BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] ហេតុអ្វី ឡាតវី លីទុយអានី អេស្តូនី សំខាន់នៅក្នុងយុទ្ធសាស្រ្តសង្គ្រាម!!

ថ្ងៃសុក្រ, 12 ខែកក្កដា 2024 15:13  BeeTube News

photo_1_2024-07-12_15-05-23

បើសង្គ្រាមលោកលើកទី៣ផ្ទុះឡើងថ្ងៃនេះ តើនឹងមានការផ្ទុះឡើងនៅត្រង់កន្លែងណាមុនគេបង្អស់? សេណារីយ៉ូដែលទំនងនឹងកើតឡើងបំផុតគឺជារដ្ឋបាល់ទិកដែលរួមមាន អេស្តូនី ឡាតវី និងលីទុយអានី។ អតីត​សមាជិក​សហភាព​សូវៀត​ទាំងនេះ​បាន​ចូល​ជា​សមាជិកណាតូ និង​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ ២០០៤ ហើយលោកវ្ល៉ាឌីមៀ ពូទីន មានការមិនសប្បាយចិត្តជាខ្លាំងចំពោះការសំរេចចិត្តរបស់វាចាប់តាំងពីពេលនោះមក។ ជាការពិត លោកមានការខកចិត្តចំពោះការប្រកាសឯករាជ្យភាពនៃរដ្ឋបាល់ទិកទាំងនេះចាប់តាំងពីថ្ងៃដែលពួកគេបានរំដោះខ្លួនចេញពីការកាន់កាប់របស់ទីក្រុងមូស្គូ។ ឥឡូវនេះជាមួយនឹងប្រទេសរុស្ស៊ីទទួលបានការទន្ទ្រានចូលទឹកដីអ៊ុយក្រែន រដ្ឋបាល់ទិកបានក្លាយទៅជាចំណុចកាន់តែក្តៅគគុកនៅក្នុងនយោបាយពិភពលោកច្រើនជាងកាលពីឆ្នាំមុនទៅទៀត ខណៈដែលវិមានក្រឹមឡាំងបានរក្សាទុកផែនការឧបសម្ព័ន្ធសម្ងាត់មួយចំនួន ដូចជាជាមួយប្រទេសបេឡារុស្សយ៉ាងដូច្នោះឯង។ ហើយវាមិនមែននៅក្រៅសំណួរនោះទេដែលថារុស្ស៊ីនឹងប្រើមធ្យោបាយគ្រប់វិធីទាំងអស់ដើម្បីនាំពួកគេត្រឡប់មកក្នុងកណ្តាប់ដៃរបស់ខ្លួនវិញ។ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​រដ្ឋ​តូច​ៗ​ទាំង​បី​នេះ​មាន​សារៈសំខាន់​ខ្លាំង ​រហូត​ដល់លោក​ពូទីន​អាច​នឹង​ហ៊ាន​ប្រថុយកើនឡើងភាពតានតឹងជាមួយលោកខាងលិច? តោះ​ទៅមើល​ថាហេតុ​អ្វី​បាន​ជា​តំបន់អឺរ៉ុបភាគឦសាននេះគឺជាចំណុចចាប់ផ្តើមទំនងនឹងកើតឡើងបំផុតសម្រាប់សង្គ្រាមលោកលើកទី III។

photo_2_2024-07-12_15-05-23

ទោះបីជាមានទំហំតូចក៏ដោយ ក៏ប្រទេសទាំងបីនេះស្ថិតទីតាំងភូមិសាស្រ្តដ៏សំខាន់ដែលធ្វើឲ្យពួកគេក្លាយជាចំណុចក្តៅគគុកនៃភូមិសាស្ត្រនយោបាយ។ រដ្ឋបាល់ទិកគឺជាតំបន់ដែលងាយរងគ្រោះណាស់។ នៅភាគខាងជើង គឺដែនដីអធិបតេយ្យភាពរុស្ស៊ីនៅក្នុងទីក្រុង Saint Petersburg ។ នៅភាគខាងត្បូងគឺជាតំបន់ការពារដ៏រឹងមាំរបស់រុស្ស៊ីនៃទីក្រុង Kaliningrad។ បន្ថែមពីលើអាវុធនុយក្លេអែរយុទ្ធសាស្ត្រមួយចំនួនរបស់រុស្ស៊ី មានទាហានចន្លោះពី១០០,០០០ទៅ២០០,០០០នាក់នៅទីនេះ។ នៅ​ភាគ​ខាង​កើត​មាន​រដ្ឋ​​បេឡារុស្ស។ ចាប់ពីឆ្នាំ 2023 រុស្ស៊ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួនមួយចំនួននៅទីនោះផងដែរ ដែលធ្វើឱ្យមូលដ្ឋានទ័ពសម័យសង្គ្រាមត្រជាក់ដំណើរការឡើងវិញនៅបេឡារុស្សសម្រាប់គោលបំណងនេះ។ រុស្ស៊ី​មាន​ទាហាន​ប្រហែល​៤.០០០​នាក់​នៅ​បេឡារុស្ស​យោង​តាមប្រភព​អ៊ុយក្រែន។ ទោះ​ជា​យ៉ាងនេះ​​ក៏​ដោយ មាន​ទាហាន​២០.០០០​នាក់​បន្ថែម​ទៀត​នៅ​តាម​ព្រំដែន​រវាង​បេឡារុស និង​រុស្ស៊ីគិតមកត្រឹមខែមករា ឆ្នាំ2024នេះ។ កងទ័ពទាំងនេះអាចត្រូវបានដាក់ពង្រាយយ៉ាងងាយស្រួលដើម្បីឈ្លានពានប្រទេសអេស្តូនី និងឡាតវីដោយផ្ទាល់ពី​ទឹកដី​រុស្ស៊ី ឬ​ពួកគេ​អាច​ត្រូវបាន​បញ្ជូន​តាមរយៈ​ប្រទេស​បេឡារុស្ស ដើម្បីទៅ​វាយលុក​ប្រទេស​លីទុយអានីជាពិសេសនៅតាមបណ្តោយច្រក Suwalki Gap ដែលជាចំណុចទីតាំងភូមិសាស្ត្រងាយរងគ្រោះបំផុតរបស់ណាតូ។ 

photo_3_2024-07-12_15-05-23


 


ថ្ងៃសុក្រ, 12 ខែកក្កដា 2024 15:13  BeeTube News