សង្គ្រាមនៅអ៊ុយក្រែនកំពុងតែក្លាយទៅជាលំដាប់នៃសង្រ្គាមដ្រូនហើយ។ មនុស្សយន្តដ្រូន និងប្រព័ន្ធមនុស្សយន្តគ្មានមនុស្សបើកកម្រិតខ្ពស់បំផុតដទៃទៀតនៅជុំវិញពិភពលោកកំពុងតែត្រូវបានយកមកសាកល្បងនៅទីនេះ។ ក្រុមហ៊ុនយោធាលំដាប់ឈានមុខគេជាច្រើននៅលើពិភពលោកបានចាប់ផ្តើមកំពុងអភិវឌ្ឍប្រភេទផ្សេងៗនៃដ្រូនយោធា និងវិធីសាស្រ្តដើម្បីប្រឆាំងនឹងដ្រូនទាំងនេះ។ កិច្ចការដ៏ពិបាកបំផុតគឺការរកវិធីដោះស្រាយដើម្បីអាចប្រឆាំងនឹងដ្រូន fpv តូចៗដែលបំពាក់ដោយគ្រាប់បែកដៃដែលអាចមានសមត្ថភាពបំផ្លាញរថក្រោះនៅលើសមរភូមិទាំងនេះ។ រុស្ស៊ីនៅមិនទាន់អាចដោះស្រាយបញ្ហានេះបាននៅឡើយទេ ដូច្នេះនេះហើយជាមូលហេតុដែលពួកគេបានបាត់បង់រថក្រោះ និងរថពាសដែករាប់រយ និងរាប់ពាន់គ្រឿង។ រុស្ស៊ីសង្ឃឹមថាប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចនឹងអាចក្លាយជាវិធានការប្រឆាំងដ៏ល្អបំផុត។ ប៉ុន្តែអ៊ុយក្រែនតែងតែអាចស្វែងរកវិធីដើម្បីយកឈ្នះវា។ ប៉ុន្តែក្រុមហ៊ុនយោធាលោកខាងលិចបានដឹងរួចហើយពីវិធីដោះស្រាយនេះ ថាយើងនឹងមិនចាំបាច់ត្រូវរត់លាក់ខ្លួនគេចចេញពីដ្រូនទាំងនេះទេ យើងគ្រាន់តែត្រូវការបាញ់ទំលាក់វាប៉ុណ្ណោះ។ គំរូដំបូងនៃកាំភ្លើងទ្រង់ទ្រាយធំដែលមានសមត្ថភាពអាចបាញ់ទម្លាក់ដ្រូន fpv បានបង្កើតរួចហើយ។ ប្រព័ន្ធកាំភ្លើងធំប្រឆាំងយន្តហោះនេះមានឧបករណ៍ Sensor ដ៏មានឥទ្ធិពលដែលវិលបានគ្រប់ទិសដៅដើម្បីតាមដាន និងត្រួតពិនិត្យគោលដៅ។
វាបានភ្ជាប់ជាមួយនឹងកាណុងប្រវែង 40 មីលីម៉ែត្រដែលអាចតំរូវអត្រាបាញ់របស់វាបានដល់ចម្ងាយ 12.5 គីឡូម៉ែត្រ។ វាបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះប្រព័ន្ធដ្រូនគ្រប់ប្រភេទ។ អ្នកប្រហែលជាបានឃើញមនុស្សយន្តនេះពីមុនមកពី Boston Dynamics ហើយ។ មនុស្សយន្តដែលហាក់ដូចជាមិនបង្កការគ្រោះថ្នាក់នេះក៏អាចប្រើប្រាស់ក្នុងគោលបំណងមានប្រយោជន៍ជាច្រើន។ យោធាចិនបានយកការអភិវឌ្ឍន៍នេះធ្វើជាមូលដ្ឋាន និងប្រែក្លាយវាទៅជាអាវុធមួយហៅថា Golden Dragon។ ដ្រូននេះបំពាក់ដោយសព្វាវុធស្វ័យប្រវត្តិមើលទៅហាក់ដូចជាប្រសើរខ្លាំងណាស់។ ខណៈដែលប្រទេសជិតខាងរុស្ស៊ីវិញ នេះគឺជាយានជំនិះដែល បំរើក្នុងគោលបំណងភស្តុភារប៉ុន្តែប្រសិទ្ធភាពរបស់វានៅក្នុងលក្ខខណ្ឌប្រយុទ្ធគឺគួរអោយបារម្ភខ្លាំងណាស់។ វាមានសំលេងរំខានដល់ទៅ 20 កម្លាំងសេះ និងរាល់មុខងាររបស់វាទាំងអស់គឺមេកានិច។ បើក្រលេកមើលប្រព័ន្ធការពារដែនអាកាសវិញ នេះគឺជាប្រព័ន្ធ skynex។ នៅចំនុចស្នូលនៃប្រព័ន្ធនេះគឺជារ៉ាដា Oerlikon X-tar3D ពហុមុខងារ ដែលផ្តល់នូវការរកឃើញត្រឹមត្រូវខ្ពស់ និងអាចតាមដានគោលដៅបានរយៈចំងាយឆ្ងាយ។ skynex ត្រូវបានបំពាក់ជាមួយនឹងកាំភ្លើងMK3 ដែលមានសមត្ថភាពបាញ់បានរហូតដល់ 1,000 គ្រាប់ក្នុងមួយនាទី ធានាបាននូវការបំផ្លាញសូម្បីតែគោលដៅផ្លាស់ទីលឿនបំផុត។