ដ្រូនឥឡូវនេះបំពាក់ដោយក្បាលគ្រាប់ដែលអាចកំណត់គោលដៅវាយប្រហារលើរថពាសដែក និងបុគ្គលិកដែលនៅក្នុងនោះប្រកបដោយប្រសិទ្ធភាព។ ភាពរហ័សរហួន និងប្រសិទ្ធភាពរបស់ពួកវាបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកវាអាចវាយប្រហារយ៉ាងជាក់លាក់មកលើរថក្រោះទាំងនេះបាន។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនេះ រុស្ស៊ីបានណែនាំនូវការ Upgrade ប្រព័ន្ធប្រឆាំងដ្រូន fpv ថ្មីសម្រាប់រថក្រោះរបស់ពួកគេដើម្បីបង្កើនសមត្ថភាពរស់រាននៅលើសមរភូមិ។ ប្រព័ន្ធនេះត្រូវបានគេស្គាល់ថាជារថក្រោះ Triton ប្រឆាំងដ្រូន fpv ដែលមានរួមបញ្ចូលនូវម៉ូឌុល និងអង់តែនដែលដាក់នៅខាងលើរថពាសដែកនោះ។ ដូច្នេះតើសមត្ថភាពអ្វីដែលប្រព័ន្ធប្រឆាំងដ្រូននេះមាននិងអាចប្រឆាំងនឹងការគំរាមកំហែងដោយដ្រូន? មុននឹងឆ្លើយសំណួរនេះ សូមក្រឡេកមើលប្រព័ន្ធរថក្រោះ Triton ប្រឆាំងដ្រូន fpv នេះជាមុនសិន។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍ ppsh នៅទីក្រុងសាំងពេទឺប៊ឺគ។ វាគឺជាប្រព័ន្ធការពារអេឡិចត្រូនិចរបស់រុស្ស៊ីដ៏ទំនើប ដែលត្រូវបានរចនាឡើងដើម្បីការពាររថក្រោះពីដ្រូន fpv។ ថ្មីៗនេះ មានការបង្ហាញឡើងនៅក្នុងវេទិកាកងទ័ពឆ្នាំ2023 នូវប្រព័ន្ធនេះដែលបានរួមបញ្ចូលយ៉ាងជោគជ័យជាមួយនឹងរថក្រោះ t72 b3m។ មុខងារចម្បងរបស់ប្រព័ន្ធ Triton គឺដើម្បីទប់ស្កាត់ឆានែលត្រួតពិនិត្យ និងការបញ្ជូនទិន្នន័យរបស់ដ្រូន fpv។ វាដំណើរការលើរលកប្រេកង់ទាំងបួនផ្សេងគ្នាគឺរួមមាន 868,915,1300 និង 2,400 mahz ។ ប្រព័ន្ធនេះអាចដំណើរការបានដោយបាក់តឺរី រឺបណ្តាញ Onboard របស់រថក្រោះ និងអាចបញ្ជាបានពីចម្ងាយ។
ដោយការរំខានលើប្រព័ន្ធគ្រប់គ្រងសញ្ញារបស់ដ្រូន fpv នៅក្នុងរយៈចំងាយកាំ ៣០០ ម៉ែត្រដោយប្រើប្រាស់នូវឧបករណ៍បញ្ចេញជាច្រើន ប្រព័ន្ធ Triton បានផ្តល់នូវការការពារដល់រថក្រោះ និងរថពាសដែកផ្សេងទៀតប្រឆាំងនឹងគ្រឿងផ្ទុះ និងការវាយប្រហារ។ ទាក់ទងនឹងការ Upgrade នេះ ត្រូវបានប្រកាសឡើងដោយលោក Dennis ocenco នាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ ppsh កាលពីខែឧសភា។ ការកែប្រែថ្មីនៃប្រព័ន្ធ Triton បានផ្តោតលើភាពងាយស្រួលនៃការប្រើប្រាស់ និងការដំឡើង។ ជាមួយនឹងម៉ូឌុលរាងពីរ៉ាមីត ដែលអាចភ្ជាប់ទៅនឹងរថក្រោះបានយ៉ាងលឿនត្រឹមតែប្រើពេល5នាទី។ ការដាក់ពង្រាយយ៉ាងឆាប់រហ័សនេះគឺចាំបាច់សម្រាប់រថក្រោះឆ្លើយតបចំពោះការគំរាមកំហែងដោយដ្រូននៅលើសមរភូមិ។ លើសពីនេះទៀតប្រព័ន្ធម៉ូឌុលក៏អនុញ្ញាតឱ្យវាសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗគ្នា ដែលអនុញ្ញាតឱ្យប្រសិទ្ធិភាពនៃចំងាយរបស់វាកាន់តែកើនឡើងតាមរយៈការបន្ថែមម៉ូឌុល ដើម្បីប្រឆាំងនឹងការវិវត្តនៃបច្ចេកវិទ្យាដ្រូន។ ការពង្រឹងសំខាន់មួយទៀតនៅក្នុងកំណែប្រែនេះគឺនៅលើសមត្ថភាលាក់បាំងខ្លួនរបស់វា។ ទំរង់ចាស់គឺខ្វះនូវយុទ្ធសាស្រ្តដើម្បីលាក់ប្រព័ន្ធ emitter បញ្ចេញរបស់វា ដែលអាចធ្វើអោយផ្តល់ដំណឹងដល់សត្រូវ និងធ្វើអោយពួកគេមានឱកាសឆ្លើយតប។ប្រព័ន្ធ Triton ដែលបាន Upgrade គឺត្រូវបានដោះស្រាយបញ្ហានេះ ជាមួយនឹងទំរង់ម៉ូឌុលរាងពីរ៉ាមីតរបស់វា ដែលធ្វើអោយប្រព័ន្ធនេះកាន់តែហាប់រួម និងពិបាកសម្រាប់អោយសត្រូវអាចស្វែងរកឃើញ។