BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] អូស្តា្រលីទប់ទល់ជាមួយរុស្ស៊ីដោយវិធីនេះ!

ថ្ងៃចន្ទ, 08 ខែកក្កដា 2024 14:31  BeeTube News

photo_2024-07-08_14-25-10

អ៊ុយក្រែន​ហៀបនឹង​ទទួល​បាន​ប្រព័ន្ធ​អាវុធ​បដិវត្តន៍ដ៏ឆ្នើម​ដែល​អាច​កំណត់បានឡើងវិញ​នូវ​ជោគវាសនានៃសង្គ្រាម​ដ្រូន៖នោះគឺជាប្រព័ន្ធ Slinger ផលិតឡើងដោយអូស្ត្រាលី។ ដូចដែលអ្នកបានធ្លាប់ឃើញរួចមកហើយនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមកពីដ្រូននៅក្នុងរបាយការណ៍ដែលបានកត់ត្រាជាច្រើនរាប់មិនអស់ និងតាមរយៈវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដែលបានរៀបរាប់ពីការបង្កការបំផ្លិចបំផ្លាញដល់អគារ យានជំនិះ ទាហាន និងហេដ្ឋារចនាសម្ព័ន្ធ។ ប្រព័ន្ធ Slinger នេះនឹងចូលខ្លួនមកសន្យាថា នឹងអាចបង្វែរជំនោរ  នៃសង្គ្រាមនេះ​ប្រឆាំង​នឹង​ហ្វូង​ដ្រូនកម្រិតបច្ចេកវិទ្យាទាបទាំងនេះបាន។ ប៉ុន្តែអ្វីដែលធ្វើឱ្យប្រព័ន្ធនេះពិសេសខ្លាំងម្ល៉េះ? ហើយវាដំណើរការដូចម្តេច និងហេតុអ្វីបានជាអ៊ុយក្រែនចាំបាច់ត្រូវការវានៅទីតាំងជួរមុខរបស់ខ្លួន? ដំបូងចូរយើងស្វែងយល់ពីលក្ខណៈនៃបច្ចេកទេស និងសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍របស់វាជាមុនសិន។ ដោយបង្កើតឡើងដោយក្រុមហ៊ុនការពារជាតិអូស្ត្រាលី Electro-Optic Systems, ប្រព័ន្ធប្រឆាំងដ្រូន Slinger នេះផ្តល់នូវភាពសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់នៅក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញ។ វាមានទម្ងន់ត្រឹមតែជាង 700 ផោនប៉ុណ្ណោះ ប៉ុន្តែប្រព័ន្ធនេះគឺជាឃាតករដ្រូនដ៏ខ្លាំងក្លាមួយ។ 

photo_3_2024-07-08_14-20-09

អាវុធចម្បងរបស់វាគឺកាំភ្លើងខ្សែសង្វាក់ 30mm M230LF Bushmaster ដែលត្រូវបានបំពេញបន្ថែមដោយកាំភ្លើងយន្ត FN MAG58 គ្រាប់អង្កត់ផ្ចិត7.62 ផលិតដោយបែលហ្ស៊ិក។ ជាមួយ​នឹង​​គ្រាប់​ចំនួន​១៥០​គ្រាប់​សម្រាប់​កាំភ្លើងខ្សែសង្វាក់ប្រព័ន្ធ Slinger បានត្រៀមខ្លួនរួចរាល់សម្រាប់បញ្ចេញសកម្មភាព។ ប្រសិនបើបាញ់ដំណាលគ្នា កាំភ្លើងខ្សែសង្វាក់អាចបាញ់ដល់ទៅ ២០០ គ្រាប់ក្នុងមួយនាទី។  ហើយកាំភ្លើងយន្ត FN MAG58 អាចបាញ់បានប្រហែល 650-1000 គ្រាប់ក្នុងមួយនាទី។ នៅចំនុចស្នូលនៃប្រព័ន្ធ Slinger គឺមាននូវប្រព័ន្ធរ៉ាដាស្កេនអេឡិចត្រូនិច EchoGuard ដែលផលិតដោយអាមេរិក។ ប្រព័ន្ធរ៉ាដា EchoGuard នេះពូកែក្នុងការស្វែងរក ចាត់ថ្នាក់ និងតាមដានគោលដៅស្ទើរតែគ្រប់ទំហំទាំងអស់នៅក្រោមស្ទើរតែគ្រប់អាកាសធាតុ។ តើរ៉ាដានេះដំណើរការយ៉ាងដូចម្តេច? ក្នុងរូបភាពជារ៉ាដាអារេមួយ វាបានបញ្ជូនចរន្តថាមពលនៅក្នុងទិសដៅតែមួយនៅក្នុងពេលមួយលើក។ 

ចរន្តទាំងនេះស្របគ្នាជាមួយនឹងតំបន់គ្របដណ្តប់ជាអតិបរមារបស់រ៉ាដាអាចមើលឃើញ និងកើតឡើងយ៉ាងលឿន។ វាអាចផ្តល់ទិន្នន័យបានទូទាំងទិដ្ឋភាពទាំងមូលរបស់វា ក្នុងរូបភាពដែលជិតតាមដែលអាចធ្វើទៅបាននឹងពេលវេលាជាក់ស្តែង។ នេះគឺជាសមត្ថភាពដ៏អស្ចារ្យមួយដោយវាអាចជួយប្រតិបត្តិករមិនអោយរាំងស្ទះបញ្ហាចំពោះមុខ ប៉ុន្តែអាចសង្កេតមើលឃើញការគំរាមកំហែងបន្ទាប់បានភ្លាមៗ។ លក្ខណៈពិសេសដ៏អស្ចារ្យមួយទៀតនៃរ៉ាដានេះគឺជាដែនទិដ្ឋភាពរបស់វា។ ជាមួយនឹងសមត្ថភាពអាចស្កេន​ឡើង​ដល់ 80 ដឺក្រេ​ក្នុង​អាកាស​ជាមួយ​ Cross-Section 120 ដឺក្រេ ប្រព័ន្ធរ៉ាដា EchoGuard អាចផ្តល់ការគ្របដណ្តប់បានលើសពីគ្រប់គ្រាន់ដល់ដែនទិដ្ឋភាពរបស់ប្រព័ន្ធ Slinger ខ្លួនឯងដែលអាចឡើងដល់70ដឺក្រេនិងចុះក្រោម10ដឺក្រេ។ ប៉ុន្តែ​តើ​កាំភ្លើង​នៅ​ចំនឹង​គោលដៅ​ដោយ​របៀប​ណា? នៅពេលបាញ់ចេញពីប្រព័ន្ធដែលមានចលនាបែបនេះ? នេះក៏ត្រូវសូមអរគុណដល់ប្រព័ន្ធ gimbal ផងដែរ។ 

photo_1_2024-07-08_14-20-09

photo_2_2024-07-08_14-20-09


 


ថ្ងៃចន្ទ, 08 ខែកក្កដា 2024 14:31  BeeTube News