ម្ចាស់បទ«ដង្ហើមចុងក្រោយ» ដ៏ល្បីកក្រើកកំសត់ចាក់ដោតចិត្តយុវវ័យកាលពីអំឡុងឆ្នាំ២០១៧ លោកលានបញ្ចនីតបានត្រលប់មកវិញហើយតាមរយៈការបញ្ចេញស្នាដៃថ្មីរបស់លោកដែលជាបទស្នេហាយ៉ាងលន្លង់លន្លោចពិរោះប្រលោមចិត្តយុវវ័យសាជាថ្មី! បទថ្មីមួយនេះ ត្រូវបានលោកលាន បញ្ចនីត ដាក់ជាមួយនឹង Title ឡើងថា«FREESTYLE (Draft)» និងត្រូវបានទំលាក់ឡើងនៅលើឆាណែលយូធូបផ្លូវការរបស់លោកកាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបាត់ខ្លួនលោកលានបញ្ចនីតមួយរយៈ ដោយលោកបានបញ្ចប់ការងារកុងត្រាពីផលិតកម្មចាស់របស់លោក នាពេលនេះក៏បានឃើញលោកបង្ហាញខ្លួនឡើងម្តងទៀតក្នុងនាមជាសិល្បករឯករាជ្យ ហើយគួរអោយចាប់អារម្មណ៍បានថា នៅក្នុងការចេញផ្សាយបទដំបូងរបស់លោកនេះផងដែរ គឺសុទ្ធសឹងតែស្ថិតក្រោមការផលិតដោយខ្លួនរបស់លោកទាំងស្រុង។
តាមរយៈការសាកសួរផ្ទាល់ដោយ Red Entertainment លោកលានបញ្ចនីតបានបង្ហាញអោយដឹងថា លោកនឹងមានគំរោងចេញផ្សាយអាល់ប៊ុមថ្មីរបស់លោកទាំងមូលនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ដោយអាល់ប៊ុមទាំងមូលគឺមានរហូតទៅដល់ចំនួន២០បទ ខណៈដែលពេលនេះផងដែរ គឺលោកកំពុងតែមមាញឹកជាមួយនឹងការផលិតបទចម្រៀងទាំងនោះជាបណ្តើរៗ ដើម្បីអោយបានសំរេចរួចរាល់ទាន់នៅក្នុងឆ្នាំ២០២៥។ ដូច្នេះ ទស្សនិកជនកុំភ្លេចរង់ចាំតាមដានស្នាដៃអាល់ប៊ុមថ្មីពីលោកលានបញ្ចនីតទាំងអស់គ្នានៅខាងមុខនេះណា! ចង់ដឹងថាអ្នកចម្រៀងឯករាជ្យមួយរូបនេះមានត្រៀមបទពិសេសៗអ្វីខ្លះដែលអាចធ្វើអោយរង្គោះរង្គើផ្លូវចិត្តយុវវ័យសាជាថ្មីម្តងទៀត?