BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] អង់គ្លេស​​ផ្តល់សញ្ញា​ឲ្យរុស្ស៊ីធ្វើ​ការវាយប្រហារ​ដ៏​មហន្តរាយ​!

ថ្ងៃសុក្រ, 05 ខែកក្កដា 2024 16:02  BeeTube News

9-2

ប្រសិនបើអ៊ុយក្រែន​បានទទួលការ​អនុញ្ញាត​អោយ​វាយ​ប្រហារ​គោល​ដៅ​របស់​រុស្ស៊ី​នៅ​ក្នុង​ទឹក​ដីប្រទេស​រុស្ស៊ីបាន នោះ​មាន​ន័យ​ថា​ពិភពលោក​អាច​នឹង​កាន់តែខិតជិតទៅរកសង្គ្រាមលោកលើកទី3។ យ៉ាងហោចណាស់ នោះគឺជាចំណាប់អារម្មណ៍ពីលោក David Cameron ដែលជារដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេស ដោយលោកបានធ្វើអត្ថាធិប្បាយថ្មីៗនេះផ្តល់សញ្ញាភ្លើងបៃតងដល់ប្រទេសអ៊ុយក្រែនរួចហើយ។ ប៉ុន្តែខណៈនោះផងដែរដែរ វិមានក្រឹមឡាំងហាក់ដូចជាមិនមានប្រតិកម្មល្អនោះទេ។ ដោយគេ​ជឿ​ថា​ការ​ប្រើ​អាវុធរបស់​លោក​ខាង​លិច​ដើម្បី​វាយ​ប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ីគឺជាការនាំឆ្ពោះទៅរក "ការកើនឡើងនៃភាពតានតឹង" នៃសង្រ្គាមដែលបានចាប់ផ្តើម។ ហើយជាមួយនឹងសក្តានុពលនៃការកើនឡើងនេះ ​ក៏សង្កេតឃើញថានឹងអាចអោយចក្រភព​អង់គ្លេស​រួម​ទាំងប្រទេស​នៅក្នុង​សម្ព័ន្ធ​ណាតូ​ផ្សេង​ទៀត​អាចត្រូវបានអូសទាញចូលទៅក្នុងជម្លោះនេះដោយផ្ទាល់ផងដែរ។ 

photo_1_2024-07-05_15-47-39

សំណួរអាចនឹងត្រូវសួរឡើងថា៖ តើនឹងមានអ្វីកើតឡើងបន្ទាប់? ហើយតើអ៊ុយក្រែនពិតជាត្រូវចាប់ផ្តើមវាយប្រហារ​លើ​គោលដៅ​រុស្ស៊ី​ក្នុង​ប្រទេស​រុស្ស៊ី​ពិតដែររឺទេ? នៅថ្ងៃទី3ខែឧសភា ឆ្នាំ2024 លោក David Cameron បានសន្យាថានឹងផ្តល់អោយអ៊ុយក្រែនជាមួយនឹងជំនួយយោធាចំនួន3ពាន់លានផោន-ដែលស្មើនឹងប្រហែល3,84ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីជួយអ៊ុយក្រែនយកឈ្នះសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ ជាទូទៅចក្រភពអង់គ្លេសបានប្រកាសច្បាស់ណាស់ថា សព្វាវុធណាមួយដែលខ្លួនផ្តល់ឲ្យអ៊ុយក្រែនគួរតែបានប្រើតែនៅលើទឹកដីអធិបតេយ្យភាពរបស់អ៊ុយក្រែនប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ពួកគេហាក់ដូចជាផ្តល់ភ្លើងបៃតងដល់អ៊ុយក្រែនហើយដើម្បីប្រើប្រាស់អាវុធទាំងនោះនៅក្នុងប្រទេសរុស្ស៊ីបានដោយខ្លួនឯង។ សូមពិនិត្យអោយជាក់លាក់ទៅលើចំនែកនៃសេចក្តីថ្លែងការមួយរបស់​លោក Cameron ចុះ ដោយលោកលើកឡើងថា "​ដូច​ដែល​រុស្ស៊ី​កំពុង​ធ្វើ​ធ្វើការវាយប្រហារ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដូច្នោះអ៊ីចឹង"។ 

photo_2_2024-07-05_15-47-39

ពួក​គេ​បានស្នើ​ថា​ អង់គ្លេសនឹង​មិន​អីនោះ​ទេ​ដែល​ថាអ៊ុយក្រែន​ប្រើ​វិធី​"ភ្នែក​ទល់​ភ្នែក" ជាមួយនឹង​រុស្ស៊ីនោះ។ ដូចដែលរុស្ស៊ីវាយប្រហារនៅក្នុងអ៊ុយក្រែន ដូច្នេះអ៊ុយក្រែនក៏អាចការវាយប្រហារនៅក្នុងរុស្ស៊ីបានដែរ។ លោក Cameron ថែមទាំងបានបញ្ជាក់ច្បាស់ឡើងថា អ៊ុយក្រែនយ៉ាងដាច់ខាតគឺ«មាន​សិទ្ធិ​វាយ​ប្រហារ​លើរុស្ស៊ីវិញ​»។ ចក្រភពអង់គ្លេសមិនមែនជាប្រទេសតែមួយគត់ដែលបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់សព្វាវុធ​​ផ្គត់ផ្គង់រ​​​បស់ខ្លួន​លើ​ទឹកដី​រុស្ស៊ីប៉ុណ្ណោះទេ កាសែត Politico បានរាយការណ៍ថាប្រទេសភាគច្រើនទៀតដែលបានផ្តល់ជំនួយដល់អ៊ុយក្រែនតាំងពីសង្គ្រាមចាប់ផ្តើម ក៏បានចាប់ផ្តើមអនុវត្តន៍ផងដែរ។ ទាំងប្រទេសឡាតវី និងហ្វាំងឡង់ -ដែលជាប្រទេសទំនងជាមើលឃើញខ្លួនឯងថាអាចជាគោលដៅបន្ទាប់សម្រាប់​រុស្ស៊ី ប្រសិនបើ​រុស្ស៊ី​ជោគជ័យ​ក្នុង​ការ​ដណ្តើម​យក​អ៊ុយក្រែន-ក៏បានលើកឡើងស្រដៀងនឹងលោក Cameron ដែរថា៖អ៊ុយក្រែន​មាន​សិទ្ធិ​ប្រើ​អាវុធ​ដែល​ពួក​គេ​ផ្គត់ផ្គង់​ដើម្បី​ការពារ​ខ្លួន​ មិនថាឡើយជាការវាយប្រហារដោយផ្ទាល់នៅក្នុងប្រទេសរុស្ស៊ី។

photo_5_2024-07-05_15-47-39


 

 


ថ្ងៃសុក្រ, 05 ខែកក្កដា 2024 16:02  BeeTube News