីស្រាអែលវិញ ដែលបង្កអោយផ្ទុះឡើងសង្គ្រាមដ៏ធំរីករាលដាលនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ខណៈពេលនេះផងដែរ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅកាន់តំបន់មជ្ឈឹមបូព៌ាផងដែរ ដើម្បីជួយការពារអ៊ីស្រាអែល និងកងទ័ពរបស់ខ្លួន ហើយប្រទេសមួយចំនួនទៀតក៏បានប្រកាសប្រាប់ប្រជាជនរបស់ខ្លួនអោយចាកចេញពីប្រទេសលីបង់ជាបន្ទាន់ផងដែរ។ ប៉ុន្តែឃើញមកថាមានកងទ័ពអាមេរិកមួយចំនួនរួចមកហើយត្រូវបានរងការវាយប្រហារនៅឯមូលដ្ឋានទ័ពនៅប្រទេសអ៊ីរ៉ាក់ពីសំណាក់អ៊ីរ៉ង់។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ក្រុមហាម៉ាសក៏ទើបតែបានប្រកាសឡើងនូវមេដឹកនាំថ្មីរបស់ខ្លួនផងដែរ គឺជាលោក Yahya Sinwar។ តោះឥលូវនេះសូមយើងទាំងអស់គ្នាក្រលេកមើលបន្តិចពីដំណើរដើមទងមួយចំនួននៃប្រវត្តិតំបន់មជ្ឈឹមបូព៌ានេះ ថារឿងអ្វីខ្លះទើបធ្វើអោយតំបន់នេះផ្ទុះឡើងសង្គ្រាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាការពិតផងដែរ កាលពីសម័យឆ្នាំ 1916 ប្រទេសអង់គ្លេសបានប្រើប្រាស់ប្រជាជនអារ៉ាប់នៃតំបន់នេះ មកជួយច្បាំងគ្នាជាមួយនឹងចក្រភពអូតូម៉ង់ ដោយដោះដូរថានឹងអោយឯករាជ្យដល់ប្រជាជនអារ៉ាប់។ 

photo_3_2024-08-07_13-43-32

ប៉ុន្តែលុះច្បាំងចប់ អង់គ្លេសបានក្បត់សន្យា ដោយបន្ទាប់ពីចប់សង្គ្រាមលោកលើកទី១ អង់គ្លេស និងបារាំងក៏បានចែកគ្នាកាន់កាន់តំបន់មជ្ឈិមបូព៌ានេះ ហើយក៏ស្នើដាក់តំបន់ប៉ាឡេស្ទីនក្រោមការគ្រប់គ្រងរបស់អន្តរជាតិ។ បន្ទាប់មកក្រោយមកទៀត អង់គ្លេសក៏បានស្នើឡើងបង្កើតរដ្ឋមួយសំរាប់ជនជាតិជ្វានៅលើទឹកដីប៉ាឡេស្ទីននេះ ដែលរួមមានប្រទេសអ៊ីស្រាអែលបច្ចុប្បន្ន តំបន់ Westbank, តំបន់Gaza Strip និងតំបន់Jordan។ ប្រជាជនជ្វាពីបណ្តាប្រទេសផ្សេងៗក៏បានចាប់ផ្តើមមករស់នៅទីនេះ។ បន្ទាប់មកក៏កើតមានជាជំលោះ អារ៉ាប់ និងប្រជាជនជ្វា។ នៅឆ្នាំ1947 UN បានសំរេចបែងចែកទឹកដីប៉ាឡេស្ទីនជារដ្ឋពីរ ដែលត្រូវបានបដិសេធដោយមេដឹកនាំអារ៉ាប់។ នៅឆ្នាំ1948 ដែលជាឆ្នាំសំខាន់មួយ គឺបានមានព្រឹត្តិការណ៍និងជំលោះកើតឡើងដ៏ពិតប្រាកដមួយ។ គឺUN បានប្រកាសឡើងពីការកកើតនៃប្រទេសអ៊ីស្រាអែលដែលសម្រាប់ប្រជាជនជ្វា ហើយបន្ទាប់មកអង់គ្លេសក៏បានដកខ្លួនចេញពីតំបន់នោះ ហើយក៏បានផ្ទុះឡើងនូវសង្គ្រាមអារ៉ាប់ និងអ៊ីស្រាអែលដោយប្រទេសអារ៉ាប់មួយចំនួននៃតំបន់នោះបានចាប់ផ្តើមធ្វើការវាយប្រហារមកលើអ៊ីស្រាអែល ដែលក្នុងនោះមាន អេហ្ស៊ីប,Jordan និងស៊ីរី។ ហើយប្រទេសអារ៉ាប់ផ្សេងៗទៀតក៏បានប្រកាសសង្គ្រាមផងដែរ ដូចជាអារ៉ាប៊ីសាអូឌីត,អ៊ីរ៉ាក់ និងលីបង់។ បន្តបន្ទាប់មកក៏ចាប់ផ្តើមមានការផ្ទុះឡើងសង្គ្រាមជារឿយៗ និងទទួលបានការផ្សះផ្សារជាច្រើនដងពីអន្តរជាតិផងដែរ។ ប្រទេសខ្លះក៏បានធ្វើសន្ធិសញ្ញាសន្តិភាពជាមួយគ្នា ខណៈដែលអំពើភេរវកម្មក៏នៅតែកើតមានឡើងជារឿយៗដូចគ្នាទន្ទឹមនឹងការប៉ុនប៉ងទទួលបានសន្តិភាពនេះ។

photo_1_2024-08-07_13-43-32


 


ថ្ងៃពុធ, 07 ខែសីហា 2024 13:51  BeeTube News