BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] តើរុស្ស៊ីប្រើមីនយ៉ាងដូចម្តេចនៅអ៊ុយក្រែន?

ថ្ងៃព្រហស្បតិ៍, 20 ខែមិថុនា 2024 11:21  BeeTube News

photo_1_2024-06-20_11-15-03

គ្រាប់មីនគឺឧបករណ៍គ្រឿងផ្ទុះដែលកប់ក្នុង ឬនៅលើដី ដែលមានន័យថានឹងអាចផ្ទុះឡើងនៅខណៈពេលមួយណាក៏បាន ដែលមានការបង្កឡើងនូវសម្ពាធ ​ដូច​ជា​​​​នៅខណៈពេល​មាននរណា​ម្នាក់​ដើរ​លើវា ឬរថយន្តបើកកាត់វា។ យោងតាមមន្ត្រីអ៊ុយក្រែន នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ី បានដាក់មីនរហូតទៅដល់ចំនួនប្រាំឯណោះនៅក្នុងមួយម៉ែត្រការ៉េ និងខ្លះទៀតក៏ត្រូវបានកប់ឡើងនៅក្នុងស្រទាប់ខុសៗគ្នា ធ្វើអោយវាមានការពិបាកក្នុងការដោះ និងបណ្តាលអោយផ្ទៃដីរបស់ប្រទេសនេះពោរពេញដោយមីន។ យោងតាមព័ត៌មានដែលអាចរកបាន ប្រទេសរុស្ស៊ីបានប្រើប្រាស់នូវមីនចំនួនពីរប្រភេទសំខាន់ៗ ដែលក្នុងនោះគឺជាគ្រាប់មីនប្រឆាំងរថក្រោះ និងគ្រាប់មីនប្រឆាំង​មនុស្ស។ មីនប្រឆាំងរថក្រោះត្រូវបានរចនាឡើងដើម្បីកំណត់គោលដៅលើរថយន្តជាពិសេសគឺរថក្រោះដោយបំផ្លាញតួរបស់វាជាដើម។ ប្រភេទមីនទាំងនេះគឺមានទំហំធំជាងមីនប្រឆាំងមនុស្ស ហើយជាធម្មតាត្រូវបានកប់ឡើងនៅក្រោមដី។ ពួកវាអាចផ្ទុះឡើងដោយសារទម្ងន់នៃយានយន្តដែលឆ្លងកាត់លើពួកវា ដែលបណ្តាលឱ្យមានការផ្ទុះ និងបំផ្លាញលើយានយន្តនោះ។ ក្នុងចំណោមមីនប្រឆាំងរថក្រោះរបស់រុស្ស៊ី គឺមានមីន tm62 ដែលត្រូវបានបំផ្ទុះឡើងនៅពេលដែលមានរថយន្ត​បើក​ឆ្លង​កាត់​វា ដែលបណ្តាល​ឱ្យ​មានការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះរថក្រោះតាមរយៈការបំផ្លាញផ្លូវកង់របស់វា រឺជ្រៀតចូលទៅក្នុងពាសដែករបស់វា។ 

photo_2_2024-06-20_11-15-03

មីនដែលគួរឱ្យកត់សម្គាល់មួយទៀតគឺមីន PT k1r ដែលជាមីនប្រឆាំងរថក្រោះទំនើបបំផុតនៅក្នុងឃ្លាំងអាវុធរបស់រុស្ស៊ី ដោយវាប្រើនូវឧបករណ៍Sensorដើម្បីចាប់សញ្ញារកឃើញ និងបញ្ចេញគ្រាប់រំសេវទៅលើយានជំនិះ។ មីននេះអាចរកឃើញគោលដៅតាមរយៈសំឡេង និងរំញ័រ បន្ទាប់មកក៏កំណត់គោលដៅលើដំបូលយានយន្តជាមួយនឹងក្បាលគ្រាប់ទម្ងន់ ២,៨ គីឡូក្រាម។ លើសពីនេះ កងកម្លាំងរុស្ស៊ីក៏បានដាក់ពង្រាយនូវគ្រាប់មីនប្រឆាំងមនុស្សយ៉ាងហោចណាស់ 13 ប្រភេទផ្សេងៗគ្នាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក នៅក្នុងនោះក៏រួម​មាន ​គ្រាប់​មីន​ផ្ទុះ​ដូច​ជា PMn2 និង​ pmn4 ដែលត្រូវបានរចនាឡើងដើម្បីបណ្តាលឱ្យទាហានរបស់សត្រូវរបួសធ្ងន់ធ្ងរ ឬបណ្តាលអោយស្លាប់។ មីនទាំងនេះជាធម្មតាធ្វើអោយផ្ទុះឡើងដោយសម្ពាធពីបន្ទះដែក និងអាចបណ្តាលមកពីអ​​​ន្ទាក់ខ្សែលួស រឺមេកានិចបំផ្លាញខ្លួនឯងផ្សេងៗផងដែរ។ កងកម្លាំងរុស្ស៊ីក៏បានប្រើប្រាស់នូវមីនដែលអាចគប់បានដូចជា oz72 ដែលអាចធ្វើអោយដំណើរការបានដោយអន្ទាក់ខ្សែលួស រឺមេកានិចបំផ្លាញខ្លួនឯង ដែលធ្វើអោយបញ្ចេញគ្រាប់បែកដែករឺកញ្ចក់ទៅកាន់ទិសដៅផ្សេងៗជាច្រើន និងបណ្តាលឱ្យរងរបួសរហូតទៅដល់ចម្ងាយ 660 ហ្វីតឯណោះ។ ការប្រើប្រាស់គ្រាប់មីនយ៉ាងទូលំទូលាយដោយកងទ័ពរុស្ស៊ី បានផ្លាស់ប្តូរសង្រ្គាម ធ្វើអោយទាហានអ៊ុយក្រែនបានកែ​សម្រួល​នូវយុទ្ធសាស្ត្រ និងតាក់តិច​របស់​ពួកគេ​ដើម្បីជម្នះនឹងឧបសគ្គដ៏គ្រោះថ្នាក់នេះ។

photo_3_2024-06-20_11-15-03



 


ថ្ងៃព្រហស្បតិ៍, 20 ខែមិថុនា 2024 11:21  BeeTube News