BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] ក្រុមជួញដូរម៉ិកស៉ិកត្រូវបានកំទេចដោយយោធា

ថ្ងៃចន្ទ, 15 ខែកក្កដា 2024 15:17  BeeTube News

photo_3_2024-07-15_15-13-28

ប្រទេសម៉ិកស៊ិកមិនមែនចម្លែកចិត្តចំពោះរឿងក្រុមជួញដូរនោះទេ។  អស់រយៈពេលជាង 50 ឆ្នាំមកហើយ ស្រមោលនៃអង្គការទាំងនេះបានគ្រប់ដណ្តប់លើពិភពទីផ្សារងងឹតរបស់ម៉ិកស៊ិកជាយូរ ដែលជារឿយៗបានពង្រីកឥទ្ធិពលរបស់ពួកគេទៅដល់ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសូម្បីតែជីវិតរស់នៅប្រចាំថ្ងៃ។ ក្រុមឈ្មួញទាំងនេះតែងតែគ្រប់គ្រងដោយការបំភិតបំភ័យ អំពើហិង្សា និងការសូកប៉ាន់ ដើម្បីរក្សាអំណាច និងការគ្រប់គ្រងរបស់ពួកគេ។ ប៉ុន្តែ​ប្រភេទ​នៃ​អំពើ​ហិង្សា​ដែល​ក្រុម​ជួញដូរ​នៅ​ម៉ិកស៊ិក​បាន​ងាក​មក​ផ្តោត​សំខាន់នៅពេលនេះ​គឺជា-ការរក្សាគ្រប់គ្រងលើផ្នែកជួញដូរគ្រឿងញៀន និងដែនដី។ទង្វើទាំងអស់នេះ, ខណៈពេលដែលឃោរឃៅមែនក៏ដោយ ប៉ុន្តែនេះគ្រាន់តែជាយុទ្ធសាស្ត្រច្រើនជាងដើម្បីអោយពួកគេអាចត្រួតត្រា និងគ្រប់គ្រងអំណាចរបស់ពួកគេ។ ប៉ុន្តែទាំងអស់នេះបានផ្លាស់ប្តូរជាមួយនឹងការកើនឡើងនៃក្រុមឧក្រិដ្ឋជន Los Zetas។ ក្រុម​ជួញដូរ​នេះ​បាន​បង្កើន​នូវ​ភាព​ឃោរឃៅជាមួយនឹង​កលល្បិច។ ក្រុម Los Zetas បានអនុវត្តការប្រតិបត្តិការតាមបែបយោធា។ ពួកគេបានធ្វើទារុណកម្មជនរងគ្រោះរបស់ពួកគេតាមរបៀបដ៏រន្ធត់បំផុត ហើយបានបង្ហោះវីដេអូនៃការធ្វើទារុណកម្មលើប្រព័ន្ធអ៊ីនធឺណិតថែមទៀតផង។ ដោយមានដូចជាកាត់​ក្បាល​ពួក​គេ ហើយ​យក​ក្បាល​ទៅ​ព្យួរនៅតំបន់ជាយក្រុង។

photo_1_2024-07-15_15-13-28

ភាពឃោរឃៅរបស់ Los Zetas មិនមែនត្រឹមតែធ្វើអោយពួកគេខុសប្លែកពីគេប៉ុណ្ណោះទេ​ដោយប្លែកពីក្រុមជួញដូរធម្មតាដែលពួកគេបង្កើតឡើងដោយក្រុមជួញដូរគ្រឿងញឿនក្រុម Los Zetas ត្រូវបានបង្កើតឡើងដោយទាហានកងកម្លាំងពិសេសម៉ិកស៊ិក ពួកអ្នករត់ចោលជួរកងទ័ពម៉ិកស៊ិកជាដើម។ ដោយទទួល​បាន​ការ​បណ្តុះបណ្តាល​ក្នុង​យុទ្ធសាស្ត្រ​យោធា និង​សង្គ្រាម ពួកគេ​បាន​នាំ​មក​នូវ​កម្រិត​នៃ​អង្គការមួយដែលមិនធ្លាប់មាននៅក្នុងពិភពនៃក្រុមជួញដូរម៉ិកស៊ិក។ ទោះយ៉ាងណាក៏ដោយនៅទីបំផុតពួកគេក៏ត្រូវបានផ្តួលរលំ និងធ្លាក់ពីអំណាចស្ទើរតែភ្លាមៗនៅពេលដែលពួកគេបានឆាប់កើនឡើងនៃភាពជោគជ័យ។ នៅខែឧសភា ឆ្នាំ2014 កងកម្លាំងសន្តិសុខម៉ិកស៊ិកបានចាប់បានមេក្រុមម្នាក់ឈ្មោះ Galindo Mellado Cruz រហ័សនាមថា Z-11 បន្ទាប់ពីវាយឆ្មក់កន្លែងលាក់ខ្លួនរបស់លោកនៅក្នុងទីក្រុង Reynosa។ ចំណែកនៅខែមីនាឆ្នាំ 2015 អ្នកស្នងតំណែងម្នាក់ទៀតគឺលោក Ramiro Pérez Moreno រហ័សនាម Z-42 ក៏ត្រូវបានឃាត់ខ្លួនដោយទាហានម៉ារីនម៉ិកស៊ិកនៅរដ្ឋ Tamaulipas ។ អាជ្ញាធរម៉ិកស៊ិកបន្តធ្វើទុក្ខបុកម្នេញក្រុម Los Zetas ជានិច្ច សូម្បីតែបន្ទាប់ពី "ការដួលរលំ" របស់ពួកគេ ដើម្បីធានាថាអង្គការនេះនឹងមិនអាចឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំងបំផុត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​មិន​អាច​បញ្ចប់​អំពើ​ហិង្សារបស់​ក្រុម​ជួញដូរ​មនុស្ស​នៅ​ម៉ិកស៊ិក​បាន​ឡើយ។ ជាការពិតទៅ ​អំពើ​ហិង្សា​នេះ​ហាក់ដូចជា​មានត្រឹមតែ​ការ​កើន​ឡើង។ នៅឆ្នាំ 2023 វាមានរយៈពេល 6 ឆ្នាំហើយដែលចាប់តាំងពីម៉ិកស៊ិកបានឈានដល់ឃាតកម្មចំនួន30,000 ករណី ដូច្នេះធ្វើឱ្យវាក្លាយជាសម័យកាលដ៏ឃោរឃៅបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់ប្រទេសនេះ។

photo_2_2024-07-15_15-13-28





 


ថ្ងៃចន្ទ, 15 ខែកក្កដា 2024 15:17  BeeTube News