BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] អូស្ត្រាលីដាក់បង្ហាញអាវុធសំងាត់ថ្មីធ្វើអោយចិនភ័យខ្លាច!!

ថ្ងៃព្រហស្បតិ៍, 11 ខែកក្កដា 2024 13:17  BeeTube News

photo_3_2024-07-11_13-12-50

ប្រទេសអូស្ត្រាលីគឺប្រទេស​ឈានមុខគេបង្កើនភាពគ្រោះថ្នាក់នៅ​សមុទ្រប៉ាស៊ីហ្វិកជារៀងរាល់ថ្ងៃ។ ខណៈដែលប្រទេសចិនគឺមិនចាំបាច់ភ្ញាក់ផ្អើលនោះទេថាជាមូលហេតុចម្បងដែលធ្វើអោយកើនឡើងភាពគ្រោះថ្នាក់ទាំងនេះ។ Ghost Shark ជាមួយនឹងសមត្ថភាពបំបាំងកាយរបស់វាបានក្លាយជាការឆ្លើយតបមួយរបស់អូស្ត្រាលីចំពោះការកើនឡើងនៃការគំរាមកំហែងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ យានមួយនេះត្រូវបានរចនាឡើងដើម្បីអាចធ្វើបេសកកម្មបានដោយឯករាជ្យនៅក្នុងរយៈពេលយូរ និងអាចអនុវត្តបេសកកម្មរយៈពេលយូរបានដោយគ្មានការជ្រៀតជ្រែកពីមនុស្ស ប៉ុន្តែតើបេសកកម្មទាំងនេះគឺជាអ្វី? រឿងមួយប្រាកដណាស់គឺយាននេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំពេញ​គ្រប់​តម្រូវការទាំងអស់របស់កងទ័ពជើងទឹកនៃកងកម្លាំងការពារជាតិអូស្ត្រាលី។ ទីមួយនៃតម្រូវការទាំងនេះគឺជាសមត្ថភាពបំបាំងកាយដែលមិនអាចប្រៀបផ្ទឹមបាន។ Ghost Shark ត្រូវបានរចនាឡើងជាមួយបច្ចេកវិទ្យាបំបាំងកាយដ៏ទំនើប។ ការអាច​​​មើលឃើញបាននូវសមត្ថភាពប្រតិបត្តិការដ៏សម្ងាត់របស់វាគឺអាចមើលឃើញបាននៅលើពណ៌របស់វា។ យាននេះទាំងមូលគឺមានពណ៌ងងឹត ដែលជាការរួមបញ្ចូលគ្នានៃពណ៌ខ្មៅនិងពណ៌ប្រផេះ។ គឺមានការពន្យល់បែបវិទ្យាសាស្ត្រសំរាប់ការជ្រើសរើសពណ៌នេះផងដែរដែលអនុញ្ញាតឱ្យនាវាមុជទឹកនេះអាចលួចខ្លួននៅក្រោមទឹកជ្រៅបានយ៉ាងល្អ។ 

photo_2_2024-07-11_13-12-50

យាននេះដំបូងត្រូវតែមុជទៅដល់ទឹកជ្រៅសិន។ ជាមួយនឹងពណ៌សំងាត់និងងងឹតបែបនេះ វានឹងមិនធ្វើអោយមើលឃើញច្បាស់នោះទេទាំងក្នុងអាកាស និងផ្ទៃទឹកដែលអនុញ្ញាតឱ្យវាអាចអនុវត្តបេសកកម្មបានយ៉ាងទូលំទូលាយ និងលាក់កំបាំង។ បេសកកម្មទាំងនេះជាចម្បងគឺរួមបញ្ចូលការឃ្លាំមើល និងការឈ្លបយកការណ៍សំងាត់។ នេះមានន័យថា Ghost Shark ត្រូវបានបំពាក់ដើម្បីរុករក និងល្បាតសមុទ្រ ហើយប្រមូលព័ត៌មានសំងាត់ណាមួយដែលចាំបាច់សម្រាប់ការ​សម្រេចចិត្តយុទ្ធសាស្រ្ត​។ ការប្រមូលព័ត៌មានសំងាត់ជាមុននេះគឺជាភារកិច្ចឯកទេសដែលត្រូវបានស្គាល់ថា Sig ឬ ប្រតិបត្តិការស៊ើបការណ៍សម្ងាត់ Signal ដែលក្នុងនោះការទំនាក់ទំនងរបស់មនុស្ស ឬតាមរយៈឧបករណ៍អេឡិចត្រូនិចត្រូវបានស្ទាក់ចាប់ និងបន្ទាប់មកត្រូវបានឌិគ្រីប។ ប៉ុន្តែ Ghost Shark គឺមិនត្រឹមតែអាចមើលឃើញពីការគំរាមកំហែងតាមរយៈឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់របស់វាប៉ុណ្ណោះទេ វាក៏នឹងអាចចូលរួមតតាំងជាមួយពួកវាបានដែរ។ Ghost Shark អាចមានសមត្ថភាពដឹកគ្រាប់ Torpedo និងធ្វើប្រតិបត្តិការវាយប្រហារនៅពេលចាំបាច់។ មិនតែប៉ុណ្ណោះយាននេះក៏អាចអបម្រើជា Mother ship ផងដែរសម្រាប់នាវា​មុជទឹកតូចៗដទៃទៀត​នៅមហាសមុទ្រប៉ាស៊ីហ្វិកអនុញ្ញាតឱ្យប្រទេសអូស្ត្រាលីអាចប្រើប្រាស់កងនាវាចរសម្រាប់សង្គ្រាមរួមបញ្ចូលគ្នាដោយជោគជ័យ ខណៈដែលអាចជួយកាត់បន្ថយហានិភ័យទៅលើក្រុមបុគ្គលិកផងដែរ ហើយនោះហើយជាការអាចរក្សាការពារបាននូវជីវិតមនុស្ស។

photo_1_2024-07-11_13-12-50


 


ថ្ងៃព្រហស្បតិ៍, 11 ខែកក្កដា 2024 13:17  BeeTube News