ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំពិធីប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងក៏ទើបតែបានសម្រេចការរៀបចំពិធីដាក់អោយប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងផងដែរ។ ដោយនេះបញ្ជាក់អោយឃើញថា ក្រសួងបានសម្រេចដោយជោគជ័យនូវសមិទ្ធផលជាប្រព័ន្ធធំៗរបស់ក្រសួងចំនួន៧រួចមកហើយដែលរួមមាន
+ប្រព័ន្ធប្រព័ន្ធចុះបញ្ជីដីធ្លី
+ប្រព័ន្ធផ្ទេរកម្មសិទ្ធិ
+បង្កើត/លុបហ៊ីប៉ូតែក
+សេវាទាញមើលព័ត៌មានសុរិយោដីតាមប្រព័ន្ធ QR Code
+ប្រព័ន្ធរស្នើសុំសេវាសាធារណៈតាមអនឡាញ
+ប្រព័ន្ធចរន្ធការ រដ្ឋបាលក្រសួង
+បណ្តាល័យឯកសារច្បាប់អេឡិចត្រូនិច